ថ្នាក់​ដឹក​នាំ​និង​មន្ត្រី​គ.ជ.ប ផ្អើល​​រត់​ចេញ​ផ្ទុះ​ឥដ្ឋ​ការ៉ូ​បន្ទប់​ប្រជុំ ភ័យ​ខ្លាច​បាក់​ស្រុត អគារ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំនិងមន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោត (..) បាន នាំគ្នារត់ចេញពីបន្ទប់ប្រជុំ ទាំងព្រលឹងចុងសក់ បន្ទាប់ពីភ្ញាក់ផ្អើល នឹងករណីផ្ទុះឥដ្ឋការ៉ូ ក្នុងបន្ទប់ ប្រជុំ ដោយសារភ័យខ្លាចអគារបាក់ស្រុត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅអគារ ទីស្តីការគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (..) ខណៈពេលដែលគ..ប កំពុង បើកកិច្ចប្រជុំ ស្តីពីដំណើរការដោះស្រាយពាក្យបណ្តឹង និងពិនិត្យពីដំណើរការចុះឈ្មោះបោះឆ្នោត ក្រោមអធិបតីភាពប្រធានគ..ប លោក ស៊ិក ប៊ុនហុក ព្រមទាំងមានការចូលរួមពីអនុប្រធានសមាជិក និងមន្ត្រីគ..ប ជាច្រើន។

ចំពោះហេតុការណ៍ដែលនាំឱ្យមានការ ភ្ញាក់ផ្អើលនោះ បើតាមមន្ត្រីគ..ប បានឱ្យដឹង ថា នៅវេលាខាងលើ ក្នុងពេលដែលថ្នាក់ដឹកនាំ គ..ប កំពុងដំណើរការប្រជុំ ស្រាប់តែឮសំឡេង សូរលាន់ប្រែះៗ ដូចកំពុងបាក់ស្រុតជញ្ជាំងអគារ ធ្វើឱ្យសមាជិកអង្គប្រជុំនាំគ្នាស្ទុះរត់ចេញមក ក្រៅបន្ទប់ទាំងអស់គ្នា ព្រោះខ្លាចប៉ះពាល់អាយុ ជីវិត ឬគ្រោះថ្នាក់ដោយប្រការណាមួយ ខណៈ ដែលដឹងថា អគារនោះមានសភាពចាស់ទ្រុឌទ្រោមជាយូរមកហើយ។ ប៉ុន្តែក្រោយពីមានការ  ភ្ញាក់ផ្អើលនេះ និងបានទៅពិនិត្យមើលជាក់ស្តែង ទៅ ទើបដឹងថា ជាការផ្ទុះឥដ្ឋការ៉ូក្រាលទីធ្លា បន្ទប់ប្រហែល៦ ទៅ៧សន្លឹក ដែលករណីនេះ ធ្លាប់បានកើតឡើងម្តងហើយ កាលពីពេលកន្លង មក។

