ស្រ្តីសម្រាលកូននៅផ្ទះពេទ្យឆ្មប​ ធ្លាក់ឈាមរហូតស្លាប់

saddfssd

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះម្នាក់ ឮអ្នកជិតខាងប្រាប់ថា សម្រាលកូននៅផ្ទះពេទ្យឆ្មបមួយ កន្លែង ចំណាយលុយតិច ក៏សម្រេចចិត្តទៅសម្រាល នៅទីនោះ ស្រាប់តែសម្រាលរួច ធ្លាក់ឈាមមិន ឈប់ក៏ត្រូវក្រុមគ្រួសារប្រញាប់បញ្ជូនទៅកាន់ មន្ទីរពេទ្យគាំពារមាតានិងទារក ហៅមន្ទីរពេទ្យ ជប៉ុន ដើម្បីសង្គ្រោះ តែអកុសល ស្ថានភាព ធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យស្ត្រីរងគ្រោះធ្លាក់ ឈាមរហូតដល់ស្លាប់យ៉ាងអាណោចអធ័ម ។

ករណីស្ត្រីសម្រាលកូនរួចធ្លាក់ឈាមរហូត ដល់ស្លាប់នោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចបរិវេណ មន្ទីរពេទ្យគាំពារមាតានិងទារក ហៅមន្ទីរពេទ្យ ជប៉ុន ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតនោះ មាន ឈ្មោះពៅ ស្រីពេញ អាយុ៣២ឆ្នាំ មុខរបរលក់ បន្លែនៅផ្សារកណ្តាល មានប្តីឈ្មោះឃុត ឡាំង អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែជាមួយប្រពន្ធ និងមានកូន៣នាក់ក្នុងបន្ទុក (ប្រុស២ ស្រី១) ចំណែកកូនទើបនឹងសម្រាលជាកូនប្រុសទី៤ មានទម្ងន់៣,៦គីឡូក្រាម។ ក្រុមគ្រួសារមួយ នេះ មានលំនៅផ្ទះលេខ៦១ ក្រុម៥ ភូមិបឹង ឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកគ្រូពេទ្យដែលបើកគ្លីនិកអត់យីហោ មានឈ្មោះ ចាន់ ថុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរជា គ្រូពេទ្យឆ្មបនៅមណ្ឌលសុខភាពនិរោធ ស្នាក់នៅផ្ទះលេខ៥៥ ផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

sdffddsf

តាមសម្តីស្ត្រីឈ្មោះពៅ ត្រប់ អាយុ៣៥ ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ស្ត្រីរងគ្រោះ បាន រៀបរាប់ប្រាប់ថា ប្អូនស្រីរបស់នាង ដែលកំពុង មានផ្ទៃពោះគ្រប់ខែ រង់ចាំតែថ្ងៃសម្រាល បាន ឮស្ត្រីអ្នកជិតខាងម្នាក់ ដែលទើបនឹងសម្រាល កូនរួចប្រាប់ថា គាត់បានទៅសម្រាលកូននៅផ្ទះ អ្នកគ្រូពេទ្យ ចាន់ ថុន ដែលជាពេទ្យមាន ជំនាញឆ្មប ចំណាយប្រាក់អស់តិចណាស់ ឮ- បែបនេះ ប្អូនស្រីរបស់នាង ក៏ចង់ទៅសម្រាល កូននៅផ្ទះពេទ្យនោះដែរ។ លុះដល់វេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ប្អូន- ស្រីក៏ចាប់ផ្តើមឈឺពោះសម្រាល រួចក៏សម្រេច ចិត្តទៅសម្រាលកូននៅផ្ទះពេទ្យឆ្មបនោះតែ- ម្តង។ ក្រោយពីគ្រូពេទ្យឆ្មបឈ្មោះចាន់ ថុន បាន ជួយសម្រាលរួច នៅវេលាម៉ោង៥និង១៥នាទី ប្អូនស្រីរបស់គាត់ក៏សម្រាលបានកូនប្រុសម្នាក់ ដែលមានទម្ងន់៣,៦គីឡូក្រាម។ នៅពេលសម្រាលរួច គ្រូពេទ្យបានរៀបចំកាត់ទងសុក ចេញ និងបានលាងសម្អាត ដោយយកកន្ត្រៃ ទៅលូកលាងនៅក្នុងប្រដាប់ភេទប្អូនស្រីនាង។ តាមពិតកន្លងមក គាត់ប្រើដៃពាក់ស្រោមដៃ លូកលាងទេ តែលើកនេះ មិនដឹងជាយ៉ាងម៉េច គាត់ប្រើកន្ត្រៃលូកលាងទៅវិញ ហើយមិនដឹង ថា កន្ត្រៃនោះប៉ះចំកន្លែងណាទេ លុះលាងសំអាត បានប្រមាណ១ម៉ោង ស្រាប់តែប្អូនស្រីរបស់ នាងបានចាប់ផ្តើមធ្លាក់ឈាមមកយ៉ាងច្រើន ឃើញបែបនេះគ្រូពេទ្យភ័យក៏ប្រញាប់ទាក់ទង ហៅរថយន្តសង្គ្រោះមកដឹកប្អូនស្រីរបស់នាង ទៅកាន់មន្ទីរពេទ្យជប៉ុន ដើម្បីឱ្យគ្រូពេទ្យជំនាញ ជួយសង្គ្រោះ។ នៅពេលដឹកទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យពិនិត្យឃើញមានឈាមធ្លាក់ខ្លាំង ពេក ក៏ប្រាប់ថា មិនមានសង្ឃឹមច្រើនទេ ហើយ គ្រូពេទ្យក៏ព្យាយាមជួយបញ្ចូលឈាមអស់ប្រមាណ ជិត២០ប្លោក នៅតែមិនអាចជួយបាន ទីបំផុត នៅវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១៤ ខែតុលា ប្អូនស្រីរបស់នាង ក៏ដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ។

