Saturday, April 20, 2024
Homeព័ត៌មានជាតិសំណុំ​រឿង​ព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ តុលាការ​ចេញ​ដីកា​កោះ​លើក​ទី២

សំណុំ​រឿង​ព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ តុលាការ​ចេញ​ដីកា​កោះ​លើក​ទី២

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជ- ធានីភ្នំពេញ បានចេញដីកាកោះលើកទី២ និមន្ត ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញ ព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គមឱ្យចូល បំភ្លឺពីដំណើររឿងបណ្តឹងរបស់លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ពីបទបរិហារកេរ្តិ៍។

ដីកាកោះលើកទី២ របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោកស្រី ម៉ាកនី ព្រះរាជអាជ្ញារង បានបញ្ជាក់ថា “យើង ស្រី ម៉ាកនី ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជាធានីភ្នំពេញ ។

អញ្ជើញព្រះតេជគុណប៊ុត ប៊ុនតិញ មាន លំនៅបច្ចុប្បន្ននៅផ្ទះលេខ២៣៧ ផ្លូវលំ (៦៨ដេ) ក្រុម១៦ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជាជនសង្ស័យ។

ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ (ជាន់ទី៣ បន្ទប់ព) នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង០៩និង០០នាទី។

ដើម្បីសាកសួរពីដំណើររឿងបណ្តឹងរបស់ ឈ្មោះម៉ម សូណង់ដូ ភេទប្រុស អាយុ៧៥ឆ្នាំ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ”។

សាមីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ មកឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើ មកជាមួយផង ប្រសិនបើមាន”។

គួររំលឹកថា កាលដីកាកោះលើកទី១ ព្រះតេជគុណប៊ុត ប៊ុនតិញ មិននិមន្តទៅទេតាមដីកា កោះនោះទេ ដោយព្រះអង្គចាត់ថា ដីកានោះ ខុសនីតិវិធី ក្នុងនាមព្រះអង្គជាព្រះសង្ឃ។ ប៉ុន្តែ សម្រាប់ដីកាកោះលើកទី២នេះ ព្រះតេជគុណប៊ុត ប៊ុនតិញ បញ្ជាក់ថា ទោះព្រះអង្គរងការប្រមាថ យ៉ាងណាក៏ដោយ ក៏ព្រះអង្គនឹងនិមន្តទៅបំភ្លឺ។

ព្រះតេជគុណប៊ុត ប៊ុនតិញ បានសរសេរនៅ ក្នុងហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ថា “សាលាដំបូងរាជធានី ភ្នំពេញ បានចេញដីកាកោះជាលើកទី២ ដើម្បី និមន្តអាត្មាភាពភិក្ខុ ឋានៈធម្មោ ប៊ុត ប៊ុនតិញ ចូលទៅបំភ្លឺលើករណីបណ្តឹងបរិហារកេរ្តិ៍របស់ តាដូ។

តុលាការខ្មែរ ប្រមាថវប្បធម៌របស់ខ្លួន ប្រើប្រាស់អំណាចរបស់ខ្លួន ដោយមិនគិតពី តម្លៃវប្បធម៌របស់ជាតិ។ គ្រាន់តែពាក្យនិមន្ត មួយម៉ាត់ តុលាការមិនចេះប្រើផង តើតុលាការ មានសមត្ថភាពឯណាទៅរកយុត្តិធម៌ជូនប្រជា ពលរដ្ឋខ្មែរមួយប្រទេសនេះ។

អាត្មាស្តាយពាក្យថា ព្រះរាជអាជ្ញា ហើយ អាត្មាសូមប្រើត្រឹមពាក្យថា អាជ្ញារង ព្រោះ អាជ្ញារងរូបនេះ មិនហ៊ានប្រើពាក្យនិមន្តភិក្ខុ ប៊ុត ប៊ុនតិញ ។

អាត្មា នឹងនិមន្តទៅតាមការកោះរបស់អស់លោក ហើយដីកាកោះនេះ អាត្មាទទួលបាន តាមរយៈទំនាក់ទំនងបណ្តាញសង្គម វ៉តសាប់ (What’s up)។

