Friday, March 29, 2024
Homeសេដ្ឋកិច្ចជាតិអ្នក​វិនិយោគ​ម៉ា​ឡេស៊ី ធ្វើការ​វិនិយោគ​លើ​បង្អែម តៅហ៊ូ និង​ទឹក​សណ្តែក​សេរី​រាង្គ​នៅ​កម្ពុជា

អ្នក​វិនិយោគ​ម៉ា​ឡេស៊ី ធ្វើការ​វិនិយោគ​លើ​បង្អែម តៅហ៊ូ និង​ទឹក​សណ្តែក​សេរី​រាង្គ​នៅ​កម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន Sunny Cocoដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានឈានជើងចូលទីផ្សារកម្ពុជា ដើម្បីធ្វើការវិនិយោគលើបង្អែម តៅហ៊ូ និងទឹកសណ្តែកសរីរាង្គនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះមើលឃើញសក្តានុពលទីផ្សារ ដោយសារកំនើនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមកើនឡើង។

អគ្គនាយកក្រុមហ៊ុន និងអ្នកទទួលសិទ្ធិធ្វើអាជីវកម្មរបស់ Sunny Coco Cambodia លោក Ryan Ong បាននិយាយឲ្យដឹងកាលពីម្សិលម៉ិញថា លោកជឿជាក់ថាការវិនិយោគរបស់លោកនឹងទទួលជោគជ័យ ហើយអ្វីដែលធ្វើឲ្យវាបានទទួលជោគជ័យនោះ គឺដោយសារវាមានលទ្ធភាពទាក់ទាញមនុស្សគ្រប់ជំនាន់។ ដំបូងវាគ្រាន់តែជាបង្អែមតៅហ៊ូធម្មតាមួយប៉ុណ្ណោះទេ តែឥឡូវវាបានក្លាយទៅជាផលិតផលសម្រាប់របៀបរស់នៅរបស់មនុស្សគ្រប់គ្នា។ ក្រុមគ្រួសារ បុគ្គលិកធ្វើការ សិស្សនិស្សិត និងសូម្បីតែមនុស្សចាស់ក៏ចូលចិត្តវាដែរ។

eat

លោកបន្តថា លោកកំពុងត្រៀមខ្លួនក្នុងការបន្ថែមផលិតផលសរីរាង្គដែលមានរសជាតិឈ្ងុញឆ្ងាញ់ជាច្រើនទៀតចូលមកក្នុងSunny Coco Cambodia។ ក្រុមហ៊ុនបានសាកល្បងទីផ្សារក្នុងស្រុកមុននឹងចាប់ផ្តើមធ្វើការ ហើយថ្នាក់ដឹកនាំក្រុមហ៊ុន មានមានភាពរំភើបណាស់នៅពេលដែលបានទទួលចម្លើយវិជ្ជមាន១០០ភាគរយ ពីការធ្វើតេស្តផលិតផលទាំងនេះពីអតិថិជន។លោកបន្តថា កត្តាដែលនាំឲ្យមនុស្សចូលចិត្តផលិតផលយើងជាងគេនោះគឺ ដោយសារតៅហ៊ូគឺជាវត្ថុសរីរាង្គ ដែលត្រូវបានគេធ្វើឡើងដោយមិនប្រើប្រាស់ជាតិគីមីដើម្បីកុំឲ្យខូច ម្សៅម្នាងសិលាឬលក្ខឡើយ។

សម្រាប់គម្រោងឆ្នាំ២០១៧ ក្រុមហ៊ុនSunny Coco Cambodia ក៏គ្រោងនឹងបង្កើតហាងអាជ្ញាប័ណ្ណខេត្តនៅសៀមរាបផងដែរ។ក្រុមហ៊ុននេះត្រូវបានគេបង្កើតឡើងតាំងពីបីឆ្នាំមុន ហើយទទួលបានជោគជ័យនៅប្រទេសសឹង្ហបូរី ម៉ាឡេស៊ី អូស្រ្តាលីនិងតៃវ៉ាន់ជាខ្លាំង។

លោកលូ ម៉េងសហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍បានថ្លែងថា វិស័យម្ហូបអាហារ បង្អែម និងសេវាបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍របស់កម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងភ្ញៀវអាចកុំម៉ង់អាហារ ឬបង្អែមបានប្រភេទខុសៗគ្នាក្នុងរយៈពេលមួយសប្តាហ៍ ដោយមិនឲ្យជាន់មុខម្ហូបណាមួយឡើយ។លោកបន្តថា សេវាបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារមានសារៈសំខាន់ណាស់ ក្នុងវិស័យទេសចរណ៍ ព្រោះភ្ញៀវទេសចរណ៍ពួកគេត្រូវការដើរកំសាន្ត និងអាហារហូបចុកដែលមានគុណភាព និងសុវត្ថិភាពខ្ពស់៕

 ដោយ ៖ គង់ លាងហួរ

RELATED ARTICLES