Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិទំនាក់ទំនង ល្អចិន-អាមេរិក ​ជាអ្វីដែល ពិភពលោកចង់បាន​

ទំនាក់ទំនង ល្អចិន-អាមេរិក ​ជាអ្វីដែល ពិភពលោកចង់បាន​

ព័ត៌មានទាន់ហេតុការណ៍បំផុត

មហាអំណាច៖ ប្រធានាធិបតី ចិនលោក ស៊ី ជីនពីង និងសមភាគី របស់លោក សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានជួបពិភាក្សាគ្នា ក្នុងអំឡុង ពេលចុង ក្រោយនៃ អាណត្តិរបស់លោក អូបាម៉ាកាល ពីថ្ងៃសៅរ៍នេះ ដែល ក្នុងនោះភាគី បានព្រមព្រៀងគ្នារក្សានូវការអភិវឌ្ឍ នៃទំនាក់ទំនង ទ្វេភាគីប្រកប ដោយផាសុកភាព និងរឹងមាំរវាង មហាអំណាចទាំងពីរ ។

ប្រមុខរដ្ឋចិនរូបនេះ បានបន្ថែមថា ចិននិង សហរដ្ឋអាមេរិក មានទំនួលខុសត្រូវ សំខាន់បំផុត និងមានផល ប្រយោជន៍ទូទៅដ៏ធំទូលំ ទូលាយក្នុងការ ការពារសន្តិភាព និងស្ថិរភាព ពិភពលោក និងការ ផ្សព្វផ្សាយកា រអភិវឌ្ឍនិង វិបុលភាពពិភពលោក ។

ម្យ៉ាងវិញទៀត លោកបន្តថា ការរីកលូតលាស់ នៃចំណងទំនាក់ ទំនងចិនអាមេរិក ដែលប្រកប ដោយផាសុកភាព ស្ថិរភាពនិងយូរអង្វែងបាន ដើរតួនាទី បម្រើឲ្យ ផលប្រយោជន៍ ដែលជា មូលដ្ឋានគ្រឹះរបស់ ប្រជាជន ប្រទេសទាំងពីរ។

លោក ស៊ី បានថ្លែងថា លោកបានសន្ទនា តាមទូរស័ព្ទជា មួយនិងលោក ដូណាល់ ត្រាំ បន្ទាប់ ពីបក្សសាធារណ រដ្ឋបាន ជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិក្រោយ ។ លោក ស៊ី បាន ថ្លែងថាលោក ស្ម័គ្រ ចិត្តធ្វើ ការងារជាមួយនិង លោក ត្រាំ ដើម្បីពង្រីក កិច្ចសហ ប្រតិបត្តិការក្នុងវិស័យ ផ្សេងៗ កម្រិតទ្វេភាគី ក្នុងតំបន់ក៏ដូចជាកម្រិតពិភពលោក ។

ក្នុងរយៈពេល កាន់តំណែងជា ប្រធានាធិបតី របស់លោក អូបាម៉ា ចិននិង សហរដ្ឋអាមេរិក មានការបង្កើន កិច្ចសហ ប្រតិបត្តិការ កម្រិតយឺតមិន តែប៉ុណ្ណោះ ថែមទាំងមាន ការព្យាយាម កំណត់ពីផល ប៉ះពាល់មក ពីវិវាទទៀតផង ។ លោកបានថ្លែងថា លោកចង់ឃើញ កិច្ចសហប្រតិបត្តិ ការនៅតែបន្ត កើតមាន។

លើសពីនេះលោករំពឹង ថាភាគីទាំងពីរនឹង ធ្វើការងារជា មួយគ្នាផ្តោត លើកិច្ចសហ ប្រតិបត្តិការ គ្រប់ គ្រងភាពខុស ប្លែកគ្នារបស់យើង និងធ្វើឲ្យច្បាស់ លាស់អំពី ចំណងទំនាក់ ទំនងដោយ រលូនដែលនឹង បន្តរីកលូតលាស់ទៅមុខ ។

2

លោក ស៊ី ជីនពីង និង លោក អូបាម៉ា កាលពីពេលកន្លងមក

គួររំលឹកផងដែរថា មេដឹកនាំទាំង ពីរបានជួបពិ ភាក្សាគ្នា៩លើករួច មកហើយក្នុងអំឡុង ពេលជាង៣ឆ្នាំមកនេះ ។

RELATED ARTICLES