Friday, April 26, 2024
Homeព័ត៌មានជាតិក្រុម​យុវ​ជន​ការ​ពារ​បរិស្ថាន ជួប​ជុំ​ធ្វើ យុទ្ធ​នា​ការ​នៅ​មុខ​រដ្ឋ​សភា នា​រសៀល​ថ្ងៃ​នេះ

ក្រុម​យុវ​ជន​ការ​ពារ​បរិស្ថាន ជួប​ជុំ​ធ្វើ យុទ្ធ​នា​ការ​នៅ​មុខ​រដ្ឋ​សភា នា​រសៀល​ថ្ងៃ​នេះ

ភ្នំពេញ ៖ ក្រុមយុវជនការពារបរិស្ថាន បានប្រកាសធ្វើយុទ្ធនាការនៅមុខវិមានរដ្ឋសភា នារសៀលថ្ងៃនេះ ដើម្បីឱ្យរដ្ឋសភាជាតិ អន្ត- រាគមន៍ទៅរដ្ឋាភិបាល ពិចារណាលើការប្រើប្រាស់ថាមពលអគ្គិសនីកកើតឡើងវិញ ចៀស វាងពឹងផ្អែក តែលើកាសាងសង់ទំនប់វារីអគ្គិសនី លើដងទន្លេមេគង្គទាំងស្រុង ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាម តំបន់នោះ។

ជាមួយគម្រោងជួបជុំគ្នា នារសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៦ នេះក្រុមយុវជនមាន ការកាន់បង្ហាញនូវរូបផ្ទាំងសូឡា ថាមពលខ្យល់  ថាមពលឧស្ម័នធម្មជាតិ ក្នុងន័យបញ្ជាក់ថា ទាំង អស់នេះ សុទ្ធតែជាថាមពលអគ្គិសនីកកើត ឡើងវិញ។ ការជួបជុំគ្នានេះ ក្រុមយុវជនមិន បានដាក់ញត្តិជូនរដ្ឋសភាទេ ដោយសារបាន ដាក់រួចហើយនាពេលកន្លងមក។ លើសពីនេះ ក្រុមយុវជនក៏បានដាក់ញត្តិទៅក្រសួងបរិស្ថាន  ក្រសួងរ៉ែ និងថាមពល ព្រឹទ្ធសភា ស្ថានទូត ម៉ាឡេស៊ី ស្ថានទូតឡាវ ប្រចាំកម្ពុជា ដើម្បីឱ្យ ពិចារណាឡើងវិញ ពីបញ្ហាការសាងសង់ទំនប់ វារីអគ្គិសនីដនសាហុង។ ប៉ុន្តែក្រសួងរ៉ែនិងថាម- ពល និងក្រសួងបរិស្ថាន ពុំទាន់បានឆ្លើយតបទេ ទើបក្រុមយុវជនចាប់ផ្តើមយុទ្ធនាការជួបជុំគ្នា នេះ ដើម្បីបញ្ជាក់ថា ពួកគេមិនបោះបង់នូវអ្វី ដែលពួកគេទាមទារចង់បានឡើយ។

bro22

អ្នកចូលរួមក្នុងយុទ្ធនាការនេះ រួមមាន អង្គការមាតាធម្មជាតិ យុវជនការពារសង្គមបរិស្ថាន សហព័ន្ធនិស្សិត បញ្ញវន្តខ្មែរ សហគមន៍ ទន្លេមេគង្គ ទន្លេសាប រួមទាំងនិស្សិតមួយចំនួន ទៀត ដែលប្រើសាររួមគឺក្រុមយុជនការពារ បរិស្ថាន។

តំណាងក្រុមយុវជនការពារបរិស្ថាន លោក ជុំ ហួត បានដឹងថា មុនប្រកាសគម្រោងនៃការ ជួបជុំគ្នានេះ ខាងក្រុមយុវជនការពារបរិស្ថាន បានដាក់លិខិតទៅរដ្ឋបាលរាជធានីភ្នំពេញ រួច ហើយ តែរដ្ឋបាលរាជធានីមិនអនុញ្ញាត។ បាន ន័យថា ការជួបជុំគ្នានេះ ជាការបំពានទៅនឹង ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ទោះ យ៉ាងណា ក្រុមយុវជននិងអ្នកចូលរួមទាំងអស់ មិនមានការភ័យខ្លាចទេ ព្រោះគ្រាន់តែជួបជុំ គ្នាបង្ហាញសារទៅដល់សាធារណជនឱ្យយល់ពី សារសំខាន់នៃការប្រើប្រាស់ថាមពលអគ្គិសនី ពីពន្លឺព្រះអាទិត្យ និងផលប៉ះពាល់ការរស់នៅ របស់ប្រជាពលរដ្ឋពីការសាងសង់ទំនប់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គ។

លោកជុំ ហួត បានបញ្ជាក់ពីមូលហេតុ ពិតប្រាកដនៃការជួបជុំគ្នានេះថា “រដ្ឋាភិបាល គិតថា មានតែវិធីមួយទេ គឺទាល់តែសាងសង់ ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ ទើបអាច ផ្តល់ថាមពលគ្រប់គ្រាន់ទៅដល់ភ្លើងទូទាំង ប្រទេស ប៉ុន្តែគាត់បានពិនិត្យមើលថា មាន ជម្រើសផ្សេងទៀតឬអត់? ដូចជាថាមពលពន្លឺ- ព្រះអាទិត្យ ដូចជាឧស្ម័នធម្មជាតិ ដូចជាកង្ហារ ខ្យល់ជាដើម បើតាមការសិក្សាឱ្យជាក់លាក់ទៅ បើសិនជារដ្ឋាភិបាលកម្ពុជា គាត់មានគម្រោង មួយខ្នាតយក្ស គឺគាត់ក្រឡេកទៅមើលថាមពល ពន្លឺព្រះអាទិត្យគាត់អាចបង្កើតនៅតំបន់ណាមួយ នៅតាមស្រុក តាមខេត្តនីមួយៗ។ ជាក់ស្តែង ភូមិ១ គ្រាន់តែបង្កើតឡឧស្ម័នចិញ្ចឹមជ្រូក អាចម៍- គោ ក្របី បង្កើតជាឧស្ម័ន។ បើសិនរដ្ឋាភិបាល អត់មាន អត់មានបច្ចេកទេគ្រប់គ្រាន់ យើងមាន ដៃគូច្រើន សម្រាប់ជួយផ្នែកបច្ចេកទេស សម្រាប់ ជួយជាថវិកា សម្រាប់រដ្ឋាភិបាល។ ហេតុអ្វីបាន ជាសង្គមស៊ីវិល គាត់ធ្វើអត់បាន? ដោយសារតែ យើងស្ថិតនៅក្រោមអំណាចរដ្ឋាភិបាល ហ្នឹង ជម្រើសទី២។ ជម្រើសកង្ហារខ្យល់ ពេលខ្លះយើង បង្កើតតាមជនបទជាច្រើនដែលយើងពឹងផ្អែក ទៅលើថាមពលខ្យល់ យើងអាចបង្កើតខ្យល់ជា អគ្គិសនី។ កុំភ្លេចថា ទំនប់វារីអគ្គិសនីលើដង ទន្លេមេគង្គ សាងសង់វាអាចប៉ះពាល់ទៅដល់ច្រើន បញ្ហាជីវភាពប្រជាជន បញ្ហាវប្បធម៌ ប្រពៃណី បញ្ហាត្រី បញ្ហាព្រៃឈើ ដូចជាការកាប់តំបន់ ហ្នឹង ដើម្បីធ្វើអាងដាក់ជាកន្លែងអគ្គិសនី។ ប៉ុន្តែ បើយើងក្រឡេកមើលថាមពលពន្លឺព្រះអាទិត្យ វាអត់មានប៉ះពាល់អីទេ យើងប្រើប្រាស់ពន្លឺ- ព្រះអាទិត្យ ហើយវាអាចកកើតឡើងវិញទៀត  អ៊ីចឹងវាអត់ប៉ះពាល់ដល់បរិស្ថាន វាមិនប៉ះពាល់ ដល់ប្រជាជននៅតំបន់ហ្នឹង មិនបាច់ជម្លៀស ចេញ។ យើងមិនចាំបាច់ចំណាយទាល់តែថាមពល ទឹក  ទើបអាចប្រើប្រាស់បាន។ ពេលដែលទំនប់ វារីសាងសង់លើដងទន្លេមេគង្គ គឺផ្គត់ផ្គង់ តែ មេឈ្មួញធំៗ រោងចក្រ ឧស្សាហកម្មធំៗ លក់ ទៅក្រៅប្រទេស ចុះប្រជាជនដែលរស់តាម តំបន់ហ្នឹង តើគាត់ប្រើប្រាស់ភ្លើងឬអត់? គាត់ មានលទ្ធភាពទិញភ្លើងទេ? ទោះភ្លើង១គីឡូ ៥០០រៀលក៏ដោយ។ អ៊ីចឹងហើយបានយើង ធ្វើយុទ្ធនាការ ដើម្បីបង្ហាញសារមួយដល់រដ្ឋាភិបាលថាមានតែថាមពលកកើតឡើងវិញទេ ទើបបង្កើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ”។

ជុំវិញបញ្ហានេះ “នគរធំ” មិនអាចទាក់ទង សុំយោបល់ឆ្លើយតបពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល និងអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលជាក្រសួងពាក់ព័ន្ធបានទេ កាលពីម្សិល មិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES