Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិកេនយ៉ា ដុតកំទេច កាំភ្លើងជាង​៥ពាន់ដើម​ ព្រមាន អ្នកនាំចូល អាវុធខុសច្បាប់

កេនយ៉ា ដុតកំទេច កាំភ្លើងជាង​៥ពាន់ដើម​ ព្រមាន អ្នកនាំចូល អាវុធខុសច្បាប់

ព័ត៌មានទាន់ហេតុការណ៍

1

កេនយ៉ា៖ អនុប្រធានាធិបតី កេនយ៉ាកាល ពីថ្ងៃអង្គារនេះបាន ដុតបំផ្លាញចោល នូវកាំភ្លើងចំនួន៥.២៥០ដើម ដែលអាជ្ញាធរ ចាប់បាន ដើម្បីបំបាក់ស្មារតី ដល់ការចរាចរណ៍ អាវុធខុស ច្បាប់ក្នុងប្រទេស ដែលកំពុងមាន ការប្រយុទ្ធដោយ អំពើហិង្សារបស់ ក្រុមបះបោរនៅតំបន់អាហ្វ្រិក មួយនេះ ។

លោកអនុប្រ ធានាធិបតី William Ruto បានធ្វើជា អធិបតីក្នុងការ ដុតកំទេចចោល នូវកាំភ្លើងខ្លី និងកាំភ្លើងវែង ទាំងនេះ ។ លោក Ruto បានលើកឡើងថាអាវុធខុសច្បាប់ ទាំងអស់នេះត្រូវ បានអាជ្ញាធររក ឃើញឬចាប់បានក្នុង ប្រទេសដែលស្ថិត នៅអាហ្វ្រិកខាងកើតមួយនេះជាង៩ឆ្នាំមកនេះ ។

2

ម្យ៉ាងទៀតភាគច្រើ ននៃអាវុធ ទាំងនេះត្រូវបានប្រមូល មកតាមរយៈអ្នក ដែលសុំចុះចាញ់ ដោយស្ម័គ្រចិត្ត និងអ្នកមួយ ចំនួនទៀតមកពី ក្រុមប្រព្រឹត្ត ឧក្រិដ្ឋកម្មដោយហិង្សា ដែលត្រូវបា នរកឃើញ និងចាប់បាន ពីសំណាក់កង កម្លាំងសន្តិសុខនិងមួយ ចំនួនទៀតមកពីកិច្ចខិតខំប្រឹង ប្រែងក្នុង ការដកហូតអាវុធ របស់រដ្ឋាភិបាល ។

លោកបានថ្លែង ថាកាំភ្លើងដែលកាន់ កាប់ក្នុងដៃប្រជាជន ដោយខុសច្បាប់នៅតែ បន្តរំលោភបំពាន ដល់សន្តិភាព និងស្ថិរភាពរបស់យើង ហើយ ថែមទាំងប្រែ ក្លាយជាការ ប្រកួតប្រជែង មួយដល់សន្តិសុខរ បស់ប្រទេសយើងទៀតផង ។ អំពើហិង្សាដោយប្រដាប់អាវុធ ជម្លោះសហគម ការលួចសត្វពាហនៈធំៗ ឧក្រិដ្ឋកម្មដូចជាការបរ បាញ់ឬនេសាទខុស ច្បាប់ គឺជាអ្វីដែល ធ្វើឲ្យកើតមានគ្រោះថ្នាក់នៃការ ប្រើប្រាស់ កាំភ្លើងដោយ ខុសច្បាប់ក្នុងប្រទេស របស់យើង ។

4

លោកបានថ្លែងថា នៅគ្រប់ជំងឺក្នុង សង្គមរបស់យើង រាប់តាំងពីអំពើ ភេរវកម្ម ការជួញដូរ មនុស្សការជួញ ដូរគ្រឿងញៀន ត្រូវបាន ផ្សព្វផ្សាយ ក្នុងមធ្យោបាយ ដ៏ទូលំទូលាយអំពី ការកាន់កាប់អាវុធ ខុសច្បាប់ ។

ទោះជាយ៉ាង ណាអាជ្ញាធរ បានប៉ាន់ប្រមាណ ថាយ៉ាងហោច ណាស់មាន កាំភ្លើងប្រមាណជា ៥០ម៉ឺនដើមត្រូវបាន កាន់កាប់ដោយខុសច្បាប់ ក្នុងដៃជន ស៊ីវិល ។

5

 

RELATED ARTICLES