Thursday, April 25, 2024
Homeព័ត៌មានជាតិក្រសួង​បរិស្ថាន ស្នើ​អា​ជ្ញា​ធរ​ខេត្ត​កោះ​កុង បិទ​ទីតាំង​ច្នៃ​វល្លិ​រមៀត

ក្រសួង​បរិស្ថាន ស្នើ​អា​ជ្ញា​ធរ​ខេត្ត​កោះ​កុង បិទ​ទីតាំង​ច្នៃ​វល្លិ​រមៀត

ភ្នំពេញ ៖ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើដល់អាជ្ញាធរខេត្តកោះកុង ឱ្យចេញអន្តរាគមន៍ផ្អាកជាបន្ទាន់នូវការសាងសង់បង្កើតទីតាំងកែច្នៃវល្លិរមៀតនៅក្នុងឃុំ ប្ញស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងការ គ្រោងប្រមូលវល្លិរមៀតនៅក្នុងតំបន់ការពារ ធម្មជាតិក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយ សំអាងថា សកម្មភាពទាំងនោះ ក្រៅពីផ្ទុយ នឹងច្បាប់ហើយ នៅបានបង្កផលប៉ះពាល់ដល់ បរិស្ថាន សង្គម ធនធាន ជីវៈចម្រុះ និងប្រព័ន្ធ អេកូឡូស៊ីនៅក្នុងតំបន់នោះយ៉ាងធ្ងន់ធ្ងរទៀតផង។

យោងតាមលិខិតរបស់ក្រសួងបរិស្ថាន លេខ ២០៣០ ស.ណ ប.ស្ថ ចុះថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ និងចុះហត្ថលេខាដោយលោក រដ្ឋមន្ត្រី សាយ សំអាល់ មានខ្លឹមសារទាំងស្រុង ថា “សូមជម្រាបជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកោះកុង

កម្មវត្ថុ ៖ សំណើរសូមអន្តរាគមន៍ផ្អាកជា បន្ទាន់នូវការសាងសង់បង្កើតទីតាំងកែច្នៃវល្លិរមៀត នៅក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្ត កោះកុង និងការគ្រោងប្រមូលវល្លិរមៀតនៅ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត កោះកុង

យោង ៖ -ព្រះរាជក្រមលេខ នស/រកម/ ០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ

-ព្រះរាជក្រមលេខ នស/រកម/០៨០២/ ០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ

-សារាចរណ៍ណែនាំ លេខ ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការ ចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធាន ធម្មសារាជាតិ

-អនុក្រឹត្យ លេខ ៨១ អនក្រ.បក ចុះ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើត ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល

-អនុក្រឹត្យ លេខ ៨៩ អនក្រ.បក ចុះ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើត ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោង ខាងលើ ខ្ញុំសូមជម្រាបឯកឧត្តមជ្រាបថា បន្ទាប់ ពីទទួលបានព័ត៌មានអំពីការសាងសង់បង្កើត ទីតាំងកែច្នៃវល្លិរមៀត នៅក្នុងឃុំប្ញស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងការគ្រោងប្រមូល វល្លិរមៀត នៅក្នុងតំបន់ការពារធម្មជាតិក្នុង ភូមិសាស្ត្រ ខេត្តកោះកុង ដោយក្រុមហ៊ុនជីនយ័ន ហ្វីងលាន ខូ អិលធីឌី (JINYIAN HUA- NGLIAN TRADING CO., Ltd.) និង ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប (Chhay Ching Heang Group CO., Ltd.) ក្រសួងបរិស្ថាន បានចាត់ក្រុមការងារចុះទៅពិនិត្យដល់ទីតាំង ជាក់ស្តែង ដោយសហការជាមួយអាជ្ញាធរដែនដី និងអង្គការដៃគូរ ហើយឃើញថា ពិតជាមាន សកម្មភាពដូច្នេះមែន។

ក្រសួងបរិស្ថានសូមបញ្ជាក់ថា ការកែច្នៃ វល្លិរមៀត គឺជាសកម្មភាពផ្ទុយនឹងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ត្រង់មាត្រា៦១ ដែលត្រូវ ផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែល ត្រូវផ្តន្ទាទោសជាបទល្មើសព្រៃឈើថ្នាក់ទី១។  ទន្ទឹមនឹងនេះ ការប្រមូល និងកែច្នៃវល្លិរមៀត នឹងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន  សង្គមធនធាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់នេះ។

ក្នុងន័យនេះ ក្រសួងបរិស្ថានសូមស្នើឯក- ឧត្តមអភិបាល នៃគណៈអភិបាលខេត្តកោះកុង  ចាត់វិធានការអន្តរាគមន៍ជាបន្ទាន់នូវការសាង  សង់បង្កើតទីតាំងកែច្នៃវល្លិរមៀត នៅក្នុងឃុំ ប្ញស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងការ គ្រោងប្រមូលវល្លិរមៀតនៅក្នុងតំបន់ការពារ ធម្មជាតិក្នុងភូមិសាស្ត្រខេត្តកោះកុង។ ទន្ទឹមនឹង នេះ សូមឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្ត បន្តដឹកនាំការត្រួតពិនិត្យករណីនេះ និង ចាត់វិធានការជាក់ស្តែងតាមនីតិវិធីច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម ពិនិត្យនិងចាត់វិធានការអន្តរាគមន៍ ជាបន្ទាន់។

សូមឯកឧត្តម ទទួលនូវសេចក្តីរាប់អាន ដ៏ស្មោះពីខ្ញុំ”៕

RELATED ARTICLES