Thursday, April 25, 2024
Homeព័ត៌មានជាតិមេបក្ស​យុវជន​កម្ពុជា អំពាវ​នាវ​អ្នក​នយោ​បាយ ឈប់​វាយ​ប្រហារ​គ្នា

មេបក្ស​យុវជន​កម្ពុជា អំពាវ​នាវ​អ្នក​នយោ​បាយ ឈប់​វាយ​ប្រហារ​គ្នា

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាគណបក្សទើបង្កើតថ្មី ត្រៀមប្រកួត ប្រជែងក្នុងការបោះឆ្នោតខាងមុខ បានធ្វើការ អំពាវនាវដល់អ្នកនយោបាយខ្មែរទាំងអស់ ជា ពិសេសគណបក្សកាន់អំណាច និងគណបក្ស-ប្រឆាំង ផ្អាកវាយប្រហារគ្នាមួយរយៈ ហើយ ងាកមករួមគ្នាដោះស្រាយបញ្ហាប្រជាកសិករ ដែលកំពុងជួបទុក្ខវេទនា។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “ឃើញមេឃភ្លៀងមិនឈប់ បែបនេះ ខ្ញុំមានអារម្មណ៍ថា អាណិតបងប្អូន ប្រជាកសិករខ្មែរយើងខ្លាំងណាស់ ពីព្រោះដំណាំ ស្រូវរបស់ពួកគាត់ ត្រូវបានទឹកជន់លិច រលួយ គ្មានសល់ឡើយ ពួកគាត់ទៅច្រូតស្រូវទាំងស្រូវ លិចទឹក ហើយក្រោយពេលស្រង់ស្រូវពីក្នុងទឹក ដល់លើគោក ដើម្បីលក់ ប៉ុន្តែលក់បានតម្លៃក៏ ថោកទៀត តើបងប្អូនប្រជាកសិករខ្មែរយើង អាចងើបផុតពីជីវភាពក្រីក្របានតាមរបៀប ណាទៅ…?

ក្នុងនាមរដ្ឋាភិបាល ដែលជាឪពុកម្តាយ របស់រាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ គួរតែ បង្កើតនូវគណៈកម្មាធិការទ្រទ្រង់ហានិភ័យ ផលកសិកម្មជូនបងប្អូនប្រជាកសិករខ្មែរ ដើម្បី ទប់ស្កាត់នូវភាពធ្លាក់ចុះនៃជីវភាពរបស់បងប្អូន ប្រជាកសិករខ្មែរយើង ហើយគណៈកម្មាធិការ នេះទៀតសោត ត្រូវតែជាគណៈកម្មាធិការ អព្យាក្រឹតបំផុត មិនមែនគណៈកម្មាធិការចំណុះ ឱ្យគណបក្សណាមួយឡើយ គឺត្រូវតែគណៈ-កម្មាធិការចំណុះឱ្យបងប្អូនប្រជាកសិករខ្មែរគ្រប់ និន្នាការនយោបាយតែមួយគត់ ទើបប្រជា-កសិករខ្មែរគ្រប់រូប ទទួលបានផលពីគណៈកម្មា- ធិការនេះ។

ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់គ្រប់ គណបក្សនយោបាយទាំងអស់ មេត្តាផ្អាកការ វាយប្រហារគ្នាមួយរយៈសិន ដើម្បីរួមគ្នារិះរក វិធីជួយដល់បងប្អូនប្រជាកសិករខ្មែរយើង បើ មិនដូច្នោះទេ បងប្អូនប្រជាកសិករខ្មែរយើង មិនអាចគេចផុតពីទុក្ខវេទនាបានឡើយ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកនេះ  លោក ពេជ្រ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “ចំណុចសំខាន់ ទី១ យើងត្រូវដោះស្រាយចំពោះមុខ មានន័យថា ប្រជាកសិកយើងកំពុងពិបាកទៅលើការលក់ តម្លៃផលកសិកម្មបានទាប ហើយមួយទៀត គឺ រងគ្រោះដោយធម្មជាតិ ធ្វើឱ្យជីវភាពគាត់ប្រឈម នឹងការដោះស្រាយបំណុលធនាគារ និងជីវភាព ប្រចាំថ្ងៃ។ ដូច្នេះសូមឱ្យរាជរដ្ឋាភិបាល រដ្ឋសភា ឬតំណាងរដ្ឋសភា ដែលមានបក្ស២ហ្នឹង បង្កើត គណៈកម្មការថ្នាក់ជាតិមួយ ទ្រទ្រង់ហានីភ័យ ជូនប្រជាកសិករឱ្យមានតម្លាភាពគ្រប់និន្នាការ នយោបាយទាំងអស់។ គ្រប់គណបក្សដែលគ្មាន អាសនៈនៅក្នុងរដ្ឋសភាក៏ផ្អាកនូវការវាយប្រហារ រិះគន់ទៅលើសមត្ថភាព ឬអសមត្ថភាព ត្រូវតែ ពន្យល់ប្រជាពលរដ្ឋ ឱ្យមានមុខរបរមុខស្ន កុំឱ្យ មុខរបរហៅថាមុខព្រួញ។ មុខស្ន គឺមុខច្រើន បានន័យថា ឱ្យគាត់ ដាំស្រូវផង ឱ្យគាត់ធ្វើបន្ទាប់ បន្សំពីស្រូវទៀត ដំណាំដែលអាចលក់បានលើ ទីផ្សារ ឬក៏អាចបង្កើនការងារកសិកម្ម ដើម្បី ចំណូលចូលគ្រសារ។ អ៊ីចឹងទាំងប្រជាពលរដ្ឋ ទាំងបក្សទាំងអស់ គឺសប្បាយចិត្ត ដែលប្រជា- ពលរដ្ឋមានចំណូលច្រើន ហើយគណបក្សតូចៗ  ត្រូវចេះបង្កើតគំនិតច្នៃប្រឌិត ជូនសមាជិក របស់ខ្លួន ឱ្យចេះរកមុខរបរមុខស្ន គឺមានន័យ ថា ស្អីក៏ធ្វើដែរ ឱ្យតែបានចំណូលចូលគ្រួសារ ប៉ុន្តែកុំឱ្យប្រឆាំងនឹងច្បាប់។ សូមកុំឱ្យមានការ ជេរគ្នាតទៅទៀត ព្រោះខ្មែរយើងកំពុងធ្លាក់ ទៅក្នុងសភាពការណ៍មួយ ដែលអាចនិយាយ បានថា នៅក្រោមបន្ទាត់ក្រីក្រមែនទែន នៅ ក្នុងប្រទេសកម្ពុជាយើង”។

លោកពេជ្រ ស្រស់ មានប្រសាសន៍បន្ត ថា “បើសិនមានការវាយប្រហារគ្នា ដោយ បុគ្គល ឬដោយពាក្យអសុរោះ ធ្វើឱ្យក្មេងជំនាន់-ក្រោយរៀនតាម អ៊ីចឹងសីលធម៌ខ្មែរធ្លាក់ចុះ។ នៅពេលដែលសីលធម៌ធ្លាក់ចុះ សេចក្តីស្ងប់ស្ងាត់ នៅក្នុងសង្គមក៏ធ្លាក់ចុះដែរ នៅពេលដែលមនុស្ស លែងគោរពចាស់ទុំ លែងគោរពព្រឹទ្ធាចារ្យ តាំង តែខ្លួនឯងហ្នឹងអស្ចារ្យរហូត ជេរគេជេរឯង ពាស ណាពាសណី ធ្វើឱ្យសង្កមក៏គ្មានសេចក្តីសុខដែរ  ដោយសាយតែសកម្មភាពរបស់ប្រជាពលរដ្ឋ ខ្មែរយើងហ្នឹងធ្លាក់នូវសីលធម៌តាមអ្នកនយោ- បាយ។ អ្នកនយោបាយប្រើពាក្យអសុរោះ អ្នក នយោបាយប្រើពាក្យអសីលធម៌ ប្រជាពលរដ្ឋ គឺរៀនតាម”។

