Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា ស្នើ​ពិចារ​ណា​ឡើង​វិ​ញ ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

លោក​កឹម សុខា ស្នើ​ពិចារ​ណា​ឡើង​វិ​ញ ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ភ្នំពេញ  លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានស្នើដល់គ្រប់ភាគី ពាក់ព័ន្ធទាំងឡាយ ពិចារណាឡើងវិញ ចំពោះ ដំណើរការនៃការចុះឈ្មោះបោះឆ្នោត ខណៈ ដែលប្រជាពលរដ្ឋខ្មែរប្រមាណជាង២លាននាក់ ទៀត នៅមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅ ឡើយ ហើយដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី នឹងបញ្ចប់ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ហើយ។

លោកកឹម សុខា បានសរសេរក្នុងទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនលោក កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា បើមិនអាចជួយសម្រួល ឱ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលមានសិទ្ធិ បោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត អាចចុះឈ្មោះបោះឆ្នោតបាននោះទេខ្ញុំយល់ ឃើញថា ការរៀបចំចុះឈ្មោះបោះឆ្នោត ដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មីនេះ យើងមិនអាចវាយ តម្លៃថាល្អប្រសើរ ឬជោគជ័យឡើយ។

ហេតុដូច្នេះហើយ ខ្ញុំសូមឱ្យភាគីពាក់ព័ន្ធ ទាំងឡាយ ពិចារណាឡើងវិញ ចំពោះដំណើរ ការនៃការចុះឈ្មោះបោះឆ្នោតនេះ

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកិា ឆ្នាំ២០១៦ លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានដាក់លិខិតមួយជូន ទៅលោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ស្នើសុំជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតស្តីពីការចុះឈ្មោះ បោះឆ្នោតបន្ទាប់មក នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) បាន អនុញ្ញាតឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលជួបពិភាក្សាជុំវិញបញ្ហាការចុះឈ្មោះបោះឆ្នោតនៅសាលប្រជុំ គ..ប។

លោកយ៉ែម បុញ្ញប្ញទ្ធិ តំណាងថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ គ..ប បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាល ពីវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ថាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានជួប ពិភាក្សាជាមួយនឹងគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅទីស្តីការ គ..ប ដើម្បីផ្លាស់ប្តូរ ព័ត៌មាននិងពិភាក្សារកដំណោះស្រាយពីបញ្ហា ប្រឈមក្នុងការចុះឈ្មោះបោះឆ្នោត ក្នុងគោលដៅរួម គឺខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បី សម្រួល និងផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះបោះឆ្នោត។

គិតត្រឹមថ្ងៃនេះ អត្រានៃអ្នកចុះឈ្មោះ មានចំនួន ៧៧,៩៩ភាគរយ គិតជាចំនួនប្រជាពលរដ្ឋមាន ៧ ៥៣៧ ២៦៦ លើចំនួនរំពឹងទុក ៩ ៦៦៤ ២១៦ សបញ្ជាក់ឱ្យឃើញថា នៅមាន ចំនួនប្រជាពលរដ្ឋប្រមាណ ២ ១២៦ ៩៥០ ដែល ពុំទាន់បានចុះឈ្មោះ គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយពេលវេលាកំណត់នៃការចុះ ឈ្មោះ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។

ជាការល្អប្រសើរប្រសិនបើ គ..ប ពន្យារ ពេល៣ថ្ងៃបន្ថែមទៀត ចំពោះឃុំសង្កាត់ណា ដែលមានអត្រាចចុះឈ្មោះក្រោម៧០ភាគរយ ឬមានការចុះឈ្មោះលើសពី៥០នាក់ ក្នុងអំឡុង ៤ថ្ងៃចុងក្រោយនេះ។ លើសពីនេះទៅទៀត ក្រុមចុះឈ្មោះ គួរចល័តទៅដល់មូលដ្ឋាន តាម ភូមិក្នុងឃុំសង្កាត់ដែលត្រូវពន្យារពេលនោះ

ក្រោយបញ្ចប់ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា តំណាងថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ បានលើកសំណើចំនួន៣ចំណុច ទៅកាន់ គ..ប ដើម្បីជជែកពិភាក្សាគ្នាពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋដែលមិនទាន់បានចុះ ឈ្មោះបោះឆ្នោត។

លោកយឹម សុវណ្ណ បានឱ្យដឹងថា ៣ចំណុច នោះ រួមមានទី១សុំពន្យារពេល៣ថ្ងៃ សម្រាប់ ចុះឈ្មោះបោះឆ្នោត នៅក្នុងឃុំសង្កាត់ណា ដែលមានប្រជាពលរដ្ឋចាប់ពី៥០នាក់ឡើងទៅ ក្នុងមួយថ្ងៃ នៅតែទៅចុះឈ្មោះបោះឆ្នោត។ ទី២សុំឱ្យ គ..ប សម្រួលក្នុងការបញ្ជាក់លិខិត កំណើត ការស្នាក់នៅជាដើម និងទី៣សុំ គ..ប ពិនិត្យពិចារណាធ្វើវិសោធនកម្មច្បាប់និងនីតិវិធីមួយចំនួន ដើម្បីបើកផ្លូវឱ្យកម្មករដែលកំពុង ធ្វើការនៅក្រៅប្រទេស ជាង១លាន១សែននាក់ មានសិទ្ធិមកចុះឈ្មោះបោះឆ្នោត។

ដោយឡែកលោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ..ប បានបញ្ជាក់ប្រាប់អ្នកកាសែតក្រោយ បញ្ចប់ជំនួបពិភាក្សានៅថ្ងៃដដែលនោះថាជុំវិញ សំណើរបស់ភាគីគណបក្សសង្គ្រោះជាតិ គ..ប នៅមិនទាន់សម្រេចយ៉ាងណាទេ ពីព្រោះថា ដើម្បី សម្រេចលើសំណើមួយ យើងត្រូវពិនិត្យទៅលើ ស្ថានភាពថវិកា ពិនិត្យលើបច្ចេកទេស និង ច្បាប់។ សូមជម្រាបថា ជំហរ គ..ប ឱ្យតែ ច្បាប់អនុញ្ញាតហើយ គ..ប នឹងធ្វើតាម ប៉ុន្តែ បច្ចុប្បន្ននេះ ច្បាប់មិនមានឱ្យ គ..ប រៀបចំទៅ តាមនោះទេ

លោកហង្ស ពុទ្ធា បានបន្ថែមថា គ..ប នឹងធ្វើការពិចារណាលើការបង្កើនរយៈពេលចុះ ឈ្មោះបោះឆ្នោត ប៉ុន្តែលោកបង្ហើបថា ទោះជា បន្ថែមក៏មិនអាចលើសពី៣ថ្ងៃដែរ ហើយក៏មិន រំពឹងថា ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត បានច្រើនដែរ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES