Friday, April 26, 2024
Homeសន្ដិសុខសង្គមណាត់សង្សារជួបក្នុងផ្ទះសំណាក់ ខឹងនាងសុំបែក ចាក់មួយកញ្ចក់ធ្លុះថ្ពាល់​

ណាត់សង្សារជួបក្នុងផ្ទះសំណាក់ ខឹងនាងសុំបែក ចាក់មួយកញ្ចក់ធ្លុះថ្ពាល់​

ភ្នំពេញ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមាននាំសង្សារចូលផ្ទះសំណាក់ខឹងនាង សុំចែកផ្លូវគ្នាបង្កឲ្យមានអំពើហិង្សាវាយកញ្ចក់បែករួចយកអំបែកកញ្ចក់ចាក់ធ្លុះថ្ពាល់របស់ នាង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែ តុលា នៅចំណុចផ្ទះសំណាក់មិ្លះលាភ តាមផ្លូវជាតិលេខ២ ក្រុម១៥ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនរងគ្រោះឈ្មោះ ក្រូច គឹមអៀង ភេទ ស្រី អាយុ១៨ឆ្នាំ  មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៦៥៣ ផ្លូវលំ ក្រុមទី២៨ ភូមិ ទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  របួសដៃស្ដាំនិងផ្ទៃមុខខាងស្ដាំ  ។ ជនបង្កដែលឃាត់ខ្លួនមានឈ្មោះ តុង លី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៤  ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ ។

ddsdfsfd

តាមរយៈសម្តីរបស់ជនបង្កបានប្រាប់ឲ្យដឹងថា ខ្លួននិងនារីរងគ្រោះជាសង្សារនិងគ្នាដូចប្ដីប្រពន្ធទៅហើយដោយនៅជាមួយគ្នារយៈពេល១ឆ្នាំមកហើយ ។ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៦ កន្លងមកនេះ ពួកគេបានចូលផ្ទះសំណាក់ម្លិះលាភនៅជាមួយគ្នារហូតដល់យប់ថ្ងៃកើតហេតុខាងលើដោយមានការឈ្លោះគ្នា ដោយសារតែសង្សារបស់ខ្លួនចង់បែកមានអ្នកថ្មី ទើបបង្កឲ្យមានការឈ្លោះគ្នាវាយតប់ទៅវិញទៅមក ហើយរូបគេបានវាយកញ្ចក់បន្ទប់បែកយកមកគំរាមនារីរងគ្រោះជាសង្សាក៏ជ្រុលដៃមុតថ្ពាល់របស់នាងរងរបួស ក្រោយមកក៏សមត្ថកិច្ចចុះមកដល់បន្ទប់ផ្ទះសំណាក់ឃាត់ខ្លួនតែម្ដង ។

លោក វុឌ្ឃ ផូសារវ័ន្ត នាយប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យបានប្រាប់ថាដោយមុនធ្វើការឃាត់ខ្លួនបុរសបង្កហិង្សាខាងលើនេះ ដោយសារអ្នកមើលការខុសត្រូវផ្ទះសំណាក់ម្លិះលាភបានរាយការណ៍តាមរយៈទូរស័ព្ទប្រាប់ថាមានបុរសនិងស្រ្តីដែលជួលបន្ទប់លេខ២៣ជាន់ទី១ បានឈ្លោះគ្នាផ្អើលហើយនិងមានសំលេងស្រ្តីស្រែកអោយជួយពេលទទួលបានដំណឹងភ្លាមក៏នាំកម្លាំងចុះទៅកន្លែងកើតហេតុអោយអ្នកមើលការខុសត្រូវផ្ទះសំណាក់យកកូនសោមកចាក់បើកទ្វារស្រាប់តែបើកទ្វារឃើញនារីរងគ្រោះមានឈាមចេញពីផ្ទៃមុខដោយស្នាមមុតនឹងកញ្ចក់ក៏ឃាត់ខ្លួនជនបង្ក និងយកនារីរងគ្រោះមទៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមដើម្បីសាកសួរនាំពីមូលហេតុ ។

sdsdffsd

លោកនាយប៉ុស្តិ៍បន្តទៀតថា ដោយការសាកសួរនាំជនសង្ស័យត្រូវជាសង្សារបានសារភាពខ្លួនខឹងនារីរងគ្រោះចង់ចែកផ្លូវគ្នាទើបទាស់ពាក្យគ្នាវាយផ្ទាំងកញ្ចក់ក្នុងបន្ទប់យកទៅចាក់នាងជាសង្សាររងរបួស ហើយម្យ៉ាងទៀតខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនផង ។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងសុំឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវ ច្បាប់ ដោយមិនបានប្តឹងទាមទារសំណងទេ ។ ជនបង្កបច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យចាត់ការតាមច្បាប់ ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES