Friday, April 26, 2024
Homeព័ត៌មានជាតិលោក​​កឹម សុខា ចេញ​​ក្រៅ​​ទីស្នាក់​ការ គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​ប៉ែន សុវណ្ណ

លោក​​កឹម សុខា ចេញ​​ក្រៅ​​ទីស្នាក់​ការ គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​ប៉ែន សុវណ្ណ

ភ្នំពេញ ៖ លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ដែលបន្តឃុំខ្លួនឯងក្នុង ទីស្នាក់ការកណ្តាលគណបក្សនាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនហ៊ាន ចាកចេញទៅណានោះ ខណៈដែលក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានទៅចូលរួម ដង្ហែសពលោកប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មកតម្កល់ធ្វើបុណ្យបន្តនៅ វត្តនួន មណីរាម ហៅវត្តថាន់ ក្នុងរាជធានីភ្នំពេញ នោះ លោកមិនបានទៅចូលរួមទេ តែលោក បានចេញក្រៅទីស្នាក់ការកណ្តាលគណបក្សរង់ ចាំទទួលដំណើរហែសព និងគោរពវិញ្ញាណក្ខន្ធ សពលោកប៉ែន សុវណ្ណា ខណៈដែលក្បួនដង្ហែ សពបានមកដល់ និងឈប់មួយសន្ទុះ នៅមុខ ទីស្នាក់ការបក្ស កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

kem-soka1

លោកកឹម សុខា បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦ ថា “ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ក្បួនដង្ហែសពឯកឧត្តមប៉ែន សុវណ្ណ បានចេញពីគេហដ្ឋានលោក នៅទីរួមខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ០២ មករាជធានី- ភ្នំពេញ ដើម្បីតម្កល់នៅវត្តនួនមណីរាម ហៅ វត្តថាន់។ ក្បួនដង្ហែសពនេះ បានឆ្លងកាត់ទីស្នាក់ ការគណបក្សសង្គ្រោះជាតិ ហើយក៏បានឈប់ មួយសន្ទុះ ដើម្បីឱ្យខ្ញុំបានគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមប៉ែន សុវណ្ណ។

sokvan1

សពឯកឧត្តមប៉ែន សុវណ្ណ នឹងត្រូវតម្កល់ នៅវត្តចាស់ ចាប់ពីថ្ងៃទី រហូតថ្ងៃទី០៥ ហើយ ថ្ងៃទី០៦ ខែវិច្ឆិកា នេះ សពឯកឧត្តម នឹងត្រូវ បូជា”។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មការរៀបចំ បុណ្យសពលោកប៉ែន សុវណ្ណ បានឱ្យដឹងថា បន្ទាប់ពីសពលោកប៉ែន សុវណ្ណ ត្រូវបានហែមក តម្កល់នៅវត្តថាន់ មានមហាជនមកគោរពវិញ្ញាណ- ក្ខន្ធជាបន្តបន្ទាប់ ហើយនៅក្នុងកម្មវិធីបុណ្យសព តម្កល់នៅវត្តថាន់ ដែលមានជាហូរហែ រហូត ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះ មិន ទាន់បានបញ្ជាក់បានថា នឹងបូជាសពនៅកន្លែង ណាទេ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ មិន អនុញ្ញាត ឱ្យរៀបចំធ្វើនៅមុខវត្តបទុមវត្តី។ ប៉ុន្តែជំហររបស់គណៈកម្មការ ក៏ដូចជាក្រុមគ្រួសារ សពនៅតែចង់យកទីតាំងនោះ សម្រាប់បូជា សព ដើម្បីឱ្យស័ក្តិសមនឹងកិត្តយសលោកប៉ែន សុវណ្ណ។ ដូច្នេះហើយ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈកម្មការឈាបនកិច្ចនៃ រដ្ឋសភា ដែលមានលោកយ៉ែម បុញ្ញឫទ្ធិ តំណាង- រាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈ- កម្មការទី៧ នៃរដ្ឋសភា ជាប្រធាន និងលោក ម៉ុក ម៉ារ៉េត តំណាងរាស្ត្រគណបក្សសង្គ្រោះ- ជាតិ ជាអនុប្រធាននឹងជួបពិភាក្សា ជាមួយរដ្ឋ- បាលរាជធានីភ្នំពេញ ដើម្បីឱ្យធ្វើការសម្រេច ម្តងទៀត។

sokvan

លោកម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ ថា “បាទ! ជាទិដ្ឋភាពក្រោយសពឯកឧត្តមប៉ែន សុវណ្ណ បានមកដល់កន្លែងវត្តថាន់ ហើយយើង បានតម្កល់តាមប្រពៃណី សាសនា មានប្រជា- ពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិលមួយចំនួន បានមកគោរពសពឯកឧត្តមប៉ែន សុវណ្ណ ជា បន្តបន្ទាប់ ហើយស្អែកនេះ យើងនឹងមានកម្ម-វិធីគោរពវិញ្ញាណក្ខន្ធនេះ ជាបន្តបន្ទាប់ទៀត គឺប្រជាពលរដ្ឋនឹងបានមកគ្រប់តំណាង២៤ ខេត្ត-ក្រុង”។

