Friday, April 26, 2024
Homeព័ត៌មានជាតិប្រធាន​រដ្ឋ​សភា ដឹក​នាំ​ប្រជុំ​ពិភា​ក្សា​ការ អនុវត្ត​វិន័យ​ចំពោះ​តំណាង​រាស្ត្រ

ប្រធាន​រដ្ឋ​សភា ដឹក​នាំ​ប្រជុំ​ពិភា​ក្សា​ការ អនុវត្ត​វិន័យ​ចំពោះ​តំណាង​រាស្ត្រ

ភ្នំពេញ  ៖ ប្រធានរដ្ឋសភា សម្តេចហេង សំរិន បានដឹកនៃកិច្ចប្រជុំគណះកម្មាធិការអចិន្ត្រៃយ៍ ពិភាក្សាលើររបៀបវារះមួយចំនួន រួមមានការអនុវត្តវិន័យចំពោះតំណាងរាស្ត្រផង ដែរ។ ជាមួយគ្នានេះ គណះកម្មាធិការអចន្ត្រៃយ៍ រដ្ឋសភា បានច្រានចោលសំណើវិសោធនកម្ម ច្បាប់ចំនួន3 របស់សមាជិកសភាគណបក្ស សង្គ្រោះជាតិ។

កិច្ចប្រជុំគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម នៃគណបក្សប្រជាជនកម្ពុជា កាលពី ថ្ងៃទី26 ខែតុលា ឆ្នាំ2016 )នាពិភក្សាលើ របៀបវារះចំនួន5 រួមមាន

1-ការពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការអនុវត្តវិន័យចំពោះតំណាងរាស្ត្រ។

2-ការពិនិត្យលើសំណើសុំបញ្ចូលក្នុង របៀបវារះនៃសម័យប្រជុំរដ្ឋសភាលើកទី7 នីតិ- កាលទី5 នូវសេក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ។

3-ការពិនិត្យលើរបាយការណ៍ស្តីពីការ ពិនិត្យសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ចំនួន15 នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តី ស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រាចំនួន40 នៃ ច្បាប់ស្តីពីលក្ខន្តិកះនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា30 នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។

4-ការពិនិត្យលើសំណើសុំអនុម័តនូវសេច- ក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ2015.

5-ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ2017.

យោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី26 ខែ តុលា ឆ្នាំ2016 )នាបញ្ជាក់ពីលទ្ធផលនៃកិច្ច ប្រជុំគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានោះ ថា

1-អង្គប្រជុំបានអនុម័តយល់ព្រមលើសេចក្តីសម្រេចក្តីពីការអនុវត្តវិន័យចំពោះតំណាងរាស្ត្រ។

2-អង្គប្រជុំបានអនុម័តបញ្ជុលរបៀបវារះ នៃសម័យប្រជុំរដ្ឋសភា លើកទិ7 នីតិកាលទី5 នូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពិការប្រែប្រួល អាកាសធាតុ។

3-អង្គប្រជុំបានអនុម័តលើកចោល ពុំ ពិចារណានូវសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម មាត្រាចំនួន15 នៃច្បាប់ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រាចំនួន40  នៃច្បាប់ស្តីពីលក្ខន្តិកះនៃចៅក្រមនិងសេចក្តីស្នើ ច្បាប់ ស្តីពីវិសោធនកម្មមាត្រា30 នៃច្បាប់ស្តី ពីការរៀបចំអង្គការតុលាការ។

4-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបសរដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ2015 ជូនគណះកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ជូនគគណ³កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។

5-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ 2017 ជូនគណ់កម្មការសេដ្ឋេកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណះកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ។

ក្នុងចំណោមវារះដែលគណះកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចខាងលើនេះ សមាជិក តំណាងរាស្ត្រ មកពីគណបក្សប្រឆាំង បានសម្តែង ការមិនពេញចិត្តចំពោះការអនុម័តយល់ព្រម លើរបៀបវារះទី1 និងរបៀបវារះទី3.

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ខេត្តព្រៃវែង និងជាប្រធានគណ³កម្មការទី8 នៃរដ្ឋសភា លោកយ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ ថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនបារម្ភពីកាត់ប្រាក់ខែ ពីរដ្ឋសភា ទេ ហើយ តំណាងរាស្ត្រនៅតែតស៊ូមតិ។

លោកយ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ ថា “សេចក្តីសម្រេចនោះ យើងយល់ឃើញថា អាច មានលក្ខណះរឹតត្បិត ឬក៏អាចជាចរិតនយោបាយ ទៅវិញ យើងចង់ឱ្យសភាជាតិយើងមានលក្ខណះ ទូលំទូលាយ មានបទបញ្ជាផ្ទក្នុង ហើយអាច អនុវត្តបានដូចគ្នា។ ទី2 ពាក់ព័ន្ធជាមួយនឹង សេចក្តីស្នើវិសោធនកម្មច្បាប់3 ទៅលើអង្គ- ចៅក្រម ទៅលើលក្ខន្តិកះស្តីពីការរៀបចំ អង្គការ តុលាការ ជាដើម។ ទី3នោះ ជាសេចក្តីស្នើ ច្បាប់ មកពីក្រុមតំណាងរាស្ត្រមតិភាគតិច ហើយ បានបញ្ជូនទៅគណ³កម្មការទី6 ដើម្បីលោក ពិនិត្យ សិក្សា រាយការណ៍ជូនអចិន្ត្រៃយ៍វិញ។ ក្រោយពីពិនិត្យហើយ គាត់យកមករាយការណ៍ ជូនអចន្ត្រៃយ៍ លោកស្នើឱ្យលើកចោល កុំយក ទៅជជែក។ យើងយល់ឃើញថា វាផ្ទុយពីបទ- បញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ពីព្រោះតួនាទីរបស់គណះកម្មការទី6 មានតួនាទី សិទ្ធិអំណាចយកទៅ ពិនិត្យ យកមករាយការណ៍ជូនអន្ត្រៃយ៍ ហើយ អ្នកសម្រេចចុងក្រោយ គឺរដ្ឋសភា។ ដូច្នេះយើង យល់ឃើញថា គួរដាក់ទៅសភាពេញអង្គ ហើយ សភាពេញអង្គ គាត់លើកចោលនោះ ជាសិទ្ធិសេរីភាពរបស់អ្នកតំណាងគ្រប់រូប។ 3ចំណុច នេះ ប្រធានបទនេះ ដែលយើងមិនគាំទ្រ។ យើងតស៊ូមតិ ហើយការតស៊ូមតិ មានច្រើន ប្រភេទ ដូចប្រទេសមួយចំនួន គេប្រើពាក្យពហិការ។ បានន័យថា គេមិនសប្បាយចិត្តអីមួយ គេនាំគ្នាដើរចេញ ឬគេតស៊ូអីមួយ ឡើងថ្លែង មតិយោបល់របស់គេ ទៅវេទិកាណាមួយ ដូច្នេះ ជាសិទ្ធសេរីភាពពេញលេញរបស់អ្នកតំណាងរាស្ត្រ គ្រប់រូប”។

ទោះបីយ៉ាងណា អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថាការដែលគណះកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានសម្រេចច្រានចោលសំណើរបស់គណបក្ស សង្គ្រោះជាតិ ដែលស្នើសុំវិសោធនកម្មច្បាប់ចំនួន 3 ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌នោះ ដោយសារ សំណើរបស់បក្សប្រឆាំង ធ្វើឡើងខុសនីតិវិធី ច្បាប់។

លោកឡេង ប៉េងឡុង មានប្រសាសន៍ថា  “សេចក្តីស្នើច្បាប់នេះ មិនបានដាក់ជូនឧត្តមក្រុម- ប្រឹក្សានៃអង្គចៅក្រម សុំយោបល់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាមុននៅឡើយទេ។ ធម្មតា ច្បាប់ដែលពាក់ព័ន្ធនិងវិស័យតុលាការ ត្រូវសុំ យោបល់របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម  ជាមុន ចំពោះសេចក្តីស្នើច្បាប់នេះ លោកមិនបាន ធ្វើដូច្នេះ ហើយជាការខុសនីតិវិធីមួយធ្ងន់ធ្ងរ”។

គួរបញ្ជាក់ថា ច្បាប់ចំនួន3 ទាក់ទិននឹង ប្រព័ន្ធយុត្តិធម៌ ដែលគណបក្សប្រឆាំងស្នើរដ្ឋ- សភាធ្វើវិសោធនកម្មនោះ តំណាងរាស្ត្រ ដែល មានតែគណបក្សប្រជាជនកម្ពុជាចំនួន68រូប បាន អនុម័ត កាលពីចុងឆ្នាំ2013 ពេលតំណាង រាស្ត្រគណបក្សសង្គ្រោះជាតិទាំង55រូប ធ្វើពហិការ ប្រឆាំង លទ្ធផលបោះឆ្នោត។ ច្បាប់ទាំង3នោះ ត្រូវបានអង្គការសង្គមស៊ីវិល ប្រឆាំងតវ៉ាជា បន្តបន្ទាប់ តាំងពីបញ្ជូនទៅដល់ដៃសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ រហូតដល់ព្រះមហាក្សត្រ ដោយអះអាងថា ច្បាប់3នេះបានផ្តល់ អំណាចកាន់តែខ្លាំងដល់រដ្ឋាភិបាល ក្នុងការ ត្រួតត្រាលើតុលាការ៕

ដោយ កុលបុត្រ

RELATED ARTICLES