Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​ខៀវ កា​ញា​រីទ្ធ រំលឹក​ប្រវត្តិ​ជីវិត នា​រាត្រី​សែន​ព្រះ​ខែ

លោក​ខៀវ កា​ញា​រីទ្ធ រំលឹក​ប្រវត្តិ​ជីវិត នា​រាត្រី​សែន​ព្រះ​ខែ

ភ្នំពេញ ៖ កាលពីវេលាយប់ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងពិធីបុណ្យសែនព្រះខែ និងអកអំបុក លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានចេញមករលឹកអំពីប្រវត្តិ ជីវិតរបស់លោក ដែលធ្លាប់បានឆ្លងកាត់នូវ ព្រឹត្តការណ៍ជាច្រើន រាប់តាំងពីលោកដឹងក្តី រហូត មកទល់បច្ចុប្បន្ន។

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកខៀវ កាញារីទ្ធ បានបញ្ជាក់ឱ្យដឹង កាល ពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “យប់ នេះ បានមើលព្រះចន្ទពេញវង់ ដែលមកកៀក ផែនដីបំផុត ហើយនឹងមកកៀកម្តងទៀតនៅ ឆ្នាំ២០៣៤។ នៅពេលនោះ ប្រហែលជាមិន បាននៅមើលទៀតឬអត់? ហើយបើបានមើល វិញ ក៏មិនមែន “ពេលបងចាស់ទៅ” ដូចបទ- ចម្រៀងទេ តែជាជាក់ស្តែង។

ទន្ទឹមនេះ ក៏គិតលេងៗថា មួយជីវិតនេះ បានស្គាល់អ្វីខ្លះ? គឺបានស្គាល់បារាំង មករៀបចំ កសាងស្ថានទូត ពេលខ្មែរបានឯករាជ្យ បុណ្យ ពាក់កណ្តាលសាសនា (ព.ស ២៥០០) មនុស្ស ហោះចូលអវកាសដំបូង មនុស្សដើរលើព្រះចន្ទ ដំបូង សង្គ្រាមគ្រាប់ផ្លោង យល់ន័យពាក្យខ្មែរ ហៅថា “អាអត់របប” ស្គាល់ពាក្យ “ទីក្រុងខ្មោច” ស្គាល់ពាក្យថា “ខ្លាចងាប់” ស្គាល់សូរ្យគ្រាសលើ អង្គរវត្ត ស្គាល់តារាទាំង៥នៃប្រព័ន្ធព្រះអាទិត្យ នៅត្រង់ជួរមួយ ស្គាល់ឆ្លងសតវត្សរ៍ ស្គាល់ការ គ្រងរាជ្យ ស្គាល់ពិធីដង្ហែព្រះបរមសព ស្គាល់ ពិភពលោក និងចុងក្រោយ គឺបានស្គាល់ខ្លាដ៏ ស្រទន់ និងមិត្តភាពជាមួយគ្រប់មិត្តភក្តិដ៏ល្អ ទាំងជិតទាំងឆ្ងាយ… នៅច្រើនទៀត តែសូម រៀបរាប់ត្រួសៗទម្រាំទៀនរលត់ អាលហូប អំបុក”។

ដោយឡែកនៅរាត្រីសែនព្រះខែនោះដែរ លោកខៀវ កាញារីទ្ធ ក៏បានបង្ហោះនូវសារបួងសួងមួយតាមរយៈទំព័រហ្វេសប៊ុករបស់លោក ដែរថា “សូមកម្ពុជា មានសុខសន្តិភាព សំបូរ រុងរឿង សូមប្រជាជនកម្ពុជាមាន វិបុលសុខ សូមគ្រួសារយើងជួបតែសុភមង្គល”៕

RELATED ARTICLES