Friday, April 19, 2024
Homeព័ត៌មានជាតិកម្មករម្នាក់ ម៉ូទ័រយោងឥដ្ឋធ្លាក់ចំបែកក្បាលស្លាប់ មេការកុហកថា​ស្រវឹងធ្លាក់ពីជាន់ទី៣

កម្មករម្នាក់ ម៉ូទ័រយោងឥដ្ឋធ្លាក់ចំបែកក្បាលស្លាប់ មេការកុហកថា​ស្រវឹងធ្លាក់ពីជាន់ទី៣

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បែកក្បាលស្លាប់នៅក្នុងការដ្ឋានសាងសង់ផ្ទះត្រូវបានកម្មករ និងមេការសំណង់កហុកថា សង្ស័យស្រវឹងស្រាធ្លាក់ពីលើជាន់ទី៣បែកក្បាលស្លាប់ ទាល់តែ សមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យនៅកន្លែងកើតហេតុទើបដឹងថាបាក់ម៉ូទ័រយោងឥដ្ឋ និងខ្សាច់ធ្លាក់លើក្បាលទើបបណ្តាលឲ្យស្លាប់ ដែលហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ ខែ តុលា នៅការដ្ឋានសំណង់សាងសង់ផ្ទះល្វែងចំណុចមុខវត្តសុវណ្ណារាមហៅវត្តឬស្សីស្រស់ តាមផ្លូវបេតុង ក្រុម២ ស្ថិតភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

saddsaads
មេការសំណង់ សមត្ថកិច្ចឃាតើខ្លួនមកសួរនាំ

សពបុរសធ្លាក់ពីលើជាន់ទី៣មានឈ្មោះ ចាន់ ខេង អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសំដីកម្មករសំណង់ដែលធ្វើការជាមួយគ្នាបានប្រាប់ថា ជនរងគ្រោះនេះទើបចូលធ្វើការនៅការដ្ឋានសាងសង់ផ្ទះល្វែងបានបានរយះពេលតែ២ថ្ងៃប៉ុណ្ណោះហើយមិនដឹងថាឈ្មោះអីទេ គ្រាន់តែរាល់ថ្ងៃគាត់ផឹកស្រាច្រើនជាងហូបបាយ មុនពេលកើតហេតុជរងគ្រោះកំពង់ធ្វើការនៅជាន់ទី៣ហើយក៏លឺសូរសំឡេងដូចផ្ទុះគ្រាប់បែកផ្អើលថាមានកម្មករសំណង់ធ្លាក់ពីជាន់ទី៣ ។

sdffds

ប្រភពព័ត៌មានបានឲ្យដឹងថាសង្ស័យថាជនរងគ្រោះស្រវឹងស្រាទើបពេលកំពុងតែធ្វើការបណ្តាលឲ្យធ្លាក់ពីលើផ្ទះជាន់ទី៣បែកក្បលាល ភ្លាមៗនោះអ្នកធ្វើការជាមួយបម្រុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ជាអកុសលបានស្លាប់ទៅហើយ ។

ក្រោយពេលកើតហេតុមេការសំណង់បានរាយការណ៍ទៅសមត្ថកិច្ចថាជនរងគ្រោះធ្លាក់ពី លើជាន់ទី៣បណ្តាលឲ្យបែកក្បាលស្លាប់ ។ សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យនៅវត្តឬស្សីស្រស់ នៅទល់មុខការដ្ឋានកើតហេតុខាងលើហើយហាក់មានការសង្ស័យទើបនៅព្រឹកថ្ងៃទី១៣ ខែតុលានេះ សមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យនិងកម្លាំងនគរបាលខណ្ឌច្បារអំពៅធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅកន្លែងកើតហេតុរកឃើញមានម៉ូទ័រសម្រាប់យោង ខ្សាច់និងឥដ្ឋបានដាច់មានប្រលាក់ឈាមនៅកន្លែងកើតហេតុទើបសាកសួរទៅមេការសំណង់មានឈ្មោះ ធៀវ សំបូររ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានសារភាពថាមុនកើតហេតុ ជនរងគ្រោះជាកម្មករសំណង់កំពុងឈរនៅខាងក្រោមទាយខ្សាច់និងស៊ីម៉ង់ត៍ដោយប្រើម៉ូទ័រសម្រាប់យោងឡើងទៅខាង លើ ស្រាប់តែបាក់ម៉ូទ័រធ្លាក់ពីជាន់ទី៣ មកបណ្តាលឲ្យធ្លាក់ម៉ូទ័រចំក្បាលជនរងគ្រោះដែល ឈរនៅខាងក្រោមបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ។ បន្ទាប់កម្មករសំណង់នាំគ្នារើសយកម៉ូទ័រនោះទៅទុកហើយបានដឹកសពតាមរទេះយកទៅវត្តឬស្សីស្រស់ ។

sdds

បន្ទាប់ពីដឹងរឿងរ៉ាវហើយតំណាងខាងគ្រួសារសពមានប្អូនស្រីបង្កើតសពឈ្មោះ ចាន់ ខុម ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ បានស្នើសុំថវិកាខ្លះដើម្បីធ្វើបុណ្យហើយមេការបានឧបត្ថម្ភលុយ១៥០០ដុល្លារសហរដ្ឋអាមេរិកដោយព្រមព្រៀងមិនប្តឹងប្តល់ ទេ ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES