សាហាវណាស់ ! សម្លាប់ចងជើងច្បត់នឹងចង្កេះ ភ្ជាប់ជាមួយដុំថ្ម បោះសពទម្លាក់ទឹកប្រឡាយ

dffsdsfd
សពជនរងគ្រោះ ពេលស្រង់ចេញមកលើគោក

ភ្នំពេញ៖ សពបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតផុតផ្តាប់មុខនៅក្នុងប្រឡាយទឹកស្អុយ សង្ស័យជាករណីឃាតកម្ម បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងប្រឡាយទឹកស្អុយ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សពមានសភាពហើម ធំក្លិនទៅហើយ មិនត្រូវបានស្គាល់អត្តសញ្ញា អណ្តែកផ្កាប់មុខនៅក្នុងទឹកប្រឡាយ ពាក់អាវ់ដៃវែងស ក្រឡាឆ្នូតខ្មៅ អាយុប្រហែលជិត៤០ឆ្នាំ ។

fdfdfs

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា តាមផ្លូវមាត់ប្រឡាយខាងលើ មានមធ្យោបាយឆ្លងកាត់រាល់ថ្ងៃ តែពុំមានអ្នកណាចាប់អារម្មណ៍ ក៏ប៉ុន្តែនៅវេលាម៉ោងខាងលើ ខណៈដែលមានបងប្អូនប្រជាពលរដ្ខដើរឆ្លងកាត់ ចោលភ្នែកប្រទះឃើញខ្នងសាកសព និងដៃហើបផុតពីទឹក ទើបបង្កឲ្យភ្ញាក់ផ្អើលនិហរាយការណ៍ទៅនគរបាល មូលដ្ឋានចុះមកពិនិត្យមើលជាក់ស្តែង ។

fsdfdsfds

ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ភ្លាមៗនគរបាលប៉ុស្តិ៍ចោមចៅចុះទៅពិនិត្យដល់កន្លែងកើតហេតុ តែទោះជាយ៉ាងណាក្តី មកដល់វេលាថ្ងៃត្រង់ដដែលនេះ សាកសពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយក៏មិនដឹងថាស្លាប់មកពីមូលហេតុអ្វីឲ្យច្បាស់លាស់ដែរ  ខណៈរងចាំនគរបាលជំនាញចុះមកធ្វើការពិនិត្យកោសល្យវិច័យ តែនៅកន្លែងតាមមតិមហាជនខ្លះលើកឡើងថា សង្ស័យជាករណីឃាតកម្ម ខ្លះសង្ស័យជាករណីប្លន់សម្លាប់យករបស់ទ្រព្យ ដោយនៅជាប់នឹងខ្លួនសាកសពមានខ្សែមួយជាប់ខ្លួន ចងជើងច្បត់នឹងចង្កេះ ភ្ជាប់ជាមួយដុំថ្ម ។

dfsfdsfds

ថ្វីបើការសន្និដ្ឋានរបស់មហាជនលើកឡើងផ្សេងៗគ្នាដោយដោយ រឿងរ៉ាវអ្វីជាក់លាក់នោះ ស្ថិតនៅលើការពិនិត្យ និងកោសល្យវិច័យពីសមត្ថកិច្ចជំនាញជាមុនសិន ៕