Friday, April 19, 2024
Homeព័ត៌មានជាតិនឹក​ដល់​កូន​ប្រុស​កំសត់ សម្តេច​ហ៊ុន សែន ឈឺ​ចាប់​មិន​អាច​បំភ្លេច​បាន

នឹក​ដល់​កូន​ប្រុស​កំសត់ សម្តេច​ហ៊ុន សែន ឈឺ​ចាប់​មិន​អាច​បំភ្លេច​បាន

ភ្នំពេញ  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានរំលឹកឡើងវិញ អំពីការ ឈឺចាប់មួយដែលមិនអាចបំភ្លេចបានពេញមួយ ជីវិត ទោះបីជាឆ្លងកាត់រយៈពេលជិត៤០ឆ្នាំ មកហើយក្តីនោះ គឺការបាត់បង់កូនប្រុសដំបូង ឈ្មោះហ៊ុន កំសត់ ដែលបានព្រាត់ស្លាប់នៅ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចហ៊ុន សែន បានសរសេររៀបរាប់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាល ពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ការ ឈឺចាប់ដែលមិនអាចបំភ្លេចបាន កូនប្រុសដ៏ កំសត់របស់ពុក នៅសល់តែប៉ុន្មានថ្ងៃទៀតទេ គឺដល់ខួប៤០ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់ កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត (១០ វិច្ឆិកា ១៩៧៦១០ វិច្ឆិកា ២០១៦)។ ពុក និងម៉ែកូន មិនដែលភ្លេចនូវសោកនាដកម្ម ដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុក  និងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់ កូន និងចម្រៀង អនិច្ចាកូនកំសត់ ប្រវត្តិម្តាយ កម្ម” “ទំនួញកំសត់ ប្រវត្តវិទ្យាល័យនិង ព្រលឹង កំសត់ដែលពុកម៉ែបានធ្វើឡើងក្នុងបំណង រំលឹកដល់វិញ្ញាក្ខន្ធកូន និងការឈឺចាប់នាពេល នោះ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង ៦ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ក្រោយ ពេលកូនប្រសូតចាកផ្ទៃម្តាយកូន គ្រូពេទ្យ បាន ធ្វើឱ្យកូនរបូតធ្លាក់ពីដៃ ត្រូវនឹងជ្រុងគ្រែ ធ្វើឱ្យ កូនបាក់ឆ្អឹងខ្នង ធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើ ដំណើរពីភូមិក្តុល ឃុំទន្លូង ទៅដល់មន្ទីរពេទ្យ តំបន់ដែលតាំងនៅអតីតវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯង ដោយមិនមានពុក នៅមើលថែទេ។ ពុកមិនបានបំពេញការងារ ជាប្តីជាឪពុកទេ ព្រោះពេលនោះមិនថាតែពុក នោះទេ គឺប្រជាជនទូទាំងប្រទេស មានសិទ្ធិតិច ជាងសត្វឆ្កែ ឬឆ្មាទៅទៀត។ ឆ្កែឆ្មា វាមានសិទ្ធិការពារកូនវាច្រើនជាងមនុស្ស។ តែទេវតា បានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការ ទៅកាន់ស្រុកត្បូងឃ្មុំ នាពេលនោះ ដែលពុកមានឱកាសចូលមើលម្តាយកូន នៅ មន្ទីរពេទ្យប្រចាំស្រុកមេមត់។

ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុក នៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជំងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថារ៉ានី ឆ្លងទន្លេហើយ កូនស្លាប់ ហើយ។ ពុកប្រឹងរត់ទៅរកកូន ឃើញឈាម កូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យ គេជួយ ដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែល ម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹង ថា កូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់ ផ្សេងគ្នា។

ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់ និង នៅមើលថែទាំងម្តាយកូនក្រោយឆ្លងទន្លេ។ មិន ត្រឹមតែមិនទទួលបានការអនុញ្ញាតប៉ុណ្ណោះទេ  តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀត ផង កម្មសិទ្ធិមនោសញ្ចោតនាក្រាស់, “មិត្តឯង មិនមែនគ្រូពេទ្យទេ, “បើមិត្តឯងនៅ ក៏អាកូន នេះ មិនរស់ឡើងវិញដែរ, “មានពេទ្យយកខ្មោច កូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ, “ការងារអង្គការសំខាន់ជាងការងារបុគ្គល

ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជន កម្ពុជាទូទាំងប្រទេស ចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រមា១ ដែល ដោះចេញពីកពុក ដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួន បន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ ហើយ និងដាក់ឈ្មោះកូនថាកំសត់។ ឈ្មោះ នេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់ នេះ ហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា

សម្តេចហ៊ុន សែន បានសរសេរបន្តថាពួកគេបង្ខំពុកចាកចេញពីម្តាយកូន និងខ្មោច កូនទាំងឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនតំណក់។ ៣ថ្ងៃក្រោយមក ទើបពុកបានការអនុញ្ញាតទៅ ជួបម្តាយកូនសាជាថ្មី ដែលកំពុងមានជំងឺជា ទម្ងន់ ដែលខ្មែរយើងនិយមហៅថា សល់សុក។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យ ដើម្បីឱ្យ ឆ្មបបុរាណខ្មែរកាយទម្លាក់សុកចេញ ទើប សង្គ្រោះជីវិតម្តាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូន គេយកទៅ កប់ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់ របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យ ទៅព្យាបាលតាមបែបបុរាណវិញ។ ពុកពុំមាន ពេលស្វែងរកសពកូននៅពេលនោះទេ សង្ឃឹម ថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែ បានសាងសង់សម្រាប់កូន តាំងពីទសវត្សឆ្នាំ ១៩៨០ មក។

រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹក ដល់ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់ មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ ដែលត្រូវពួកប៉ុល ពត សម្លាប់ និង ធ្វើបាបដូចក្រុមគ្រួសារយើងដែរ។

កន្លងមក ប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់ កូន បានទៅដល់ផ្នូរកូន ហើយពុកម៉ែបានរៀបចំ បង្សុកូលឱ្យកូនផងដែរ។ កូនកំសត់ សូមព្រលឹង កូនបន្តតាមថែរក្សាពុកម៉ែ ប្អូនៗ និងក្មួយៗរបស់ កូនតទៅទៀត

គួររំលឹកថា ជុំវិញប្រធានបទ ការឈឺចាប់ដែលមិនអាចបំភ្លេចបាននៃការបាត់បង់ កូនប្រុសឈ្មោះហ៊ុន កំសត់ ក្នុងរបបប៉ុល ពត នេះ សម្តេចហ៊ុន សែន ធ្លាប់បានសរសេររៀបរាប់រំលឹកឡើងវិញដូចគ្នានេះដែរ បង្ហោះក្នុង ទំព័រហ្វេសប៊ុករបស់សម្តេច កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមក ខណៈដែល សម្តេចកំពុងធ្វើដំណើរតាមយន្តហោះពីទីក្រុង ប៉េកាំង ប្រទេសចិន ត្រឡប់មកប្រទេសកម្ពុជា វិញ បន្ទាប់ពីបានបញ្ចប់ការចូលរួមកិច្ចប្រជុំ សំខាន់ៗមួយចំនួននៅទីនោះ បង្ហាញពីការ សោកស្តាយរបស់ឪពុកម្តាយចំពោះការបាត់បង់ កូន ក្នុងរបបវាលពិឃាតកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត៕

RELATED ARTICLES