Saturday, April 27, 2024
Homeព័ត៌មានជាតិអាជ្ញាធរ​រាជ​ធា​នី មិន​អនុ​ញ្ញាត​ឱ្យ​ក្រុម សង្គម​ស៊ីវិល​រៀបចំ​ពិធី​អប​អប​ទិវា​សិទ្ធិ​មនុស្ស ខួប​ទី៦៨ នៅ​សួន​ច្បារ​វត្ត​បទុម​វតី

អាជ្ញាធរ​រាជ​ធា​នី មិន​អនុ​ញ្ញាត​ឱ្យ​ក្រុម សង្គម​ស៊ីវិល​រៀបចំ​ពិធី​អប​អប​ទិវា​សិទ្ធិ​មនុស្ស ខួប​ទី៦៨ នៅ​សួន​ច្បារ​វត្ត​បទុម​វតី

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បាន សម្រេចមិនអនុញ្ញាតឱ្យក្រុមសង្គមស៊ីវិលរៀបចំ ពិធីអបអបទិវាសិទ្ធិមនុស្សអន្តរជាតិខួប ទី៦៨ នៅចំណុចសួនច្បារវត្តបទុមវតី តាមការស្នើសុំ នោះឡើយ ដោយបង្វែរឱ្យរៀបចំធ្វើនៅទីតាំង ឯកជន ឬទីស្នាក់ការរបស់អង្គការសង្គមស៊ីវិល  ទាំងនោះវិញ។

យោងតាមលិខិតរបស់រដ្ឋបាលសាលា- រាជធានីភ្នំពេញ លេខ៩១០/១៦ ឆត.ច ចុះ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយលោកឃួង ស្រេង អភិបាលរងរាជធានី- ភ្នំពេញ មានខ្លឹមសារទាំងស្រុងថា “ជម្រាបមក

-លោកយង់ គិមអេង ប្រធានអង្គការសម្ព័ន្ធ ភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

-លោកសឿង សាវឿន នាយកប្រតិបត្តិ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បី កម្ពុជា (OOC)

-លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកា អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)

-លោកស្រី សិទ្ធ ហុងអៀង ប្រធានសមាគម យុវជនខ្មែរ (KYA)

-លោកសៀ ភារម្យ នាយកប្រតិបត្តិក្រុម ការងារពិសេសសិទ្ធិលំនៅឋាន (HRTF)

-លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)

កម្មវត្ថុ ៖ ស្តីពីសំណើសុំអនុញ្ញាតប្រើប្រាស់ ទីធ្លាសួនច្បារមុខវត្តបទុមវតី ដើម្បីរៀបចំពិធី អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើក ទី៦៨ ឆ្នាំ២០១៦។

យោង ៖ -លិខិតស្នើសុំ ចុះថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៦ របស់ក្រុមសម្ព័ន្ធអង្គការ សង្គមស៊ីវិលរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស អន្តរជាតិខួបលើកទី៦៨ ឆ្នាំ២០១៦

-ចំណារចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូម ជម្រាបលោក-លោកស្រី ជ្រាបថា ចំពោះសំណើ សុំអនុញ្ញាតប្រើប្រាស់ទីធ្លាសួនច្បារមុខវត្តបទុមវតី ដើម្បីរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស អន្តរជាតិខួបលើកទី៦៨ នៃសេចក្តីប្រកាសជា សាកលស្តីពីសិទ្ធិមនុស្សអន្តរជាតិ ដែលប្រព្រឹត្ត ទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីវេលា ម៉ោង០៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១៧ៈ០០ នាទីល្ងាច ដោយមានការជួបជុំនៅទីលានប្រជា- ធិបតេយ្យ រួចធ្វើការដង្ហែក្បួនតាមដងផ្លូវមួយ- ចំនួន ទៅកាន់ទីតាំងប្រារឰពិធីនៅសួនច្បារវត្ត បទុមវតីនោះ រដ្ឋបាលសាលារាជធានីភ្នំពេញ ពុំអនុញ្ញាតជូនឡើយ ប៉ុន្តែលោក-លោកស្រី អាចរៀបចំនៅទីតាំងឯកជន ឬទីស្នាក់ការរបស់ ខ្លួនបាន។