kcb

ទោះយ៉ាងណា ក្រោយមានភាពភ្ញាក់ផ្អើលនោះ បានប្រហែលកន្លះម៉ោង ថ្នាក់ដឹកនាំ គ..ប ក៏បានចូលទៅក្នុងបន្ទប់កើតហេតុវិញ រួចដំណើរការប្រជុំបន្តរហូតចប់ចុងដើម ដោយ មិនមានកើតហេតុអ្វីទៀតឡើយ ហើយតាម ប្រភពមន្ត្រីគ..ប ថា របៀបវារៈនៃអង្គប្រជុំ នៅថ្ងៃនោះ ក៏មានការលើកឡើងមកពិភាក្សា អំពីសំណើរបស់លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ដែលបានសុំឱ្យលោក ស៊ិក ប៊ុនហុក ប្រធាន គ..ប ធ្វើអន្តរាគមន៍ ឱ្យពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បាន ចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះ ឈ្មោះបោះឆ្នោតដែលស្ថិតនៅក្នុងឃុំសង្កាត់ តាមបណ្តោយព្រំដែនកម្ពុជាថៃ ផងដែរ គណបក្សសង្គ្រោះជាតិ លេខ១៨០៥/១៦ គ..ជ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នោះបាន ជម្រាបជូនលោកស៊ិក ប៊ុនហុក ប្រធាន គ..ប ថា “ខ្ញុំសូមជម្រាបជូន ឯកឧត្តមប្រធាន មេត្តា ជ្រាបថា រៀងរាល់ថ្ងៃ ជាពិសេសថ្ងៃចុងសប្តាហ៍ ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ បាននាំ គ្នាមកចុះឈ្មោះបោះឆ្នោតតាមការអំពាវនាវ  របស់ គ..ប ប្រមុខរាជរដ្ឋាភិបាល និងមេដឹកនាំគណបក្សនយោបាយនានា។ តែដោយសារកត្តាធនធាន និងពេលវេលារបស់ពលករ ខ្មែរ មានកម្រិត ដែលមិនអាចឱ្យពួកគាត់ចុះ ឈ្មោះបោះឆ្នោត នៅឯលំនៅឋាន ស្ថិតនៅក្នុង ខេត្តឆ្ងាយពីព្រំដែនកម្ពុជាថៃ ពួកគាត់បាន មកសុំការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំសង្កាត់ ជាប់ ព្រំដែនកម្ពុជាថៃ ក៏ប៉ុន្តែអាជ្ញាធរឃុំសង្កាត់ នៅតាមព្រំដែន បានបង្កការលំបាកមិនចេញ លិខិតបញ្ជាក់ទីសំណាក់ជូនពួកគាត់ឡើយ ទោះ បីពួកគាត់មានអ្នកធានាដែលតម្រូវតាមច្បាប់  និងនីតិវិធីរបស់ គ..ប ក៏ដោយ។

ជាក់ស្តែង កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៦ មានពលករខ្មែរ ដែលធ្វើការងារនៅ ប្រទេសថៃ ប្រមាណ៦០០ នាក់ ដែលបានមក សុំការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យ នៅក្នុងឃុំសង្កាត់ តាមព្រំដែនកម្ពុជាថៃ ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ខកខាន មិនបានចុះឈ្មោះបោះឆ្នោតដោយសារប្រធាន ក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះបដិសេធ មិន ចេញលិខិតបញ្ជាក់ទីសំណាក់ជូនពួកគាត់។

អាស្រ័យហេតុនេះ ដើម្បីធានាសិទ្ធីបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ខ្ញុំស្នើសុំឯកឧត្តមប្រធាន គណៈកម្មាធិការជាតៀរៀបចំការបោះឆ្នោត ធ្វើ អន្តរាគមន៍ដើម្បីឱ្យពលករខ្មែរដែលធ្វើការងារ នៅប្រទេសថៃ អាចចុះឈ្មោះបោះឆ្នោត នៅ តាមការិយាល័យក្នុងឃុំសង្កាត់ តាមព្រំដែន កម្ពុជាថៃ ដោយអនុគ្រោះ”។

អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំ ការបោះឆ្នោត (..) លោកហង្ស ពុទ្ធា បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ថា ហេតុការណ៍នេះ ពិតជាមាន ការភ្ញាក់ផ្អើលមែន តែថ្នាក់ដឹកនាំ និងមន្ត្រី គ..ប ទាំងអស់ បានព្យាយាមសម្រួលភាព ភ្ញាក់ផ្អើល ភ័យខ្លាចនេះ ចូលប្រជុំវិញ រហូត បានបញ្ចប់ដោយជោគជ័យ។

លោកហង្ស ពុទ្ធា មានប្រសាសន៍ថា “បាទ! នៅព្រឹកមិញនេះ ពេលដែល គ..ប បន្តការ ប្រជុំនៃរបៀបវារៈម្សិលមិញដែលមិនទាន់ចប់ នៅឡើយនោះ គឺមានការផ្ទុះការ៉ូ ផ្ទាត់ការ៉ូឡើង ហើយក៏មានការភ្ញាក់ផ្អើលតិចតួចទេ ដោយសារវាបញ្ហាសំខាន់ គឺសំឡេងតែម្តង ការបាក់ បែកមិនជាធ្ងន់ធ្ងរអីទេ ហើយនេះប្រហែលមកពីសំណង់អគារហ្នឹង ឬមួយមកពីស៊ីម៉ងត៍វា ទាញយឹតម៉េច បានតែធ្វើឱ្យការ៉ូផ្ទាត់ រហូតដល់ បែកការ៉ូ។ បន្ទាប់ពីធ្វើការសម្អាតហើយ យើង ក៏បានបន្តការប្រជុំទៅទៀត មិនមានបញ្ហាអីទេ”។

ទោះយាងណា លោកហង្ស ពុទ្ធា បញ្ជាក់ ថា តាមរយៈភាពភ្ញាក់ផ្អើលនេះ ថ្នាក់ដឹកនាំ មន្ត្រី គ..ប ទាំងអស់ មានការប្រុងប្រយ័ត្ន ហើយក៏សង្ឃឹមថា គ..ប នឹងឆាប់បានអគារ ថ្មីប្រើជំនួសឱ្យអគារដែលចាស់ទ្រុឌទ្រោមនេះ  ព្រោះអគារថ្មី ពិតជាមានសារសំខាន់ សម្រាប់ សុវត្ថិភាពធ្វើការ។

លោកហង្ស ពុទ្ធា មានប្រសាសន៍បន្តថា “យើងគ្រាន់តែមានការប្រុងប្រយ័ត្ន បានន័យ ថា យើងមិនដឹងថា ផ្ទាត់កន្លែងណាទៀត ដល់ អ៊ីចឹងទៅ យើងមានការភ្ញាក់ផ្អើល។ ជាការពិត អគារ ដែល គ..ប កំពុងតែស្នាក់នៅហ្នឹង យើង ខ្ចីពីក្រសួងមហាផ្ទៃ មកទេ ហើយអគារនេះ មានរូបភាពជាអគារមួយដែលមានការប្រេះ ខ្លះហើយ។ តាមការគ្រោងទុកហ្នឹង គ..ប ប្រហែលជានឹងទទួលអគារថ្មី នៅក្នុងខែ៣ (មីនា) ឆ្នាំ២០១៧ ខាងមុខនេះហើយ។ គ..ប គួរតែឆាប់ទទួលបាននូវអគារថ្មី ដែលធានាបាន ទី១ សម្ភារៈបច្ចេកទេសទំនើបអាចប្រើប្រាស់ ឆ្លើយតបនឹងតម្រូវការនៃការងារ ហើយទី២ ក៏ជាអគារដែលមានកិច្ចការពារ មានរបងអី សមរម្យ ធ្វើការដោយមិនមានការគិតគូរភ័យ ព្រួយពីរឿងផ្សេង ហើយអ្វីដែលកើតឡើងព្រឹក មិញនេះ  ទោះបីវាតិចតួច ប៉ុន្តែក៏វាជារំខាន ដល់ គ..ប ផងដែរ ហើយគ..ប ក៏មិនចង់ ឱ្យមានមតិបកស្រាយផ្សេងៗនៅក្នុងរឿងអី  តទៅទៀតទេ”។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន អគារទីស្តី ការគណៈកម្មការជាតិរៀបចំការបោះឆ្នោត (..) មានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួង មហាផ្ទៃ។ ចំណែកអគារថ្មី មានទីតាំងស្ថិតនៅ មុខមជ្ឈមណ្ឌលកោះពេជ្រ ក្បែរសណ្ឋា គារណាហ្គាវើលដ៍ កំពុងដំណើរការសាងសង់មិនទាន់ រួចរាល់នៅឡើយ ដែលតាមការឱ្យដឹងពី គ..ប ថា អាចនឹងហើយជាស្ថាពរនៅដើមឆ្នាំ២០១៧”   

កុលបុត្រ