Thursday, April 25, 2024
Homeព័ត៌មានជាតិសម្តេច​​ម៉ែ យាង​​ទត​​ព្រះ​​ខែ

សម្តេច​​ម៉ែ យាង​​ទត​​ព្រះ​​ខែ

ភ្នំពេញ ៖ សម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បាន សព្វព្រះរាជហប្ញទ័យស្តេចយាងក្រសាលនៅក្នុង ព្រះបរមរាជវាំង និងទតព្រះខែ នារាត្រីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងព្រះរាជពិធីបុណ្យសំពះព្រះខែ ថ្ងៃ១៥កើត ពេញបូណ៌មី ខែកត្តិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។

samdach-mea

កាលពីរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំថ្ងៃសែនព្រះខែ និងអកអំបុក ដែលប្រជារាស្ត្រ ខ្មែរទូទាំងប្រទេសនាំគ្នារៀបចំសែនព្រះខែនូវ គ្រឿងតង្វាយ មានផ្លែឈើ ចេក ដំឡូង ដូងខ្ចី អំបុកស្រូវថ្មី ជាដើមនោះ នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ ក៏មានរៀបចំព្រះរាជ ពិធីសែនព្រះខែ និងអកអំបុក ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី និង សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

samdach-mea5

ក្នុងឱកាសដ៏មង្គលសិរីសួស្តី នារាត្រីពេញ បូណ៌មី ដែលមានព្រះចន្ទពេញវង់នោះ ស្រប ពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឈានចូលថ្ងៃទី២ ដោយមានប្រជារាស្ត្រខ្មែរ មកពីរាជធានី-ខេត្ត ទូទាំងប្រទេស មកចូលរួមកម្សាន្តសប្បាយ រីករាយនៅបរិវេណមុខព្រះបរមរាជវាំង។ ស្រប ពេលនោះ សម្តេចម៉ែ ក៏បានទ្រង់សព្វព្រះទ័យ យាងក្រសាលនៅក្នុងបរិវេណព្រះបរមរាជវាំង ទតព្រះចន្ទពេញវង់ ផងដែរ។

samdach-mea2

គួររំលឹកថា កាលពីរាត្រីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៦ ស្របនឹងព្រះរាជពិធីបុណ្យសំពះព្រះខែ និងអកអំបុក មានបាតុភូតព្រះចន្ទពេញ វង់ដ៏ធំ បានបង្ហាញខ្លួននៅកៀកនឹងភពផែនដី ខណៈដែលបាតតុភូតបែបនេះគឺរាប់សិបឆ្នាំ ទើប កើតមានម្តង។

samdach-mea3

តាមប្រភពព័ត៌មានពីអង្គការណាសា នៅ ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៦ ព្រះចន្ទបានធ្វើដំណើរ មកជិតផែនដីជាទីបំផុត ហេតុនេះមនុស្សដែល រស់នៅលើភពផែនដី នឹងអាចមើលឃើញព្រះ- ចន្ទធំជាងរាល់ដង១៤ភាគរយ ព្រមទាំងមាន ពន្លឺភ្លឺជាងមុនប្រមាណជាង៣០ភាគរយផង ដែរ។ បាតុភូតនេះ បានធ្វើឱ្យព្រះចន្ទ បញ្ចោញ សម្រស់កាន់តែស្អាតដែលមនុស្សនៅលើភព ផែនដីមានការចាប់អារម្មណ៍គយគន់ និងថត ផ្តិតយករូបភាពព្រះចន្ទធំប្លែក (Supermoon) នេះ ព្រោះជាបាតុភូមិធម្មជាតិ ដែលអំឡុង ៦០-៧០ឆ្នាំ ទើបមានម្តង។

samdach-mea1

តាមការបញ្ជាក់ពីអង្គការណាសា បាតុភូត មួយនេះ ធ្លាប់កើតមានម្តងរួចមកហើយ កាលពី ខែមករា ឆ្នាំ១៩៤៨ និងលើកទី២ នៅថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០១៦ នេះ ហើយរហូត ដល់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០៣៤ ទើបបាតុភូត នេះ អាចកើតមានម្តងទៀត៕

ដោយ ៖ ខៀវទុំ

RELATED ARTICLES