sokvan3

លោកម៉ៅ មុនីវណ្ណ មានប្រសាសន៍ថា “ខ្ញុំគិតថា សុំឱ្យសាលារាជធានីភ្នំពេញ ពិចារណា បើគ្រាន់ថា ចាត់ចែងបូជាសពឥស្សរជនខ្មែរមួយ រូប នៅកន្លែងតែងតែធ្វើ។ ឥស្សរជននយោបាយ ច្រើនមកហើយ បូជានៅកន្លែងហ្នឹង លោកជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។ ដូច្នេះបើសិន ជាសាលាក្រុងមិនឱ្យ ហាក់បីដូចជាស្តង់ដារ២ ហើយ។ ខាងគណបក្សកាន់អំណាច តែងតែធ្វើ អីក៏បាន ខាងមន្ត្រីគណបក្សសង្គ្រោះជាតិ ឥស្សរ- ជនដ៏ល្បី ហើយគាត់ជាអតីតនាយករដ្ឋមន្ត្រីទៅ ទៀត។ ដូច្នេះខ្ញុំគិតថា គួរតែពិចារណឡើងវិញ ហើយបង្កបរិយាកាសឱ្យបានសមរម្យ កុំទៅរក រឿងហេតុផលនឹងសាកសព ដូចជាអាក្រក់ពេក ហើយ”។

sokvan4

លោកម៉ៅ មុនីវណ្ឌ បានមានប្រសាសន៍បន្ត ថា “ជំហរនៃក្រុមគ្រួសារនៃសពបានឯកភាព គ្នា ហើយជជែកគ្នា សម្រេចថា នឹងយកទៅ បូជានៅមុខវត្តបទុមហ្នឹងឯង មកទល់ថ្ងៃនេះ យើងអត់ទាន់មានការប្រែប្រួលអីទេ។ បើតាម ការឯកភាពរបស់ក្រុមគ្រួសារនៃសព ហើយនិង គណៈកម្មការ គឺយើងសម្រេចបូជាតាមប្រពៃណី សាសនារបស់យើង។ មកទល់ពេលនេះ យើង មិនទាន់សម្លឹងឃើញទីតាំងផ្សេងទេ គឺយើងបាន ចាប់អារម្មណ៍ ហើយផ្តោតសំខានថា ទីតាំងនៅ វត្តបទុម ហ្នឹងហើយ ដែលស័ក្តិសមបំផុត។ ស្អែក សាលាក្រុងនឹងជជែកជាមួយគណៈកម្មការរដ្ឋ- សភាម្តងទៀត យើងនៅតែប្រកាន់ជំហរដដែល”។

sokvan5

គួរបញ្ជាក់ថា គណៈកម្មការឈាបនកិច្ចនៃ រដ្ឋសភា ដែលមានលោកយ៉ែម បុញ្ញឫទ្ធិ ប្រធាន គណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាង- រាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តព្រៃ- វែង ជាប្រធានកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បាន ដាក់លិខិតទៅរដ្ឋបាលរាជាធានីភ្នំពេញ ស្នើសុំ ទីតាំងមុខវត្តបទុមវតី បូជាសពលោកប៉ែន សុវណ្ណ ដោយលើលហេតុផលថា ទីតាំងនោះ ពិតជាស័ក្តិសមនឹងកិត្តិយសរបស់លោកប៉ែន សុវណ្ណ ដែលជាតំណាងរាស្ត្រ និងជាអតីតនាយករដ្ឋមន្ត្រី មួយរូប ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ថា មិនអនុញ្ញាតជូនទេ។

sokvan6

ក្នុងបទសម្ភាសជាមួយ “នគរធំ” កាលពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា បានបញ្ជាក់ថា កន្លងមក សម្រាប់ក្រុមគ្រួសារ តំណាងគណបក្សប្រជាជនមួយចំនួន ដូចជាតំណាង- រាស្ត្រ កង ហ៊ាង តំណាងរាស្ត្រចែម សាវ៉ៃ ជាដើម បានសុំទីតាំងមុខវត្តបទុមដែរ តែរដ្ឋបាលរាជ- ធានីមិនអនុញ្ញាត។ ដូច្នេះមិនមានការរើសអើង ទេ សម្រាប់ការមិនអនុញ្ញាតឱ្យបូជាសពលោក ប៉ែន សុវណ្ណ នៅសួនច្បារវត្តបទុមវតី។

sokvan7

គួបញ្ជាក់ថា លោកប៉ែន សុវណ្ណ បានទទួល មរណភាពកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅឯស្រុកត្រាំកក់ ខេត្តតាកែវ ស្រុកកំណើត របស់លោក។ សពរបស់លោកត្រូវបានដង្ហែចេញ ពីខេត្តតាកែវ មកតម្កល់នៅវត្តថាន់ រាជធានី- ភ្នំពេញ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបន្តតម្តល់រយៈពេល៤ថ្ងៃ មុននឹងរៀបចំ បូជានៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦  នេះ។ ប៉ុន្តែចំពោះទីតាំងបូជាសពនៅមានភាពចម្រូង- ចម្រាសនៅឡើយ ដោយសារតែគណៈកម្មការ រៀបចំបុណ្យសព ស្នើសុំទីតាំងសួនច្បារមុខវត្ត បទុមវតី តែអាជ្ញាធររាជធានីភ្នំពេញ មិនអនុ- ញ្ញាត។ ប៉ុន្តែយ៉ាងណា គណៈកម្មការបុណ្យ កំពុងបន្តជួបពិភាក្សាជាមួយរដ្ឋបាលរាជធានី ដោយរក្សាជំហរស្នើសុំបូជាសពលោកប៉ែន សុវណ្ណ នៅមុខវត្តបទុមវតី ដដែល”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES