Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិក្រុមគ្រួសារ យន្តហោះបាត់ដាន MH370 ទៅអាហ្វ្រិក ​ប្រមាញ់​បំណែកសង្ស័យ

ក្រុមគ្រួសារ យន្តហោះបាត់ដាន MH370 ទៅអាហ្វ្រិក ​ប្រមាញ់​បំណែកសង្ស័យ

ព័ត៌មានទាន់ហេតុការណ៍បំផុត

MH370 ក្រុមគ្រួសារអ្នក ដំណើរដែល ជិះនៅលើ យន្តហោះ MH 370 របស់ជើង ហោះហើរ ម៉ាឡេស៊ី បានថ្លែង ថាថ្ងៃច័ន្ទនេះពួកគេនឹងធ្វើ ដំណើរទៅប្រមាញ់ បំណែកមួយ ដែលគេសង្ស័យ ថាជារបស់ យន្តហោះបាត់ដាន ខាងលើនៅ ប្រទេស Madagascar ដើម្បីស្រាវជ្រាវអំពី តម្រុយនូវអ្វីដែល បានកើត ឡើងដល់យន្តហោះ បាត់ ស្រមោលនេះ ។

ក្រុមអ្នកស៊ើបអង្កេត បានកំណត់ អត្តសញ្ញាណ នៃបំណែក ចំនួន៦ចំរៀក ដែលមានការ បញ្ជាក់យ៉ាង ច្បាស់លាស់ ឬមាន ការអះអាងថាស្ទើរតែជា កំទេចដែល មកពីយន្តហោះ បាត់ដាន ដែលមានផ្ទុក អ្នក ដំណើរ២៣៩នាក់ ខណៈពេល ហោះហើរ ចេញពី ទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ រដ្ឋធានីប៉េកាំង កាលពីខែ មីនាឆ្នាំ២០១៤ ។

5

ចំណែកសមាគម ក្រុមគ្រួសារ Voice 370 បានថ្លែងថា បំណែកដែល ប្រមូលបាន រហូតមក ដល់ពេល នេះសុទ្ធសឹងតែ បានរកឃើញនៅឆ្ងាយពីឆ្នេរ សមុទ្រខាងកើតនៃតំបន់ អាហ្វ្រិក ។

សមាគមបានបង្ហើប នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ថ្វីបើបំណែក ទាំងនេះមានសារ សំខាន់ក្នុង ការស្វែងរក វាពុំមានការ រៀបចំជាប្រព័ន្ធ ដែលត្រូវបាន រៀបចំស្រាវជ្រាវ ដោយភាគីទ ទួលខុស ត្រូវមួយ ចំនួននោះឡើយ ។ ដែលកត្តា នេះបាន នាំមកនូវអ្វីដែលពុំ មានជម្រើសដទៃ ឡើយវៀរលែងតែការ ជ្រើសយក ធ្វើកិច្ចការអ្វីមួយ ដោយ ខ្លួនឯងដើម្បីស្វែងរកចម្លើយ និងបិទបញ្ចាប់រឿងនេះ ។

ចំណែកការស្រាវជ្រាវ ដែលកំពុង បន្តកើតមាន ក្នុងមហា សមុទ្រឥណ្ឌាភាគ ខាងត្បូង ដែលយន្តហោះ នេះត្រូវបាន គេជឿជាក់ថាបានធ្លាក់ នៅទីនោះ គឺពុំមានផ្លែផ្កា អ្វីនោះឡើយ ហើយថែមទាំង អាចត្រូវបាន ពន្យាលពេល ក្នុងពេលដ៏ ខ្លីខាងមុខនេះ ទៀតផង ។

6

ទោះជាយ៉ាងណា លោកស្រី Grace Subathirai Nathan ដែល ជាម្តាយ របស់ជនរង គ្រោះឈ្មោះ Anne Daisy ដែលស្ថិតនៅ លើជើងហោះហើរបាត់ ដាននោះបាន ថ្លែងថាលោកស្រីនឹងធ្វើ ដំណើរទៅកាន់ប្រទេស Madagascar ជាមួយ និងជនជាតិម៉ាឡេស៊ី ៣នាក់ទៀត ជនជាតិពីរនាក់និងបារាំងម្នាក់ដែលជាញាតិសន្តាន ។ ក្រុមពួកគាត់ ធ្វើដំណើរទៅ កាន់តំបន់នោះ ដោយប្រាក់ក្នុង ហោប៉ៅផ្ទាល់ ខ្លួន ។

RELATED ARTICLES