Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិតួកគី​គំរាម បើកព្រំដែន​ឲ្យ ​ជនអន្តោប្រវេសន៍ ​ចូល​អឺរ៉ុប​ ក្រោយ EU ​បង្កក​កិច្ចចរចា

តួកគី​គំរាម បើកព្រំដែន​ឲ្យ ​ជនអន្តោប្រវេសន៍ ​ចូល​អឺរ៉ុប​ ក្រោយ EU ​បង្កក​កិច្ចចរចា

ព័ត៌មានទាន់ហេតុការណ៍បំផុត

តួកគី៖ ប្រធានាធិបតី តួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រ នេះបានគំរាម បើកព្រំដែនឲ្យ ជនអន្តោប្រវេសន៍ ខុសច្បាប់ហូរ ចូលអឺរ៉ុប គឺត្រឹមតែមួយ ថ្ងៃប៉ុណ្ណោះប៉ុណ្ណោះ បន្ទាប់ពីសភា អឺរ៉ុបបានបោះឆ្នោតបង្កក ការចរចាលើ ការចូលរួម របស់រដ្ឋាភិបាល ក្រុងអង់ការ៉ា ជាមួយ សហគមអឺរ៉ុប ។

ថ្លែងនៅក្នុង កិច្ចប្រជុំមួយក្នុង ទីក្រុង Istanbul លោក Erdogan គូស បញ្ជាក់ថា ប្រសិនជាអ្នក នៅតែបន្តដើរ ទៅមុខបន្ត ទៀតតាមវិធីនេះ ច្រកព្រំដែន ទាំងឡាយនឹងត្រូវ បានបើកចំហរ ។

លោកថែមទាំង បានរិះគន់អឺរ៉ុប ចំពោះការមិន ដែលមានភាព ស្មោះត្រង់ដែល អនុគ្រោះដល់ ភាពមនុស្សធម៌ ដោយការ លើកឡើង ថាតួកគីបានបើក ព្រំដែនរបស់ ខ្លួនដើម្បី សង្រ្គោះជនភៀស ខ្លួនពីការគ្រាប់ កាំភ្លើងធំ ។

មេដឹកនាំតួកគីរូប នេះថែមទាំងបានថ្លែងថា រដ្ឋាភិបាលក្រុង អង់ការ៉ាបានចំណាយ ថវិកា១៥ ប៊ីលាន ដុល្លារសម្រាប់ ជនភៀស ខ្លួនជាង៣លាន នាក់ក្នុងការបង្កើត ទីជម្រកនៅលើដែន ដីរបស់ខ្លួន ខណៈ ដែលសហគម អឺរ៉ុបផ្តល់ ឲ្យត្រឹមតែ ៧០០លាន ដុល្លារប៉ុណ្ណោះ ក្នុងកញ្ចប់ជំនួយ ដល់អ្នកទាំងនោះ ។

888

មុននេះមួយថ្ងៃ សភាអឺរ៉ុបបាន បោះឆ្នោតគាំទ្រញត្តិមួយ ដែលមិនដាក់ បញ្ចូលឬផ្អាក កិច្ចពិភាក្សាអំពី សមាជិកភាពជា មួយនិងតួកគី ជាបណ្តោះ អាសន្ន ដែលបញ្ឆេះនូវការ ប្រតិកម្មយ៉ាង ខ្លាំងពីប្រទេសតួកគី ផ្ទាល់តែម្តង ។

លោក Erdogan បានច្រាន ចោលការបោះ ឆ្នោតនោះថាគ្មាន តម្លៃសម្រាប់ប្រទេស របស់លោកឡើយ ។

ចំណែកបណ្តា ប្រជាជាតិ សមាជិកសហគមអឺរ៉ុប បាននិងកំពុងរិះ គន់តួកគី លើអ្វីដែលពួកគេ លើកឡើង ថាជាវិធានការ ផ្តាច់ការដោយគ្មាន ការ សមាមាត្រអ្វីឡើយចំពោះ ការជ្រើសយកមកអនុវត្ត នៅក្នុងស្ថាន ការណ៍បន្តបន្ទាប់ នៃការប៉នប៉ង រដ្ឋប្រហារយោធា កាលពីខែកក្កដា ដែលបណ្តាលឲ្យ មនុស្ស២៤៦នាក់ត្រូវ បានសម្លាប់ ។

ម្យ៉ាងមនុស្ស ជាង១០ម៉ឺននាក់ ត្រូវបានព្យួរការងារ ឬបណ្តេញចោល ក្នុងការអះ អាងពីការបង្ក្រាប ។ ចំពោះករណីនេះ រដ្ឋាភិបាលអង់ការ៉ា ត្រូវបានរិះគន់យ៉ាង ចាស់ដៃពី សំណាក់សហគម អឺរ៉ុបអំពីជំហររបស់ ខ្លួនចំពោះបក្សពលករ ឃឺតឌីស្តង់ ដែលត្រូវបានគេ ទទួលស្គាល់ ថាជាក្រុម ភេរវកមួយ តាមរយៈប្លុកនិង សហរដ្ឋអាមេរិក ក៏ដូចជាអង្គការ មួយដែលដឹកនាំ ដោយលោកបព្វជិត Fethulah Gulen ដែលមាន ទីលំនៅក្នុង សហរដ្ឋអាមេរិក ត្រូវបានគេចោទ ប្រកាន់ថាជា អ្នករៀបចំប៉នប៉ង ធ្វើរដ្ឋប្រហារ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES