Friday, April 19, 2024
Homeព័ត៌មានជាតិសព​​លោក​​ប៉ែន សុវណ្ណ បូជា​​ក្រោម តំណក់​​ទឹក​​ភ្លៀង

សព​​លោក​​ប៉ែន សុវណ្ណ បូជា​​ក្រោម តំណក់​​ទឹក​​ភ្លៀង

ភ្នំពេញ ៖ ពិធីឈាបនកិច្ចសពលោកប៉ែន  សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ  មណ្ឌលខេត្កកំពង់ស្ពឺ បានបញ្ចប់រួចរាល់ហើយ  កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ប៉ុន្តែ មានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានគាំទ្រថា ពិតជា គួរឱ្យកម្សត់ណាស់ ព្រោះសពអតីតនាយរដ្ឋមន្ត្រី រូបនេះបូជាក្រោមតំណក់ទឹកភ្លៀង។

សពអតីតនាយករដ្ឋមន្ត្រី សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោកប៉ែន សុវណ្ណ បាន ដង្ហែចេញពីវត្តថាន់ ក្នុងខណ្ឌចម្ការមន មកបូជា នៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីព្រឹកព្រលឹម នាថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០១៦ ដោយមានវត្តមានតំណាង-រាស្ត្រ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និង សិស្សនិស្សិតជាច្រើន បានអញ្ជើញចូលរួម។ ក្នុងនោះ លោកសឺន ស៊ូប៊ែរ កូនប្រុសសម្តេចសឺន សាន និងជាឧត្តមទីប្រឹក្សា របស់ព្រះមហាក្សត្រ ជាអ្នកអុជភ្លើងបូជាសព។

pen-sovan3

តាំងពីព្រឹកព្រលឹម ទល់ព្រលប់ នាថ្ងៃនោះ តំណក់ព្រះភិរុណ បានបង្អុរចុះមករហូត គឺភ្លៀង រលឹមជាប់ពេញ១ថ្ងៃតែម្តង ធ្វើអ្នកចូលរួមទាំង អស់ ខ្លះត្រូវបាំងឆត្រ ពាក់អាវភ្លៀង និងខ្លះទៀត មិនខ្វល់ពីការរំខាន ដោយទឹកភ្លៀងនេះ សំខាន់ឱ្យ តែបានចូលរួមក្នុងពិធីជូនដំណើរ លោកប៉ែន សុណ្ណ ជាលើកចុងក្រោយនេះ។

អនុប្រធានគណៈកម្មាធិការនាយកគណ- បក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល  ខេត្តកណ្តាល លោកអេង ឆៃអ៊ាង បានឡើងសូត្រ វិយោគកថានៅពេលនោះ ដោយបញ្ជាក់ថា លោកប៉ែន សុវណ្ណ បានខិតខំតស៊ូ និងបានជួប ទុក្ខលំបាកជាច្រើននៅក្នុងជិវិត ទាំងក្នុងឆាក នយោបាយតាំងពីកុមារភាព ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។ ដូច្នេះការស្លាប់របស់លោក ប៉ែន សុវណ្ណ គឺជាការបាត់បង់ដ៏ធំធេងបំផុត សម្រាប់ក្រុមគ្រួសារសពនិងប្រជាពលរដ្ឋកម្ពុជា។

ក្រោយបូជាហើយ សពលោកប៉ែន សុវណ្ណ ក៏បានត្រូវបានក្រុមគ្រួសារ រើសធាតុយកទៅតម្កល់ ទុកនៅផ្ទះរបស់លោក ឯខេត្តតាកែវ។ ជាមួយ គ្នានោះដែរ ក្រុមគ្រួសាររបស់លោក ក៏បានប្រគល់ បច្ច័យដែលនៅសល់ពីការធ្វើបុណ្យ ឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផាចំនួន៤លានរៀលផងដែរ។

