Thursday, March 28, 2024
Homeព្រឹត្តិការណ៍សង្គមលោក​​គួច ចំរើន ដឹក​​នាំ​​កម្លាំង​​រើស​​សំរាម តាម​​មាត់​​ទន្លេ

លោក​​គួច ចំរើន ដឹក​​នាំ​​កម្លាំង​​រើស​​សំរាម តាម​​មាត់​​ទន្លេ

ភ្នំពេញ ៖ លោកគួច ចំរើន អភិបាលខណ្ឌ ដូនពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ និងកម្លាំង សន្តិសុខសាលាខណ្ឌ បន្តយុទ្ធនាការរើសសំរាម តាមមាត់ទន្លេ ដែលបានបន្សល់ទុកក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ទើបនឹងបញ្ចប់ ទៅថ្មីៗនេះ។

chhom-rerng

លោកគួច ចំរើន បានបញ្ជាក់ឱ្យដឹង តាម រយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាល ពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ថា “ព្រឹក នេះ ដឹកនាំកម្លាំងប្រជាការពារ ចុះទូករើស សំរាមតាមមាត់ទន្លេ ក្រោយការបោសសម្អាត តាមសួនច្បាររួច។ សូមកោតសរសើរចំពោះ ក្មេងៗ៤នាក់ ពេលពួកគេឃើញកម្លាំងប្រជាការពារ រើសមកដល់ព្រះអង្គដងកើរ បានចុះ ទឹកចូលរួមរើសសំរាមយ៉ាងសកម្ម ខ្ញុំលើកទឹក ចិត្តពួកគេម្នាក់ ៥០០០០រៀល”។

ក្រៅពីដឹកនាំកម្លាំងចុះយុទ្ធនាការជួលទូក ដើម្បីរើសសំរាមនៅលើផ្ទៃទឹកទន្លេ មុខព្រះបរមរាជវាំង រួចមក លោកគួច ចំរើន ក៏បានបន្តដឹកនាំក្រុមការងារចុះធ្វើការបាញ់ទឹកលាងសម្អាត នៅតាមសួនច្បារ និងច្រាំងទន្លេផងដែរ។

chhom-rerng1

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក សំរាមដែលប្រមូលបាន ពីតាមទីសាធារណៈ សួនច្បារ ទីតាំងដែលប្រជាពលរដ្ឋចូលមកទស្សនាកម្សាន្តសប្បាយ មាន ចំនួនសរុបប្រមាណជាង៥៩០០តោនឯណោះ  ហើយសំរាមទាំងនោះភាគច្រើន គឺកើតចេញពី ប្រជាពលរដ្ឋដែលដើរកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ពោលគឺមិនមែនជាសំរាមចេញ ពីផ្ទះប្រជាពលរដ្ឋនោះទេ៕

RELATED ARTICLES