អស់លោកប្រមាថអាត្មា និងប្រជាពលរដ្ឋ ខ្មែរថ្ងៃនេះ គឺធ្វើឱ្យយើងចងចាំ និងឈឺចាប់ ហើយចាំឈ្មោះពួកអស់លោកទុកគ្រប់សម័យ- កាល។ អាត្មា និងប្រជាពលរដ្ឋខ្មែរ ដែលគោរព ស្រលាញ់អាត្មា ផ្លាស់ប្តូរការឈឺចាប់នេះ ឱ្យទៅ ជាការតស៊ូវិញ ។

អាត្មាភាពជឿជាក់ថា ការចងចាំនិងការ ឈឺចឺបា់ទាំងអស់ក្នុងជីវិតរបស់យើងទាំងអស់ គ្នា នឹងបានជាបច៉្ច័យល្អដល់ការតស៊ូ។ ការតស៊ូ ដោយអំណត់របស់យើងទាំងអស់គ្នា នឹងបាន ផលជាវិជ្ជាមានក្នុងពេលឆាប់នេះឯង។ សូម ញាតិញោមខ្មែរគ្រប់រូប មេត្តាកុំបោះបង់ការ តស៊ូរបស់យើង ទោះជាយើងរងនូវការប្រមាថ មាក់ងាយ និងជិះជាន់យ៉ាងណាក៏ដោយ។ យើង តស៊ូឱ្យមានការផ្លាស់ប្តូរសង្គមមួយដែលយើង ទាំងអស់ រស់នៅដោយសេចក្តីថ្លៃថ្នូរ មានការ គោរពសិទ្ធិពេញលេញ ហើយទទួលបានយុត្តិធម៌ ដូចៗគ្នា។ ប្រមាថមើលងាយពលរដ្ឋ និងជាតិ របស់ខ្លួន គឺជារឿងដែលមិនគួរធ្វើទាល់តែសោះ។

អាត្មាភាពគ្រាន់តែសុំពេលទៅរៀនសូត្រ មួយរយៈ ហើយនឹងវិលត្រឡប់មកបន្តការតស៊ូ វិញ ដើម្បីសេចក្តីសុខរបស់ជាតិយើង”។

ព្រះតេជគុណប៊ុត ប៊ុនតិញ បានសរសេរ បន្តថា “សូមអ្នកមានអំណាចគ្រប់រូប ដែលធ្លាប់ ជិះជាន់ជនរួមជាតិរបស់ខ្លួន ធ្លាប់បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិមហាសាលរបស់ជាតិ ធ្លាប់ពុករលួយ ធ្លាប់ធ្វើអាក្រក់ដាក់ពួកយើង កុំភ័យខ្លាចយើង សងសឹកវិញ ពួកអាត្មាមិនធ្វើទេ តែក្រុមអាត្មា នឹងផ្តល់សេចក្តីសុខឱ្យពួកអស់លោកវិញ។ សេចក្តី សុខដែលកើតចេញពីការអនុវត្តច្បាប់ត្រឹមត្រូវ ហើយពួកអស់លោកទទួលយកដោយស្មោះ។

បើហ៊ានប្រើពាក្យនិមន្តតែមួយម៉ាត់ អាត្មា នឹងនិមន្តទៅតុលាការភ្លាម ដោយមិនមានការ ភ័យខ្លាចនោះទេ។ រឿងចាញ់ក្តីនៅតុលាការ មិនសំខាន់ តែរឿងយុត្តិធម៌ពិតជាមានសារសំខាន់ ណាស់ សម្រាប់អាត្មា និងញាតិញោមខ្មែរគ្រប់ រូប”។

ដោយឡែក លោកម៉ម សូណង់ដូ ប្រធាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជា- ដើមបណ្តឹង បានបញ្ជាក់ថា ព្រះតេជគុណប៊ុត ប៊ុនតិញ គ្មានជម្រើសទេ ចាំបាច់ត្រូវតែចូល បំភ្លឺតាមដីកាកោះរបស់តុលាការលើកទី២នេះ  ហើយក្នុងនាមលោកជាដើមបណ្តឹង ចង់បាន តែយុត្តិធម៌ប៉ុណ្ណោះ។