pen_sovan

ទាក់ទងនឹងព័ត៌មាននេះ លោកម៊ុត ចន្ថា ប្រធានខុទ្ទកាល័យរបស់លោកកឹម សុខា បាន សរសេរនៅក្នុងហ្វេសប៊ុករបស់លោក កាលពី រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ថា “កូនៗនិងសាច់ញាតិនៃសពឯកឧត្តមប៉ែន សុវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអតីត នាយករដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋប្រជា- មានិតកម្ពុជា បាននាំយកបច្ច័យដែលនៅសល់ ពីការប្រារឰពិធីបុណ្យសព ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ និងមួយផ្នែក ទៀត ឧបត្ថម្ភដល់កុមារកំព្រា តាមបំណងប្រាថ្នា របស់លោក កាលនៅមានជីវិត។

ថវិកានេះ គឺជាបច្ច័យដែលបងប្អូនជន រួមជាតិ បានចូលរួមចាប់មគ្គផល តាមសទ្ធា ជ្រះថ្លា ក្នុងពិធីបុណ្យសពរបស់ឯកឧត្តមប៉ែន សុវណ្ណ។

តាងនាមក្រុមគ្រួសារ និងញាតិសន្តាននៃ  សពឯកឧត្តមប៉ែន សុវណ្ណ យើងខ្ញុំសូមបួងសួង ឧទ្ទិសមគ្គផលកុសលផលបុណ្យ ជូនដល់ដួង-វិញ្ញាណក្ខន្ធរបស់ឯកឧត្តមប៉ែន សុវណ្ណ និង សូមឯកឧត្តមអញ្ជើញទៅកាន់សុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ។

ឆ្លៀតឱកាសនេះដែរ យើងខ្ញុំក៏សូមជូនមគ្គ-ផលដល់បងប្អូនជនរួមជាតិដែលជាម្ចាស់សទ្ធា ផងដែរ”។

គួរបញ្ជាក់ថា លោកប៉ែន សុវណ្ណ បាន ទទួលមរណភាព កាលពីល្ងាចថ្ងៃសៅរិ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦  នៅឯគេហដ្ឋានរបស់លោក នៅខេត្តតាកែវ ក្នុងជន្មាយុ៨០ឆ្នាំ។  សពលោក ប៉ែន សុវណ្ណ ត្រូវបានដង្ហែពីគេហដ្ឋាន ខេត្តតាកែវ មកតម្កល់ធ្វើបុណ្យនៅវត្តថាន់ ក្នុងរាជធានីភ្នំពេញ អស់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា  មុនដង្ហែទៅបូជាក្រោមតំណក់ទឹកភ្លៀង នៅវត្ត ឫស្សីសាញ់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅថ្ងៃនោះដែរ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែល ធ្លាប់ធ្វើការជាមួយលោកប៉ែន សុវណ្ណ បានអញ្ជើញ ទៅវាយកូនគោលទាំងភ្លៀងផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរក្នុងហ្វេសប៊ុករបស់សម្តេច នៅថ្ងៃនោះ ថា “ប៉ុន្មានថ្ងៃមុន ខ្ញុំបានបង្ហោះរូបថតវាយកូន- គោលនៅឡាវ តែខ្ញុំមិនបានវាយកូនគោល នោះទេ ដោយកិច្ចការប្រទេសជាតិច្រើនពេក។

ព្រឹកនេះខ្ញុំកំពុងនៅទីលានវាយកូនគោល ដើម្បីហាត់ប្រាណឱ្យចេញញើស និងបន្ថយទម្ងន់ ដែលចេះតែកើនឡើង។

ពេលនេះភ្លៀងកំពុងរលឹម ដែលអំណោយ  ផលដល់កសិកម្ម តែមានការលំបាកសម្រាប់ការ លេងកូនគោល។ មិនសូវមានពេលទេ ខ្ញុំត្រូវ បន្តទាំងភ្លៀង។

ជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តី សុខនិងរីករាយថ្ងៃសម្រាក”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES