Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំកៀហ្ស៊ីស៊ីស្ថាន ​ចុះចេញពីតំណែង ​ក្រោយ​បក្ស លោកបែកបាក់​

មេដឹកនាំកៀហ្ស៊ីស៊ីស្ថាន ​ចុះចេញពីតំណែង ​ក្រោយ​បក្ស លោកបែកបាក់​

កៀហ្ស៊ីស៊ីស្ថាន៖ រដ្ឋាភិបាល កៀហ្ស៊ីស៊ីស្ថាន បានចុះចេញពី តំណែងនៅថ្ងៃពុធ នេះបន្ទាប់ពី បក្សរបស់លោក ប្រធានាធិបតី Almazbek Atambayev បានបែក បាក់គ្នានៅ ក្នុងការបោះឆ្នោត សំឡេងភាគច្រើន ដាច់ខាតកាល ពីដើមសប្តាហ៍នេះ ដែលធ្វើឲ្យមានការប្រេះ ឆាកាន់តែខ្លាំងឡើង រវាងមេដឹកនាំ និយមរុស្ស៊ី និងសម្ព័ន្ធមិត្តអតីត របស់លោក។

គណបក្សប្រជាធិប តេយ្យសង្គម ជាបក្សធំជាងគេបំផុត ក្នុងរដ្ឋសភា បានបែកបាក់គ្នា ជាមួយនិងដៃគូ រួមបក្សរប ស់ខ្លួនកាលពីថ្ងៃ ច័ន្ទកន្លងមក នេះលើការ បដិសេធរបស់ ពួកគេក្នុង គាំទ្រនូវសេចក្តី ស្នើកែទម្រង់ រដ្ឋធម្មនុញ្ញ។

ការផ្លាស់ប្តូរនៃ សំណើរនេះនឹងពង្រឹង អំណាចដល់នាយក រដ្ឋមន្ត្រី តំណែងរបស់លោក Altambayev អាចស្ថិតក្នុង ទ្រឹស្តីក្នុង ការទទួលយកបន្ទាប់ ពីការលាលែង ពីតំណែងប្រធានាធិបតី នៅឆ្នាំក្រោយ ទោះជាយ៉ាងណា លោកបានថ្លែង កាលពីខែ សីហាថាលោក មិនមានគម្រោង បែបនេះឡើយ។

ការបោះឆ្នោតអនុម័ត លើសេចក្តី ព្រាងច្បាប់ស្តីពី ការធ្វើ វិសោធនកម្មរ ដ្ឋធម្មនុញ្ញកាលពី ថ្ងៃទី១១ធ្នូចាំបាច់ត្រូវ តែឆ្លងការអនុម័ត ជាលើក ចុងក្រោយ ដោយសំឡេង ភាគច្រើន ដាច់ខាតទើបច្បាប់ នោះចេញជា រូបរាងនិង អនុវត្តបាន។

សមាជិកមួយ រូបរបស់ បក្សកាន់ អំណាចឬ សំឡេងភាគច្រើន ក្នុងសភាគឺ គណបក្ស Ata Meken បានបដិសេធ ចំពោះការកែទម្រង់ឬ វិសោធន កម្មនេះហើយ មេបក្សនេះ លោក Omurbek Tekebayev គឺស្ថិតក្នុង ចំណោម អ្នកដែល បញ្ចេញមតិរិះគន់ ជាងគេបំផុត ចំពោះសេចក្តីព្រាងច្បាប់នេះ ក្នុងជួរបក្សរបស់ខ្លួន ដោយធ្វើការ ជជែកជំទាស់ ថាការផ្លាស់ប្តូរនេះ នឹងផ្តល់អំណាច ដល់នាយករដ្ឋមន្ត្រី ច្រើនពេក។

គួរបញ្ជាក់ថាបក្សប្រជា ធិបតេយ្យ សង្គមនិង បក្សមួយទៀត ដែលបានរួម បញ្ចូលគ្នាក៏រាប់ បញ្ចូលបក្ស Kyrgyzstan and Onuguu Progress បានគាំទ្រការកែទម្រង់ រដ្ឋធម្មនុញ្ញហើយប្លុក នៃបក្សដែល បញ្ចូលគ្នា នេះបាន គ្រប់គ្រង ៨០កៅអី ក្នុងចំណោម១២០ កៅអីក្នុងរដ្ឋសភា។ គណបក្សប្រជា ធិបតេយ្យ សង្គមខ្លួនឯង គឺជាអ្នក ដែលកាន់កាប់កៅអីសភា ច្រើនជាងគេរហូត ដល់ទៅ៣៧កៅ អីឯណោះ។

RELATED ARTICLES