Thursday, March 28, 2024
Homeព័ត៌មានអន្តរជាតិលោក Giuliani កំពុងនាំមុខ​ ជាបេក្ខជន ​រដ្ឋមន្ត្រីការបរទេស ​របស់​ត្រាំ

លោក Giuliani កំពុងនាំមុខ​ ជាបេក្ខជន ​រដ្ឋមន្ត្រីការបរទេស ​របស់​ត្រាំ

ព័ត៌មានទាន់ហេតុការណ៍បំផុត

អាមេរិក៖ តាមប្រភព មួយដែលដឹងច្បាស់ អំពីស្ថាន ការណ៍នេះ បានឲ្យដឹងនៅ ថ្ងៃច័ន្ទថាអតីតចៅ ហ្វាយក្រុង ញូវយ៉ក លោក Rudy Giuliani ត្រូវបានគេ សង្កេត ឃើញ ថាជា បេក្ខជន នាំមុខ គេមួយរូបក្នុង តំណែងរដ្ឋមន្ត្រីការបរ ទេសរបស់ ប្រធានាធិបតី ជាប់ឆ្នោតមកពីបក្ស សាធារ ណរដ្ឋលោក ដូណាល់ ត្រាំ ។

ប្រភពបានបន្តទៀត ថាលោក John Bolton ដែលបម្រើការ ជាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំអង្គការ សហប្រជា ជាតិកាលពីអាណត្តិរបស់ លោក ប្រធានា ធិបតី George W.Bush ក៏ស្ថិត ក្រោមការ ពិចារណា ឲ្យកាន់តំណែងជា រដ្ឋមន្ត្រីការ បរទេសដែរ ។

ក្រៅពីលោក Giuliani និងលោក Bolton អតីតអ្នកនាំ ពាក្យអ្នកតំណាង រាស្ត្រនៃវិមានរដ្ឋសភា សហរដ្ឋអាមេរិក លោក Newt Gingrich ក៏ត្រូវបានគេរាយ ការណ៍ថា អាចមាន លទ្ធភាពជាប់ឆ្នោតជារដ្ឋមន្ត្រី ការបរទេសផងដែរ ។

ទោះជាយ៉ាង ណាលោក Giuliani ជាអ្នកបញ្ចេញ សំឡេងគាំទ្រ មួយរូបរបស់លោក ត្រាំក្នុងអំឡុង ពេលយុទ្ធនា ការឃោសនា បោះឆ្នោតប្រធានាធិបតីប្រឆាំងនិងលោកស្រីហ៊ីឡារីគ្លីនតុន ដែលតាម សេចក្តីរាយការណ៍ បង្ហាញ ថារូប លោកជា បេក្ខជនមួយរូប ក្នុងការស្មាក្តីទូទៅមួយ ទៀតផង ។

 

 

 

 

RELATED ARTICLES