ពាក់ព័ន្ធនឹងការអំពាវនាររបស់ប្រធាន គណបក្សយុវជនកម្ពុជា ខាងលើនេះ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស កាន់អំណាច លោកសុខ ឥសាន បានបញ្ជាក់ ថា គណបក្សប្រជាជនកម្ពុជា មិនដែលវាយ ប្រហារ ឬចាត់ទុកគណបក្សប្រកួតប្រជែងជា ខ្មាំងសត្រូវទេ គឺរាល់ការបញ្ចោញមតិរាល់ថ្ងៃ នេះ តាមរយៈអ្នកនាំពាក្យ ឬថ្នាក់ដឺកនាំ គ្រាន់តែជាការការពាខ្លួនប៉ុណ្ណោះ ។

លោកសុខ ឥសាន មានប្រសាសន៍ថា    “រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បាន ឃើញពីផលវិបាករបស់ប្រជាកសិករហើយ ទើប បានរដ្ឋាភិបាលប្រើប្រាស់លុយ២៧លានដុល្លារ ដើម្បីយកទៅទ្រទ្រង់ផ្នែកកសិកម្មនេះ ជាពិសេស រឿងស្រូវអង្ករនេះឯង។ ប៉ុន្តែបញ្ហានេះវាធ្ងន់ធ្ងរ ណាស់ អ៊ីចឹងទេ យើងមិនអាចដោះស្រាយតែ  ក្នុងរយៈពេល១ខែ ២ខែ ៣ខែ ឬ១ឆ្នាំបានទេ  អ៊ីចឹងត្រូវមានការវិនិយោគ ហើយកែច្នៃស្រូវ ហ្នឹងឱ្យវាទៅជាអង្ករ នាំចេញតែម្តង អាហ្នឹង បានវាផុតទុក្ខ។ អ៊ីចឹងបានរដ្ឋាភិបាលកំពុងគិត- គូរពិចារណា ជាពិសេសអំពាវនាវបណ្តាវិនិយោគ ទុនពីខាងក្រៅ ដើម្បីវិនិយោគជាម៉ាស៊ីនកិន- ស្រូវ កែច្នៃស្រូវរបស់យើងនេះទុក ដើម្បីនឹង នាំចេញទៅក្រៅប្រទេស”។

លោកសុខ សាន មានប្រសាសន៍ បន្តថា “វាជាការល្អណាស់ ដែលគណបក្សប្រកួតប្រជែង មិនវ៉ៃប្រហារគ្នា ក៏ប៉ុន្តែយើងមិនអាច ឈរមើលឱ្យគណបក្សប្រកួត ជាពិសេសគណ- បក្សប្រឆាំង វ៉ៃយើងតែរហូត ហើយយើងមិន មានការទៅឆ្លើយបំភ្លឺតបតនោះទេ ដូចខ្ញុំជម្រាប ខាងដើមអ៊ីចឹង ការមានមតិរបស់គណបក្ស ប្រជាជន គ្រាន់តែជាការតបឆ្លើយចំពោះអំពើ  អយុត្តិធម៌ដែលគេប្រមាថមកលើខ្លួនតែប៉ុណ្ណោះ ទេ យើងការពារយុត្តិធម៌ ការពារភាពត្រឹមត្រូវ របស់យើងតែប៉ុណ្ណោះ យើងអត់មានវាយ-ប្រហារទៅលើអ្នកណាទេ។ ខ្ញុំយល់ថា គណបក្ស នយោបាយដែលមានអាទិភាពទាំងអស់នៅ កម្ពុជា គប្បីអនុវត្តឱ្យបានត្រឹមត្រូវតាមគន្លង  នៃលទ្ធិប្រជាធិបតេយ្យ ហើយនិងនីតិរដ្ឋ ដែល ជាស្មារតីសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីស ដែលបានបញ្ចូលទៅក្នុងខ្លឹមសារនៃ រដ្ឋធម្មនញ្ញ នៃព្រះរាជាណាចក្រកម្ពុជា របស់ យើង ហើយបើសិនណាជាយើងគោរពបានទៅ តាមលទ្ធិប្រជាធិបតេយ្យ ហើយនិងនីតិរដ្ឋហ្នឹង  យើងគ្មានបដិវាទកម្មនៅក្នុងសង្គមយើងទេ”។

ដោយឡែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ មិនអាចទាក់ទងសុំមតិ យោបល់ចំពោះបញ្ហានេះបានទេ កាលពីម្សិល មិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES