Friday, April 26, 2024
Homeព័ត៌មានជាតិមន្រ្ដី​នគរបាលសេដ្ឋកិច្ច​ម្នាក់​ ទៅ​ទាលុយគេទាំងយប់ ​គេ​វាយបែកក្បាល

មន្រ្ដី​នគរបាលសេដ្ឋកិច្ច​ម្នាក់​ ទៅ​ទាលុយគេទាំងយប់ ​គេ​វាយបែកក្បាល

ភ្នំពេញ៖ មន្រ្ដីនគរបាលសេដ្ឋកិច្ចមួយរូប ទើបមកពីគោលដៅឈាងទៅទារលុយត្រូវប្អូនប្រុសអ្នកជំពាក់លុយវាយបណ្តាលឲ្យឈាមហូរស្រោចខ្លួន កាលពីវេម៉ោង9និង50នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា នៅក្នុងបុរី ពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះឌុក វណ្ណថា ភេទប្រុស អាយុ41ឆ្នាំ មុខរបរមន្រ្ដីនគរបាលសេដ្ឋកិច្ច  ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកពាមរ ខេត្តព្រៃវែង ។ អ្នកជំពាក់លុយមានឈ្មោះហឿង សុជាតិ ភេទស្រី អាយុ38ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ចំណែកជនបង្កត្រូវជាប្អូនប្រុសរបស់អ្នកជំពាក់លុយមិនស្គាល់ឈ្មោះ ។

តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុរូបគាត់ទើបចេញមកពីគោលដៅពិធីបុណ្យអុំទូកនៅទីក្រុងភ្នំពេញ ដោយមានការផឹកស៊ីតិចតួច បន្ទាប់មករូបគាត់បានចូលទៅសួរស្រ្តីឈ្មោះ ហឿង សុជាតិ រឿងជំពាក់លុយជាច្រើនឆ្នាំមកហើយចំនួន ៣០០០ដុល្លារ ខណៈពេលគាត់ទៅដល់ស្រ្តីខាងលើទើបនឹងមកពីជូនកូនឡើងយន្តហោះវិញ ។ លុះជនរងគ្រោះមកដល់ផ្លូវខាងមុខផ្ទះស្រាប់តែឃើញស្រ្តីរូបនោះកំពុងតែឈ្លោះ ប្រកែកជាមួយប្អូនថ្លៃស្រីរបស់ខ្លួននៅក្នុងផ្ទះ ពេលនោះជនបង្កជាប្អូនប្រុសរបស់ស្រ្តីខាងលើក្នុងស្ថានភាពស្រវឹងដែរបានមកស្តីអោយរូបគាត់ថាបើចង់ទារលុយ រង់ស្អែកចាំមកទារលុយព្រោះគេកំពុងតែឈ្លោះប្រកែកគ្នា ។

ប្រភពដដែលបន្តទៀតថា ដោយសារតែភាគីរងគ្រោះនិងបង្កសុទ្ធតែស្រវឹងរៀងខ្លួននិយាយ ឆ្គងពាក្យបនិ្តចបង្កឲ្យមានការឈ្លោះប្រកែកគ្នាជនបង្កបានយកដំបងសំពងទៅលើជនរងគ្រោះចំក្បាលបណ្តាលឲ្យបែកក្បាលហូរឈាម ស្រោចពេញខ្លួន ។

ក្រោយពេលកើតហេតុភាគីបង្កខាងលើ បានរត់ចូលផ្ទះបាត់ ចំណែកជនរងគ្រោះបានមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីអោយសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់ ៕

dxffdfsdfdddfsdf

ដោយ៖ ថោង ធីម

RELATED ARTICLES