Thursday, April 25, 2024
Homeព័ត៌មានជាតិស្នេហ៍បានខ្លួន ម្តាយស្ងួនបង្គាប់៩០០ដុល្លារ គ្មានលុយចងកស្លាប់

ស្នេហ៍បានខ្លួន ម្តាយស្ងួនបង្គាប់៩០០ដុល្លារ គ្មានលុយចងកស្លាប់

ខេត្តកណ្តាល យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយនារីម្នាក់មួយរយៈមកហើយ រហូត ដល់នាំនារីជាសង្សារមកស្នាក់នៅផ្ទះរបស់ខ្លួន អស់រយៈពេល២យប់ទៀត លុះឪពុកម្តាយខាង ស្រីតាមមករកឃើញ ក៏នាំកូនស្រីត្រឡប់ទៅ វិញ ព្រមទាំងបង្គាប់ថ្លៃបណ្ណាការទៅខាងប្រុស ៩០០ដុល្លារ បើចង់រៀបការជាមួយកូនស្រីគាត់  ស្រាប់តែខាងប្រុសមានលុយមិនគ្រប់ តូចចិត្ត ពេក ក៏ផឹកស្រាស្រវឹង រួចចងកសម្លាប់ខ្លួនតែម្តង ។

ករណីយុវជនតូចចិត្តគ្មានលុយគ្រប់ចូល ស្តីដណ្តឹងប្រពន្ធ បែរជាចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិឈូក ឃុំសន្លុង ស្រុក ខ្សាច់កណ្តាល ។

យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាត  នោះ មានឈ្មោះម៉ាន លីហ្សា អាយុ២១ឆ្នាំ ជា ជនជាតិខ្មែរអ៊ិស្លាម មុខរបរកម្មករសំណង់ មាន ឪពុកឈ្មោះឈឹម ម៉ាន អាយុ៥៤ឆ្នាំ មុខរបរ នេសាទត្រី ម្តាយឈ្មោះផន អ៊ុក អាយុ៥៥ឆ្នាំ មុខរបរកសិករ សព្វថ្ងៃមានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។

តាមប្រភពពីឪពុកម្តាយ ជនរងគ្រោះបាន រៀបរាប់ប្រាប់ថា ជនរងគ្រោះបានទាក់ទង ស្រលាញ់នារីម្នាក់មួយរយៈមកហើយ រហូតដល់ បានស្គាល់ចិត្តថ្លើម និងខ្លួនប្រាណគ្នាទៀតផង។  លុះមុនពេលកើតហេតុ២៣ថ្ងៃ ជនរងគ្រោះ បាននាំស្រីស្នេហ៍មកស្នាក់នៅផ្ទះរបស់ខ្លួនក្នុងភូមិ ខាងលើ អស់រយៈពេល២ថ្ងៃទៀតផង ស្រាប់តែ មកដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ឪពុកម្តាយខាងស្រី ក៏បានតាមមករកឃើញ និងនាំ យកកូនស្រីរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ។

sdfsdf

ប្រភពដដែលបន្តថា នៅអំឡុងពេលដែល ឪពុកម្តាយខាងស្រី តាមមករកកូនស្រីនេះ ដើម្បី ការពារកុំឱ្យមានការប្តឹងផ្តល់ពាក់ព័ន្ធផ្លូវច្បាប់ ទើបពួកគាត់ជាឪពុកម្តាយខាងប្រុសបានសុំសម្របសម្រួលជាមួយនឹងឪពុកម្តាយខាងស្រី ដោយ ឯកភាពគ្នាដាក់ថ្ងៃចូលស្តីដណ្តឹងរៀបការកូន ប្រុសស្រីទាំង២នាក់ ឱ្យបានក្លាយជាគូអនាគត នឹងគ្នា ព្រោះថា រវាងពួកគេទាំង២នាក់ អង្ករ ក្លាយជាបាយទៅហើយ។ នៅពេលនេះ ឪពុក ម្តាយខាងស្រី បានបង្គាប់ថ្លៃបណ្ណាការ ចំនួន ៩០០ដុល្លារ ចំណែកពួកគាត់ជាឪពុកម្តាយខាង ប្រុស ក៏មិនថាអ្វីដែរ ទោះជាក្នុងខ្លួនគ្មានប្រាក់ គ្រប់ចំនួនក៏ដោយចុះ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះ មកដល់វេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៦ ជនរងគ្រោះបានមកពិភាក្សា ជាមួយពួកគាត់ជាឪពុកម្តាយពីរឿងថ្លៃបណ្ណាការ ចំនួន៩០០ដុល្លារ ពេលនោះពួកគាត់បាននិយាយ ប្រាប់កូនប្រុសថា នៅចំពោះមុខនេះ ពួកគាត់ មានប្រាក់ត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ សល់ ៦០០ដុល្លារទៀត មិនដឹងជារកប្រាក់ឯណាមក បង្គ្រប់ ដើម្បីចូលស្តីដណ្តឹងកូនក្រមុំគេនោះទេ។ ក្រោយពីពិភាក្សាទ័លគំនិតរកច្រកចេញមិន ឃើញ ជនរងគ្រោះបានដើរទៅទិញស្រាស១លីត្រ មកអង្គុយផឹកតែម្នាក់ឯង នៅលើរោងចំហៀង ផ្ទះ ព្រមទាំងចាក់ចម្រៀងខារ៉ាអូខេស្តាប់លេង ទៀតផង ចំណែកពួកគាត់ជាឪពុកម្តាយក៏មិន បានចាប់អារម្មណ៍អ្វីដែរ។ ស្រាប់តែនៅវេលា ម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃដដែល ពួកគាត់ក៏ចោលភ្នែកមើលទៅរោងចំហៀងផ្ទះ ស្រាប់តែប្រទះឃើញកូនប្រុសបានចងកស្លាប់ បាត់ទៅហើយ ក៏ស្រែកឆោឡោហៅអ្នកជិត ខាងមកជួយកាត់ចំណងទម្លាក់ចុះ រួចទាក់ទង សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើ កោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយ ប្រើក្រមាពណ៌ក្រហមលាយស ចងកភ្ជាប់នឹង ធ្នឹមដំបូលរោង ដែលមានកម្ពស់២,៣០ម៉ែត្រ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។ ចំណែកមូលហេតុ គឺបណ្តាលមកពីជនរងគ្រោះតូចចិត្ត ទ័លគំនិត រឿងរកប្រាក់មកបង្គ្រប់ថ្លៃបណ្ណាការចូលស្តីដណ្តឹង កូនក្រមុំគេមិនបាន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

 

RELATED ARTICLES