រថយន្តបុកម៉តូ របួសធ្ងន់១ ស្រាល១

ខេត្តព្រះសីហនុៈ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោងជាង១០ ថ្ងៃទី11 ខែធ្នូ ឆ្នាំ២០16 នៅម្តុំឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលបង្កដោយរថយន្តមួយ គ្រឿង (មិនស្គាល់អត្តសញ្ញាណ) បានបើកទៅបុកប៉ះនឹងម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1A 5789 បណ្តាលឲ្យភាគីខាងម៉ូតូ ពីរនាក់ប្ដីប្រពន្ធរងរបួសធ្ងន់និងស្រាល ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី1 ឈ្មោះហែម សាវុធ ភេទប្រុស អាយុ45ឆ្នាំ មុខរបរជាកម្មករ មានលំនៅភូមិ2 សង្កាត់1 ក្រុងព្រះសីហនុ ជាប្តី និងជាអ្នកបើកម៉ូតូ របួសស្រាល និងទី2 ឈ្មោះឌី នីណា ភេទស្រី អាយុ44ឆ្នាំ ត្រូវជាភរិយា របួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។ ចំណែកម៉ូតូត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្ទឹងហាវ ខណៈដែលភាគីខាងរថយន្ត បានបើករត់គេចបាត់។ ប៉ុន្តែ សមត្ថកិច្ចគ្រប់ផ្នែកក៏កំពុងបន្ត ស្វែងរកឃាត់ខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់៕