Friday, March 29, 2024
Homeព័ត៌មានជាតិចង់ជួបមុខកូនស្រី ខឹងអត់ចេញមកជួប ប្រឌិតរឿងបាត់លុយ៧០០ដុល្លារ

ចង់ជួបមុខកូនស្រី ខឹងអត់ចេញមកជួប ប្រឌិតរឿងបាត់លុយ៧០០ដុល្លារ

ភ្នំពេញ៖ បុរសជាមេការសំណង់ម្នាក់ បានផឹកស៊ីស្រវឹងស្រាជោកជាំ ចង់ជួបមុខកូនស្រីប្រពន្ធដើមខឹងកូនមិនព្រមចេញមកជួបបានស្រែកឡូឡាផ្អើលអ្នកជិតខាងទាំងយប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា តាមបណ្តោយផ្លូវ១៩៩ នៅចំណុចក្រោយផ្សារទំនើបសុវណ្ណា ស្ថិតនៅក្នុងភូមិប្អៀរ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

តាមសម្តីស្រ្តីជាប្រពន្ធដើមសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា គាត់មានប្តីដើមជាមេការសំណង់ បានកូនស្រី២នាក់ ដោយកូនច្បងអាយុ១៤ឆ្នាំនិងកូនប្អូនអាយុ១០ឆ្នាំ តែបានលែងលះគ្នារយៈពេល៦ឆ្នាំមកហើយ ។ បន្ទាប់ពីលែងលះគ្នាបាន៣ឆ្នាំគាត់បានមានប្តី ក្រោយម្នាក់ទៀតរស់នៅជាមួយគ្នារហូតមកដល់បច្ចុប្បន្ននេះតែមិនមានកូនទេ ដោយប្រកបរបរលក់ដូរចាប់ហួយនៅផ្ទះ ចំណែកប្តីដើមមានប្រពន្ធម្នាក់ទៀតបានកូន៣នាក់ ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុមិនដឹងថាប្តីដើមរបស់គាត់មកពីផឹកស៊ីស្រវឹងនៅឯណាទេ បានបើករថយន្តម៉ាក TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Y7820 មកឈប់នៅមុខផ្ទះរបស់គាត់ចង់ជួបកូនស្រីរបស់គាត់ទាំងរំលងអធ្រាត្រ ពេលនោះកូនស្រី ច្បងឃើញប៉ារបស់ខ្លួនស្រវឹងមិនហ៊ានចេញទៅជួបទេ ធ្វើឲ្យអតីតប្តីខឹងសម្បារបានស្រែកឡូឡាផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះមកណែនាំឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែគាត់មិនព្រមទៅទេបានបើករថយន្តរបស់គាត់យ៉ាងលឿនបម្រុងនឹងបុកគេបុកឯងទៀតផង ទើបបើករថយន្តត្រឡប់ទៅវិញបានមួយសន្ទុះ ស្រាប់តែបើករថយន្តត្រឡប់មកវិញបាននិយាយជាមួយកូនស្រីគាត់ខំថា ស្រលាញ់កូនខ្លាំងណាស់ តែងតែឲ្យប្រាក់កូនបែរជាចង់ជួបមុខកូនមិនព្រមចេញមកជួបទៅវិញ មិនតែប៉ុណ្ណោះបុរសខាងលើ បាននិយាយថា គាត់បានបាត់ប្រាក់ចំនួន700$ ប៉ុន្តែអតីតប្រពន្ធប្រាប់ថាមិនឃើញប្រាក់ទេ មិនដឹងថា គាត់ផឹកស៊ីជាមួយណាគេបាត់មកពីក្រៅ បែរជាចោទថាបាត់នៅទីនេះ ។

dffddf

កន្លងមកបុរសជាអតីតប្តីតែងតែមកលេងកូនស្រីទាំង២នាក់ជាញឹកញាប់ និងផ្តល់ប្រាក់ កាក់ឲ្យកូន ទើបនៅយប់កើតហេតុខាងលើពេលដែលស្រវឹងស្រាកូនមិនព្រមចេញមកជួប មុខធ្វើឲ្យគាត់ខឹងស្រែកឡូឡាផ្អើលអ្នកជិតខាង ទាល់តែកូនស្រីចេញមកអង្វរលួងលោមទើបបុរសជាឪពុកបានបើករថយន្តចេញទៅបាត់ ៕

ដោយ៖ ឥន សាន់ស៊ីដេត

RELATED ARTICLES