Wednesday, April 24, 2024
Homeសន្ដិសុខសង្គមចាប់ចៅស្រីងូតទឹក នាងស្រែកយំ ទើបដឹងរឿង ពូនៅជិតខាងចាប់រំលោភ

ចាប់ចៅស្រីងូតទឹក នាងស្រែកយំ ទើបដឹងរឿង ពូនៅជិតខាងចាប់រំលោភ

ខេត្ដកណ្តាលៈ ស្ត្រីម្នាក់ត្រឡប់មកពីបង្រៀនសិស្សវិញឃើញចៅស្រីអាយុ៤ឆ្នាំ ដេកអត់ងូតទឹក ក៏ចាប់បីយកទៅងូតទឹកស្រាប់តែចៅស្រីស្រែកយំ ពេលសួរនាំទើបដឹងថា អ្នកជិតខាងចាប់ចៅស្រីរំលោភសេពសន្ថវៈរងរបួសលើប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាលចាប់ខ្លួនយោងតាមពាក្យបណ្តឹងលោយាយ និងចម្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៤ឆ្នាំនេះបានកើតឡើង កាលពីវេលាម៉ោង១៥ និង៤០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ផន អាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ម ម.រ.ណ អាយុ៤ឆ្នាំ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ក្មេងស្រីរងគ្រោះត្រូវបានឪពុកម្តាយទុកឲ្យនៅផ្ទះជាមួយជីដូន ដោយជាប់រវល់ទៅធ្វើការងារនៅឯរោងចក្រកាត់ដេរ ។ លុះដល់វេលារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ត្រីជាជីដូនរវល់ទៅបង្រៀនសិស្សក៏ទុកចៅស្រី(ក្មេងស្រីរងគ្រោះ)ឲ្យនៅផ្ទះម្នាក់ឯង ។ ពេលជីដូនមិននៅក្មេងស្រីរងគ្រោះបានទៅលេងជាមួយកូនស្រីជនសង្ស័យនៅឯងផ្ទះរបស់ជនសង្ស័យ ។ មួយសន្ទុះក្រោយមកស្ត្រីជាម្តាយមីងឃើញក្មេងស្រីរងគ្រោះស្រែកយំរត់ទៅផ្ទះជីដូនបាត់ទៅ រហូតដល់វេលាល្ងាចថ្ងៃដដែល ជីដូនត្រឡប់មកពីបង្រៀនសិស្សនៅឯសាលាវិញ ឃើញចៅស្រីដេកនៅលើគ្រែអត់ងូតទឹកក៏ដាស់ឲ្យក្រោកចាប់យកទៅងូតទឹក ខណៈនោះក្មេងស្រីរងគ្រោះបានស្រែកយំ ។

fdfgbfd
ក្មេងស្រីរងគ្រោះ

ប្រភពដដែលបានបន្តថា ដោយមានការសង្ស័យជីដូនបាននិយាយសួរនាំនិងពិនិត្យមើលឃើញចៅស្រីរងគ្រោះលើប្រដាប់ភេទ ។ ភ្លាមៗនោះជីដូនបាននាំចៅស្រីទៅឲ្យគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំពិនិត្យ ទើបដឹងថាចៅស្រីរងការចាប់រំលោភរហូតរងរបួសប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ ទើបនាំចៅស្រីទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ ។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះប្រាប់សមត្ថកិច្ចពូអាត(ជនសង្ស័យ) ចាប់នាងស្រាតខោធ្វើសកម្មភាពរំលោភនៅលើគ្រែក្នុងផ្ទះ ។ ដោយឡែកជនសង្ស័យមិនបានសារភាពនោះទេ បានបដិសេធន៍ថាខ្លួនមិនបានដឹងរឿងអ្វីឡើង ។

យោងតាមពាក្យបណ្តឹង ចម្លើយបំភ្លឺក្មេងស្រីរងគ្រោះ និងសាក្សី សមត្ថកិច្ចនគរបាលស្រុកបានធ្វើការចាប់ខ្លួនជនសង្ស័យ តាមការឯកភាពពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលពីបទរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

សិលា

 

RELATED ARTICLES