លោកម៉ម សូណង់ដូ មានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា ព្រះតេជគុណប៊ុត ប៊ុនតិញ គាត់អត់មានជម្រើសទេ តុលាការកោះហៅ ត្រូវតែគាត់និមន្តចូលទៅបំភ្លឺ ហើយវាគ្មានអី ពិបាកទេ បើសិនជាអ្វីដែលគាត់មានថេរដីកា ហ្នឹងជាការពិត រកភ័ស្តុតាងទៅ ហើយបើសិនជា អត់មានការពិតទេ គាត់ជាអ្នកភូតភរហើយ មានតែប៉ុណ្ណឹងទេ ហើយខ្ញុំចង់ឱ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ ហ្នឹងបំភ្លឺការពិត កុំឱ្យគាត់អាងថា គាត់ព្រះសង្ឃ ពាក់ស្បង់ចីពរ និយាយអីគេ ជឿ ហើយគាត់មានថេរដីកាអីសុទ្ធតែពិតប្រាកដ វាធ្វើឱ្យមានគ្រោះថ្នាក់នៅក្នុងសង្គមយើង ហ្នឹង ដែលយើងកាន់ព្រះពុទ្ធសាសនា យើង គោរពព្រះសង្ឃ ឱ្យតែព្រះសង្ឃមានថេរដីកា អី យើងជឿហើយ ប៉ុន្តែ ព្រះសង្ឃប៊ុត ប៊ុនតិញ នេះ មិនមែនជាព្រះសង្ឃពិតប្រាកដទេ គាត់លូក ដៃទៅក្នុងនយោបាយដែលគ្មានទាក់ទាមទៅព្រះ សង្ឃ ហើយគាត់បង្កសេណារីយោមួយមិនពិត ប្រាកដ មកបង្អាប់បន្តុះខ្ញុំ  ប្រៀបធៀបគណបក្ស ខ្ញុំទៅគណបក្សសង្គ្រោះជាតិ ដែលធ្វើឱ្យខ្ញុំមាន ការឈឺចិត្ត ហើយដែលមិនអាចទទួលយកបាន។ ក្នុងនាមជាព្រះសង្ឃ យើងមិនលូកដៃចូលក្នុង នយោបាយ ហើយបើយើងចង់បញ្ចោញមតិ អាហ្នឹងជាសិទ្ធិរបស់យើង ប៉ុន្តែឱ្យជាការពិត។ ខ្ញុំមិនថាឱ្យគាត់កាន់ជើងខ្ញុំទេ ប៉ុន្តែឱ្យនិយាយ ការពិត ឥឡូវដល់ពេលដែលគាត់ទៅនិយាយថា ខ្ញុំទៅចរចាជាមួយកឹម សុខា និងសម រង្ស៊ី សុំ តួនាទីជាតំណាងរាស្ត្រសម្រាប់ខ្ញុំមួយ ប្រពន្ធខ្ញុំ មួយ ខ្ញុំថាអាហ្នឹងវាហួសការស្មាន ហើយព្រះសង្ឃ ដល់ទៅលូកដៃក្នុងបញ្ហាហ្នឹង សុំទោស ខ្ញុំមិនចង់ បង្អាប់បន្តុះទេ  ប៉ុន្តែយើងមិនដឹងហៅព្រះសង្ឃ អី ទេ។ ហេតុដូច្នេះខ្ញុំត្រូវការការពិត ហើយការ ពិតនោះអត់មានអីច្រើនទេ ពីព្រោះព្រះសង្ឃ ហ្នឹងជាអ្នកបង្កសេនារីយោមិនពិត វាប៉ះពាល់ កិត្តិយសរបស់ខ្ញុំ ដល់គណបក្សខ្ញុំ ដល់អ្នគាំទ្រខ្ញុំ បើសិនជាខ្ញុំមិនស្វែងរកការពិតទេ បើសិនជាខ្ញុំ មិនប្តឹងទេ គឺសម្តីរបស់ព្រះតេជគុណប៊ុត ប៊ុនតិញ ហ្នឹង វាអាចចារនៅក្នុងប្រវត្តិសាស្ត្រថា លោកម៉ម សូណង់ដូ បើកគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតយ្យេហ្នឹង ដោយសារតែម៉ម សូណង់ដូ ហ្នឹង អាក់អន់ចិត្តនឹងលោកសម រង្ស៊ី”៕

RELATED ARTICLES