Friday, April 19, 2024
Homeសន្ដិសុខសង្គមយុវជនខូចចិត្តសង្សារប្រុសសុំចែកផ្លូវ ទៅស្រលាញ់ស្រីវិញ ចងកស្លាប់

យុវជនខូចចិត្តសង្សារប្រុសសុំចែកផ្លូវ ទៅស្រលាញ់ស្រីវិញ ចងកស្លាប់

ភ្នំពេញ៖ យុវជនស្រលាញ់ភេទដូចគ្នាម្នាក់ ព្រោះតែតូចចិត្តនឹងរឿងប្រុសស្នេហ៍របស់ខ្លួន សុំចែកផ្លូវងាកទៅស្រលាញ់មនុស្សស្រីវិញម្តង ម៉្យាងខូចចិត្តពីរឿងម្តាយយកប្តីថ្មីទៀត ក៏ព្យា- យាមសម្លាប់ខ្លួនជាច្រើនលើកច្រើនសាដោយរត់ទៅលោតទឹកផង លេបថ្នាំសម្លាប់ខ្លួនផង តែត្រូវគេជួយសង្គ្រោះទាន់រហូត ទីបំផុតក៏ចូលទៅសំងំចងកនៅក្នុងបន្ទប់ រហូតបានស្លាប់ដូច បំណង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៧ តាម ផ្លូវលេខ៥១២ ក្រុម២ ស្ថិតក្នុងភូមិ១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាត នោះ មានឈ្មោះយន់ វិសាល អាយុ១៧ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ខណ្ឌចំការមន មានម្តាយឈ្មោះ ទូច វានី អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ឪពុក ស្លាប់ចោល៣ឆ្នាំមកហើយ និងមានបងប្អូនចំនួន ៣នាក់ (ប្រុស២ ស្រី១) សព្វថ្ងៃមានលំនៅ ក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្ត តាកែវ ។

gdfdfdf

តាមប្រភពពីយុវជនឈ្មោះយន់ រ៉ាឌី អាយុ ២៣ឆ្នាំ ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ពួកគេជាកូនកំព្រា ដែល ត្រូវឪពុកស្លាប់ចោលអស់រយៈពេល៣ឆ្នាំមំក ហើយ។ ថ្មីៗនេះ ម្តាយរបស់ពួកគេបានយកប្តី ថ្មីម្នាក់ទៀត គ្រាន់នឹងបានជួយមើលការខុស- ត្រូវបន្ទប់ជួលដែលមានចំនួន៥បន្ទប់។ នៅមុន ពេលកើតហេតុ រូបគេកំពុងសម្រាកនៅក្នុង បន្ទប់ជួល ស្រាប់តែមានអ្នកជិតខាងបានរត់ មកប្រាប់ថា ដូចជាប្រទះឃើញស្រមោលប្អូន ប្រុសរបស់គេ (ជនរងគ្រោះ) ចងកនៅមាត់ បង្អួចបន្ទប់។ ភ្លាមនោះ រូបគេរួមនិងអ្នកជិត ខាងបានផ្អើលឆោឡោ ស្ទុះរត់ទៅមើល ក៏ឃើញ ស្រមោលប្អូនប្រុសចងកនៅមាត់បង្អួចពិតមែន ទើបនាំគ្នារត់ទៅបើកទ្វារបន្ទប់ជនរងគ្រោះ តែ បើកមិនរួច ព្រោះជនរងគ្រោះបានចាក់សោពី ក្នុងជាប់។ ភ្លាមនោះរូបគេ និងអ្នកជិតខាង បាននាំគ្នាយកដែកមកគាស់ទ្វារបន្ទប់ចូលទៅ មើល ក៏ប្រទះឃើញប្អូនប្រុសចងកនៅមាត់ បង្អូចស្លាប់បាត់ទៅហើយ ។

ffsdsdf

ប្រភពដដែលបន្តថា ក្នុងខែវិច្ឆិកា នេះ ប្អូនប្រុសរបស់គេ (ជនរងគ្រោះ) បានព្យាយាម សម្លាប់ខ្លួនជាច្រើនលើកច្រើនសាណាស់មក ហើយ ដូចជាលោតទឹក និងលេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែតែងត្រូវបានអ្នកជិតខាង និងក្រុមគ្រួសារ ប្រទះឃើញ ជួយសង្គ្រោះទាន់ពេលរហូត ។ ចុងក្រោយនេះ ប្អូនប្រុសខឹងនឹងរឿងហាមម្តាយ កុំឱ្យយកប្តីក្រោយទៀត តែម្តាយនៅជម្នះយក  ទើបធ្វើឱ្យប្អូនប្រុសនេះចេះតែគំរាមសម្លាប់ខ្លួន មិនឈប់ ទីបំផុត សំងំចងកស្លាប់ក្នុងបន្ទប់ ទាល់តែបានសម្រេចមែន ។

តាមប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ ថា តាមពិតយុវជនរងគ្រោះខាងលើ មានរឿង ពិបាកចិត្តដល់ទៅ២រឿងឯណោះ ទី១រឿងហាម ម្តាយមិនឱ្យយកប្តី តែម្តាយមិនស្តាប់ ចំណែក រឿងទី២ ធំជាងគេនោះ គឺជនរងគ្រោះជាមនុស្ស ប្រុសស្រលាញ់ភេទដូចគ្នា និងធ្លាប់មានទំនាក់- ទំនងស្នេហាជាមួយយុវជនម្នាក់ តែក្រោយមក ប្រុសស្នេហ៍រូបនោះ បនាសុំបែកផ្លូវ ទៅស្រលាញ់ មនុស្សស្រីវិញម្តង ទើបធ្វើឱ្យជនរងគ្រោះមាន រឿងតូចចិត្តគួបផ្សំគ្នា ក៏សម្រេចចិត្តគិតខ្លីបែប នេះតែម្តង ។

dffddd

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមា ចងកភ្ជាប់នឹងចម្រឹងបង្អូច រហូតដល់ដាច់ខ្យល់ស្លាប់ ខណៈដែលមិនមាន អ្នកជួយសង្គ្រោះទាន់ពេល ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ គួន ចំរើន

 

RELATED ARTICLES