Friday, March 29, 2024
Homeព័ត៌មានជាតិកម្លាំងប៉ូលិសចាប់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធប្លន់ចិនដូចគ្នា តែបាញ់សម្លាប់ខ្មែរ

កម្លាំងប៉ូលិសចាប់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធប្លន់ចិនដូចគ្នា តែបាញ់សម្លាប់ខ្មែរ

ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធជនជាតិចិន និងបក្ខពួក ក្រោយពីធ្វើសកម្មភាពប្លន់យកលុយនៅក្នុងបណ្ណាគារ ស៊ីនហួរ និងបាញ់មន្រ្តីយោធាម្នាក់ស្លាប់កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី០៦ ខែវ៨ច្ឆិកា កន្លងមក ក្រុមចោរប្លន់ព្យាយាមរត់គេចខ្លួនរហូតមកដល់ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា កម្លាំងនគរបាលជំនាញធ្វើការស្រាវជ្រាវមុខសញ្ញាខាងលើ បានធ្វើការឡោមព័ទ្ធទីតាំងផ្ទះជួលរបស់ជនសង្ស័យលេខ46Hផ្លូវបេតុង បេតេ១១ បុរីព្រីនថោន ខាងក្រោយផ្ទះសំណាក់អ៊ែរផត  ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ជនជាតិចិន ដែលសង្ស័យ ជាប់ពាក់ព័ន្ធកាន់ឆ័ត្រឈរចាំមើលផ្លូវ ក្នុងហេតុការណ៍ ចូលប្លន់លុយក្នុងបណ្តាគារ  ហើយសមត្ថកិច្ចចូលឆែកឆេរផ្ទះជនដង្ស័យរកឃើញ ប្រអប់កាំភ្លើងខ្លី ម៉កបេរតា មួយ លាក់ក្នុងបន្ទប់ សង្ស័យជាសម្ភារៈរបស់ជនល្មើស និងឃាត់ខ្លួនជនជាតិចិនម្នាក់ទៀតដែលស្នាក់នៅផ្ទះខាងលើយកទៅសាកសួរនៅផ្នែកជំនាញ ។

dfffddf

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ជនសង្ស័យជាជាតិចិន២នាក់បានធ្វើសកម្មភាពចូលប្លន់កាបូបលុយរបស់ជនជាតិចិន២នាក់ នៅក្នុងបណ្ណាគារ ស៊ីនហួរ យកទៅបាត់ដោយសុវត្ថិភាព នៅក្នុងកាបូបមានប្រាក់៥០០ដុល្លារ  និងខ្សែកមាសមួយខ្សែទម្ងន់១តម្លឹង ។ បន្ទាប់ពីប្លន់ហើយជនសង្ស័យបានរត់គេច ខ្លួនត្រូវជនរងគ្រោះជាជនជាតិចិនបានរត់ដេញតាមពីក្រោយស្រែកបណ្តើរកាយវិកាបណ្តើរតាមផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច លុះដល់ក្រុមហ៊ុនសំណង់លក់ផ្ទះ ជនល្មើសបានរត់ចូលទៅបរិវេណខាងក្នុង ទៅដល់ផ្ទះជនរងគ្រោះមានឈ្មោះ ចេន រីណង់ ភេទប្រុស អាយុ២២ឆ្នាំ ជាមន្រ្តីយោធា ផ្នែកគីមីសាស្រ្ត អង្គភាពកងពលតូចលេខ៧០ មានស្រុកកំណើតភូមិ សំរោង ឃុំបារាយ បាយរាយ កំពង់ធំ ធ្វើឲ្យរងគ្រោះក៏មិនដឹងថា មនុស្ស២នាក់ ជាចោរប្លន់ទេ ក៏ស្រែកសួរ តាមបង្អូចថា រត់ចូលមកធ្វើអ្វី ពេលនោះហើយ ដែលជនល្មើសដកកាំភ្លើង មិនស្គាល់ម៉ាកបាញ់ចំនួន២គ្រាប់ មួយគ្រាប់ត្រូវចំជនរងគ្រោះបណ្តាលឲ្យស្លាប់មុនពេល បញ្ជូនដល់មន្ទីរពេទយ និងមួយគ្រាប់ទៀតត្រូវចំកញ្ចក់បង្អួច រួចជនល្មើសព្យាយាមរត់កាត់ទឹកកាត់ស្មៅ ចូលទៅក្នុងព្រៃខាងក្រោយ ក្រុមហ៊ុនបាត់ ។

fdfdfs

ជនរងគ្រោះដែលស្លាប់នោះ បានឲ្យដឹងដែរថា ជនរងគ្រោះជាមន្រ្តីយោធា នៅអង្គភាពកងពលតូចលេខ៧០ ហើយត្រូវបានទៅរៀនជំនាញ គីមីសាស្រ្ត នៅសាលាគីមីសាស្រ្ត ខេត្តកំពង់ឆ្នាំង ទើបតែមកលេងផ្ទះបាន២ថ្ងៃ ក៏ជួបហេតុការណ៍នេះតែម្តង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឡោមព័ទ្ធទីតាងខាងលើតាំងពីកើតហេតុរហូតដល់រសៀលថ្ងៃទី០៧ ខែវិច្ឆិកា មិនមានលទ្ធផល ទើបសមត្ថកិច្ចដកថយហើយបន្តស្រាវជ្រាវ បន្តទៀត ។

dfdsdfsdf

លោកវីរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ក្រុមបញ្ជារបស់នាយអគ្គនគរបាលជាតិ ស្នងការរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបឲ្យខាងតែបានរាល់បទល្មើសកើតឡើងក្នុងមូលដ្ឋាន ទើបកម្លាំងនគរបាលជំនាញខណ្ឌ ព្រហ្មទណ្ឌកម្រឹតធ្ងន់ ស្រាលរបស់ក្រុងភ្នំពេញ បន្តស្រាវជ្រាវនូវបទល្មើសខាងលើ ក្រោយពីជនល្មើសប្រដាប់អាវុធព្យសយាមរត់គេចខ្លួន ទីបំផុតការស្រាវជ្រាវ និងតាមសាក្សីបំភ្លឺផង ឈានទៅដល់រកឃើញទីតាំងស្នាក់នៅរបស់ជនដៃដល់ដែលនៅចំណុចខាងលើ  ។

dsdfsdf

លទ្ធផលក្នុងប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួន ជនជាតិចិន២នាក់ ម្នាក់ជាប់ពាក់ព័ន្ធ ក្នុងករណីប្លន់ ជាអ្នកចាំមើលក្នុងងហេតុការណ៍ប្លន់កាបូបលុយជនជាតិចិន និងឃាត់ខ្លួនជនជាតិចិនម្នាក់ទៀតស្នាក់នៅផ្ទះជាមួយគ្នា សម្ភារៈដែលកាន់តែសង្ស័យ រកឃើញប្រអប់ដាក់កាំភ្លើង ម៉ាក បេរតា ។ ដោយឡែកបុរសជនជាតិចិនម្នាក់ជាម្ចាស់ផ្ទះ ក៏សមត្ថកិច្ចហៅនាំទៅបន្តសាកសួរដែរ ។ ចំណែកជនសង្ស័យ២នាក់ទៀតជាជនដៃដល់ មិនទាន់ចាប់ខ្លួនបាននៅឡើយ សមត្ថកិច្ចបន្តការស្រាវជ្រាវ ៕

RELATED ARTICLES