Saturday, April 27, 2024
Homeសេដ្ឋកិច្ចជាតិក្រុម​ហ៊ុន​ប៉ូឌែន​ម៉ិក​សម្ពោធ​ចាក់​ផ្សាយស្ពត​ពាណិជ្ជ​កម្ម​ថ្មី​

ក្រុម​ហ៊ុន​ប៉ូឌែន​ម៉ិក​សម្ពោធ​ចាក់​ផ្សាយស្ពត​ពាណិជ្ជ​កម្ម​ថ្មី​

រាជធានីភ្នំពេញ ៖ Poldanmig (ប៉ូឌែន ម៉ិក) ដែលជាឱសថឈានមុខគេនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ក្នុងការព្យាបាលជំងឺឈឺក្បាល និងរោគប្រកាំង បានប្រកាសសម្ពោធចាក់ផ្សាយ ស្ពតពាណិជ្ជកម្មថ្មីមួយ ដែលសម្តែងដោយកញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសតេក្វាន់ដូ ។

តំណាងក្រុមហ៊ុន PT Sanbe Farma ដែល ជាក្រុមហ៊ុនអន្តរជាតិដែលផលិត និងចែកចាយ ឱសថ ភៀលដានមិង បានមានប្រសាសន៍ពន្យល់ ពីមូលហេតុដែលក្រុមហ៊ុនបានជ្រើសយកកញ្ញាស៊ន សៀវម៉ី មកសម្តែងក្នុងស្ពតពាណិជ្ជកម្មថ្មី របស់ខ្លួន បានឱ្យដឹងថា “Poldanmig  ទទួល បានជោគជ័យខ្លាំងនៅក្នុងប្រទេសកម្ពុជា ជា ក្រុមហ៊ុនឈានមុខគេលើទីផ្សារ។ ដូច្នេះយើងត្រូវ ស្វែករកបេក្ខជនខ្មែរដែលស័ក្តិសមបំផុតសម្រាប់ យុទ្ធនាការថ្មីរបស់យើងក្នុងការផ្សព្វផ្សាយតាម កញ្ចក់ទូរទស្សន៍”។

“កញ្ញា ស៊ន សៀវម៉ី គឺជាមនុស្សពិសេស និងទទួលបានការគោរពកោតសរសើរខ្លាំង ដោយ បានតំណាងឱ្យប្រទេសកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើន។ ដោយសារតែ យើងសរសើរការបូជា និងការលះបង់របស់គាត់ ចំពោះកីឡា និងសមត្ថភាពអស្ចារ្យរបស់គាត់ ក្នុងកីឡាតេក្វាន់ដូ។ យើងគិតថា គាត់ស័ក្តិសមឥតខ្ចោះសម្រាប់ម៉ាកសញ្ញា ភៀលដានមិង និង អតិថិជនជាច្រើនរបស់យើងនៅក្នុងប្រទេស នេះ”។

ស្ពតពាណិជ្ជកម្មថ្មីរបស់ Poldanmig  បាន បង្ហាញពីសកម្មភាពរបស់ កញ្ញា ស៊ន សៀវម៉ី អំឡុងពេលហ្វឹកហាត់តេក្វាន់ដូ និងសកម្មភាព ការងារនៅផ្ទះរបស់គាត់នៅពេលដែលគាត់ចាប់ផ្តើមមានអាការឈឺក្បាល។ សំណាងល្អគាត់ មានថ្នាំ Pol-danmig  នៅក្នុងកាបូបរបស់គាត់ និងយកមកលេបហើយមានអារម្មណ៍ធូរស្រាល ឆាប់រហ័សមុននឹងចាប់បន្តការងារទៀត ដោយ គ្មានអាការឈឺក្បាល ឬរោគប្រកាំង។

ក្រុមហ៊ុន PT Sanbe Farma គឺជាក្រុម ហ៊ុនផលិតឱសថធំបំផុតនៅក្នុងតំបន់ និងមាន មូលដ្ឋាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលកំពុង ធ្វើប្រតិបត្តិការជាលក្ខណៈអន្តរជាតិ ដោយមាន ការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងបណ្តា ប្រទេសជាង៤២នៅជុំវិញពិភពលោក។ ភៀល-ដានមិង គឺជាម៉ាកសញ្ញាល្បីល្បាញលំដាប់ថ្នាក់ អន្តរជាតិ និងបានក្លាយជាក្រុមហ៊ុនឱសថឈាន មុខគេលើទីផ្សារកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ជាឱសថជួយបំបាត់អាការឈឺក្បាល និងរោគ ប្រកាំងយ៉ាងឆាប់រហ័ស និងស័ក្តិសិទ្ធិ”

អត្ថបទក្រុមហ៊ុន

 

RELATED ARTICLES