ក្នុងករណីមានការជួបជុំដង្ហែក្បួននៅតាម ដងផ្លូវមួយចំនួន ដែលបណ្តាលឱ្យប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈនោះ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ជាធរមាន។

អាស្រ័យហេតុនេះ សូមលោក-លោកស្រី ជ្រាប និងចូលរួមអនុវត្តតាមខ្លឹមសារខាងលើ…”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល រៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៦៨ ឆ្នាំ២០១៦ បានដាក់លិខិត២ ច្បាប់ព្រមគ្នាគោរពជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងបំណងស្នើសុំរៀបចំ ពិធីអបអបទិវាសិទ្ធិមនុស្សខួបទី៦៨ ឆ្នាំ២០១៦ នៅចំណុចសួនច្បារវត្តបទុមវតី។

លិខិតគោរពជូនសម្តេចហ៊ុន សែន មាន ខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

កម្មវត្ថុ ៖ សូមគោរពអញ្ជើញសម្តេចចូល រួមថ្លែងសុន្ទរកថាជាកិត្តិយស ក្នុងពិធីអបអរ- សាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបទី៦៨ ដែល នឹងប្រារឰនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្រោម ប្រធានបទ “លើកកម្ពស់សិទ្ធិសេរីភាពបញ្ចោញ មតិ និងការជួបប្រជុំ”។

ន័យដូចបានចែងក្នុងកម្មវត្ថុខាងលើ ក្រុម សម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការ លើវិស័យសិទ្ធិមនុស្សនិងច្បាប់ រួមសហការ ជាមួយនិងអង្គការសមាគមជាតិ-អន្តរជាតិ មួយចំនួនទៀត មានកិត្តិយស សូមជម្រាបជូន សម្តេច មេត្តាជ្រាបថា ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ ក្រុមអង្គការសង្គមស៊ីវិល នឹងរៀបចំប្រារឰពិធីអបអបទិវាសិទ្ធិមនុស្សខួប ទី៦៨ ដើម្បីរំលឹកឡើងវិញនូវសេចក្តីប្រកាស ជាសាកលស្តីពីសិទ្ធិមនុស្ស ដែលអង្គការសហ- ប្រជាជាតិបានអនុម័ត កាលពីឆ្នាំ១៩៤៨។ កម្ម- វិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅទីធ្លាសួនច្បារមុខវត្តបទុមវតី ដោយចាប់ ផ្តើមពីម៉ោង០៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១៧ៈ ០០នាទីល្ងាច ដោយមានអ្នកចូលរួមចំនួន ៥០០០ នាក់ (ប្រាំពាន់នាក់)។

នៅក្នុងកម្មវិធីនេះ ក្រុមយើងខ្ញុំបានរៀបចំ ឱ្យមានការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ចំនួន៣០០០នាក់ (បីពាន់នាក់) រួចហើយដើរ ក្បួនដោយសន្តិវិធី តាមផ្លូវ១០៨ រួចបត់ស្តាំតាម ផ្លូវលេខ១៣ ដល់ផ្លូវលេខ១៧៨ បត់ឆ្វេង រហូត ដល់ផ្លូវព្រះស៊ីសុវត្ថិ រួចហើយបត់ស្តាំតាមផ្លូវ លេខ២៥៨ ហើយដើរសំដៅទៅកាន់ទីប្រារឰ ពិធី នៅទីធ្លាសួនច្បារមុខវត្តបទុមវតី។

ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល ប្រារឰ ពិធីនេះក្នុងគោលបំណងអបអបទិវាសិទ្ធិមនុស្ស អន្តរជាតិ ១០ធ្នូ ខួបទី៦៨ ដើម្បីបង្កើនការយល់- ដឹង និងលើកស្ទួយការគោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ នៅក្នុងព្រះរាជាណាចក្រ- កម្ពុជា។

អាស្រ័យហេតុនេះ សូមសម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មេត្តាអញ្ជើញចូលរួម  ថ្លែងសន្ទរកថា ជាកិត្តិយស ដើម្បីញ៉ាំងឱ្យកម្ម- វិធីនេះមានភាពអធិកអធមដោយអនុគ្រោះ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ…។

ដោយឡែកលិខិតគោរពជូនទៅលោកប៉ា សុជាតិវង្ស មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

“កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតប្រើប្រាស់ ទីធ្លាសួនច្បារមុខវត្តបទុមវតី ដើម្បីរៀបចំពិធី អបអរសាទរខួបលើកទី៦៨ នៃសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្សអន្តរជាតិ ដែលនឹង ប្រារឰនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្រោម ប្រធានបទ “លើកកម្ពស់សិទ្ធិសេរីភាពបញ្ចោញ មតិ និងការជួបប្រជុំ”។

ន័យដូចបានចែងក្នុងកម្មវត្ថុខាងលើ ក្រុម សម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការ លើវិស័យសិទ្ធិមនុស្សនិងច្បាប់ រួមសហការ ជាមួយនិងអង្គការ សមាគមជាតិ-អន្តរជាតិ មួយចំនួនទៀត មានកិត្តិយស សូមជម្រាបជូន ឯកឧត្តម មេត្តាជ្រាបថា ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ក្រុមអង្គការសង្គមស៊ីវិល នឹងរៀបចំប្រារឰពិធីអបអបទិវាសិទ្ធិមនុស្ស ខួបទី៦៨ ដើម្បីរំលឹកឡើងវិញនូវសេចក្តីប្រកាស ជាសាកលស្តីពីសិទ្ធិមនុស្ស ដែលអង្គការសហ- ប្រជាជាតិបានអនុម័ត កាលពីឆ្នាំ១៩៤៨។ កម្ម- វិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅទីធ្លាសួនច្បារមុខ វត្តបទុមវតី ដោយចាប់- ផ្តើមពីម៉ោង០៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១៧ៈ០០ នាទីល្ងាច ដោយមានអ្នកចូលរួមចំនួន៥០០០ នាក់ (ប្រាំពាន់នាក់)។

នៅក្នុងកម្មវិធីនេះ ក្រុមយើងខ្ញុំបានរៀបចំ ឱ្យមានការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ចំនួន៣០០០នាក់ (បីពាន់នាក់) រួចហើយដើរ ក្បួនដោយសន្តិវិធី តាមផ្លូវ១០៨ រួចបត់ស្តាំតាម ផ្លូវលេខ១៣ ដល់ផ្លូវលេខ១៧៨ បត់ឆ្វេង រហូត ដល់ផ្លូវព្រះសីសុវត្ថិ រួចហើយបត់ស្តាំតាមផ្លូវ លេខ២៥៨ ហើយដើរសំដៅទៅកាន់ទីប្រារឰ ពិធី នៅទីធ្លាសួនច្បារមុខវត្តបទុមវតី។

ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលប្រារឰ ពិធីនេះ ក្នុងគោលបំណងអបអបទិវាសិទ្ធិមនុស្ស អន្តរជាតិ ១០ធ្នូ ខួបទី៦៨ ដើម្បីបង្កើនការយល់ ដឹង និងលើកស្ទួយការគោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រ- កម្ពុជា។

សេចក្តីដូចបានជម្រាបជូនខាងលើ ក្រុម សម្ព័ន្ធអង្គការសង្គមស៊ីវិលយើងខ្ញុំសង្ឃឹមយ៉ាង មុតមាំថា ឯកឧត្តម នឹងអនុញ្ញាតផ្តល់ទីតាំង ដូចបានជម្រាបជូនខាងលើ ដើម្បីឱ្យក្រុមការ- ងារយើងខ្ញុំបានប្រារឰពិធីនេះដោយរលូន អធិក- អធម ស្របតាមប្រទេសដែលប្រកាន់យកលទ្ធិ- ប្រជាធិតេយ្យ និងគោរពសិទ្ធិមនុស្ស។

សូមឯកឧត្តម មេត្តាទទួលនូវការគោរព ដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ…។

ជុំវិញការសម្រេចរបស់រដ្ឋបាលរាជធានី- ភ្នំពេញ ដែលមិនអនុញ្ញាតឱ្យក្រុមសង្គមស៊ីវិល រៀបចំពិធីអបអបទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបទី៦៨ នៅសួនច្បារវត្តបទុមវតី តាមការ ស្នើសុំនោះ រហូតមកដល់ព្រឹកថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៦ ពុំទាន់ឃើញមានប្រតិកម្មពីសំណាក់ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលទាំងនោះនៅ ឡើយ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES