Tuesday, April 23, 2024
Homeព័ត៌មានជាតិធី សុវណ្ណ​ថា សង់​ស្ពាន​កម្សត់​បាន​សម្រេច

ធី សុវណ្ណ​ថា សង់​ស្ពាន​កម្សត់​បាន​សម្រេច

ខេត្តព្រះសីហនុ  កញ្ញាធី សុវណ្ណថា ប្រធាន អង្គការយុវជនកិច្ចការសង្គម បានធ្វើការគៀងគរ រកមូលនិធិ ក្នុងការសាងសង់ស្ពានមួយ ជូនដល់ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ រហូតទទួលបានជោគជ័យ ដោយ បញ្ចប់ការសាងសង់ស្ពានស្ពានកំសត់ជា ស្ថាពរនៅដើមខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ស្ពានកម្សត់ ដែលទើបនឹងសាងសង់រួចរាល់ និងចំណាយទឹកប្រាក់សាងសង់ប្រមាណ ជាង៥ពាន់ដុល្លារនោះ មានប្រវែង១៥ម៉ែត្រ និងទទឹង៤ម៉ែត្រ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ និងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ប្រមាណជាង៣០០គ្រួសារ។

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ កញ្ញាធី សុវណ្ណថា បានបញ្ជាក់ឱ្យដឹង កាលពី ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ស្ពាន កម្សត់នេះ បានសាងសង់រួចយ៉ាងលំបាក និង ដោយជោគជ័យ ៥ខែមុន ពលរដ្ឋ៣០០គ្រួសារ សង្កាត់ លេខ១ ក្រុងព្រះសីហនុ បានសុំស្ពាន១ (15m x4m) = 5000$ ពីនាងខ្ញុំ។

គម្រោងមូលនិធិរបស់នាងខ្ញុំ មិនអាច ផ្តល់ជូនគាត់គ្រប់ទេ តែនាងខ្ញុំបានផ្តល់មូលនិធិ ៥០០$ ពលរដ្ឋប្រមូលថវិកាបន្ថែមបានតិចតួច ប៉ុណ្ណោះ ដើម្បីផ្តើមសង់សសរគ្រឹះស្ពាន។ សសរ គ្រឹះស្ពាន បានផ្តើមកម្លាំងចិត្តជូនពលរដ្ឋ ពលរដ្ឋ បានសាមគ្គីគ្នាប្រមូលថវិកាបន្ថែមបាន ២០០០$ (សង់បាន៥០ភាគរយ)។ ព័ត៌មាននេះ បានដឹង ដល់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ក្រុមគ្រួសារ និងមន្ត្រីខេត្ត រួមគ្នាមូលនិធិបាន ៣០០០$ បានសង់ស្ពានជូនពលរដ្ឋ ដោយ ជោគជ័យ។

នាងខ្ញុំរំភើបចិត្តណាស់ សូមថ្លែងអំណរគុណខ្ពង់ខ្ពស់ដល់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្រុមគ្រួសារ និងមន្ត្រីទាំងអស់។

ស្ពាននេះ គឺជានិមិត្តរូបនៃការតស៊ូ និង ជាមេរៀនដ៏ល្អសម្រាប់នាងខ្ញុំ ក្រុមការងារ និង ពលរដ្ឋ៕

RELATED ARTICLES