Friday, April 26, 2024
Homeព័ត៌មានជាតិកម្លាំងចម្រុះ ចុះត្រួតពិនិត្យកន្លែងផលិតស្រាវីស្គី អត់ស្លាកយីហោ

កម្លាំងចម្រុះ ចុះត្រួតពិនិត្យកន្លែងផលិតស្រាវីស្គី អត់ស្លាកយីហោ

ភ្នំពេញ៖ កម្លាំងចម្រុះដោយមានការសម្របសម្រួលពីលោកកែវសុជាតិព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកនិងផលិតស្រាវីស្គីលក់ក្នុងស្រុកសង្ស័យគ្មានអាជ្ញាប័ណ្ណ និងផលប៉ះពាល់សុខភាពអ្នកពិសា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែ តុលា នៅចំណុចផ្ទះលេខ១៤៨A ផ្លូវលេខ ១២BT ស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ទីតាំងស្តុកនិងផលិតស្រាចំនួន៥ប្រភេទ ទី១ ស្រាកម្លាំងយក្សចំណុះ ៧៥០mlទី២ស្រាSiLeR៤១LABEL ចំណុះ ៧០០ml ទី៣ ស្រាអំពៅ ចំណុះ ៧៥០mlទី៤ ស្រា យក្សវីស្គី ចំណុះ៧០០ml និងទី៥ម៉ាកស្រាGoID ចំណុះ ៧០០ml ។

dsdfsfd

សមត្ថកិច្ចបានឲ្យដឹងថា ការចុះត្រួតពិនិត្យទីតាំងខាងលើសង្ស័យថា ការផលិតពុំមានស្លាកសញ្ញាស្លាកដែលផលិតនៅលើដបពុំមានអាស័យដ្ឋានត្រឹមត្រូវ ស្រាកម្លាំងយក្សអាជ្ញាបណ្ណចុះបញ្ជីត្រូវបានផុតសុពលភាពចំណែកស្រាSiLeR៤១LABEL និងស្រាអំពៅពុំទាន់បានចុះបញ្ជីផលិតផល និងពុំមានច្បាប់អនុញាតពីក្រសួងសុខាភិបាល ។

នគរបាលក្រសួងមហាផ្ទៃបានប្រាប់អ្នកយកពត៍មានថា កម្លាំងរបស់គាត់និងមានការសម្របសម្រួលពីលោក កែវ សុជាតិព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បានចូលផ្ទះដែលផលិតស្រាមាន៥ប្រភេទ ដោយសង្ស័យទីតាំងនិងកន្លែងផលិតគ្មានស្តង់ដារ និងអាជ្ញាប័ណ្ណត្រឹមត្រូវទើបចុះមកត្រួតពិនិត្យ ហើយក្រោយពិនិត្យរួចឃើញមានអជ្ញាប័ណ្ណខ្លះមិនត្រឹមត្រូវរាល់បច្ចេកទេសនិងអនាម័យតាមស្តង់ដារទេហើយក្រោយពីសាកសួរនាំម្ចាស់ទីតាំងមានឈ្មោះ ប៉ាក់ ពិសី ភេទប្រុស អាយុ៤៥ឆ្នាំ ។

sdfsd

បន្ទាប់ពីត្រួតពិនិត្យរួចហើយ សមត្ថកិច្ចបានធ្វើការដកហូតស្រាចំនួន៥ដប(៥ប្រភេទ) យកទៅក្រសួមហាផ្ទៃ ដើម្បី យកទៅពិសោធន៍ម្ចាស់ទីតាំងមិនបានយកទៅក្រសួងទេ រងចាំការពិសោធចេញសិនទើបហៅទៅសាកសួរបន្ត ៕

RELATED ARTICLES