sdfsdfsdf

ក្រោយមក ក្រុមគ្រួសារស្ត្រីរងគ្រោះ បាន ដឹកយកសពមកតម្កល់ទុកនៅវត្តនិរោធរង្ស៊ី ដើម្បី តម្កល់ធ្វើបុណ្យតាមប្រពៃណី។ ចំណែកបុរស ជាប្តីស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលច្បារអំពៅ២ ដើម្បីឱ្យជួយអន្តរាគមន៍ បន្ទាប់មកអ្នកគ្រូពេទ្យឈ្មោះចាន់ ថុន ក៏បានមកសុំទោស និងសុំចរចាជាមួយគ្រួសារ សពផងដែរ។

លុះដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ បានហៅអ្នកគ្រូពេទ្យខាងលើមកសាកសួរ ចំណែកអ្នកគ្រូពេទ្យរូបនោះ បានសារភាពថា គាត់ពិតជាបានបង្កើតកូនឱ្យស្ត្រីរងគ្រោះមែន។ ដោយ ឡែកតាមលទ្ធផលកោសល្យវិច័យបានបញ្ជាក់ ថា មូលហេតុដែលស្ត្រីរងគ្រោះស្លាប់ក្រោយពេលសម្រាល គឺបណ្តាលមកពីកំហុសបច្ចេកទេសរបស់គ្រូពេទ្យឆ្មបខាងលើ ខណៈដែលគ្រូពេទ្យឆ្មបរូបនេះ បើកគ្លីនិកផ្ទាល់ខ្លួនដោយគ្មានស្លាកយីហោ និងអាជ្ញាប័ណ្ណចេញដោយ ក្រសួងសុខាភិបាលត្រឹមត្រូវនោះទេ។

នៅចំពោះមុខសមត្ថកិច្ច ភាគីបុរសជាប្តី ស្ត្រីរងគ្រោះ បានទាមទារសំណងជំងឺចិត្តចំនួន ៧ពាន់ដុល្លារ តែភាគីគ្រូពេទ្យសុំសងត្រឹម៤៥០០ ដុល្លារបន្ទាប់មកភាគីទាំង២ ក៏ព្រមព្រៀងគ្នា បញ្ចប់ការប្តឹងផ្តល់នៅចំពោះមុខសមត្ថកិច្ច ដោយ ភាគីរងគ្រោះ ព្រមទទួលយកសំណង៤៥០០ ដុល្លារ ។

dsfsdfsdf

យ៉ាងណាក្តី សមត្ថកិច្ចបានរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាន នរបាលខណ្ឌច្បារអំពៅដដែល ពាក់ព័ន្ធនឹងគ្រូពេទ្យ ប្រកបវិជ្ជាជីវៈដោយគ្មានអាជ្ញាប័ណ្ណ រង់ ចាំព្រះរាជអាជ្ញារ និងក្រសួងសុខាភិបាលចាត់ វិធានការបន្ត ៕

ដោយ៖ ណន រ៉ាត់ – គួន ចំរើន