Thursday, March 28, 2024
Homeសិច និងស្នេហា៥យ៉ាងអាច កែប្រែចរិក លក្ខណៈរបស់ មនុស្សមិនឲ្យ គេអាម៉ាសមុខឬខឹងអ្នក

៥យ៉ាងអាច កែប្រែចរិក លក្ខណៈរបស់ មនុស្សមិនឲ្យ គេអាម៉ាសមុខឬខឹងអ្នក

យុវវ័យ១៨+

១ សូមធ្វើខ្លួនអ្នកក្លាយជាចំណែកមួយនៃបញ្ហាដែលកំពុងតែចង់រិះគន់ជាមុនសិន

-តើអ្នកអាចនឹងឈឺចាប់ធ្ងន់ធ្ងរដែរឬទេ ប្រសិនជាមានគេរិះគន់បែបនេះ?

-តើពាក្យសម្តីដែលអ្នកប្រើ នឹងប្រមាថដល់កត្តិយសនិងភាពថ្លៃថ្នូររបស់គេដែរឬទេ?

 

២ រក្សាចិត្តស្ងប់ និងតែងតែប្រើសម្តីគ្រប់កាលៈទេសៈក្នុងរលកសម្លេងពីរោៈពិសា

-តើបេះដូងនរណាម្នាក់ ដែលមិនចូលចិត្តស្តាប់សម្តីផ្អែមល្ហែម?

-សម្តីគ្រោតគ្រាតមិនត្រឹមតែធ្វើឲ្យគេខឹងទេ គឺគេនឹងរឹតតែផ្គើនដាក់ត្រឡប់វិញ។

 

៣​ ជូនអំណោយនូវការសរសើរដល់គេសិនមុននឹងធ្វើការរិះគន់

-លើកសរសើរនូវចំណុចល្អវិជ្ជមានរបស់គេ ដើម្បីឲ្យគេមានអារម្មណ៏កក់ក្តៅ។

-បង្ហាញថាអ្វីដែលគេបានធ្វើគឺមានប្រយោជន៍ នោះគេនឹងត្រៀមខ្លួនយកនូវការរិៈគន់។

 

៤ ធ្វើការរិះគន់ក្នុងជំហរកណ្តាលដោយក្តីស្រឡាញ់

-ផ្តើមលើកទឹកចិត្តគេ ថាគេមិនមានកំហុសទេ ចំពោះបញ្ហាដែលដែលបានកើតឡើង។

-បង្ហាញពីគុណប្រយោជន៍ដ៏ល្អដែលគេនឹងទទួលបាន បើគេធ្វើការកែប្រែកំហុស។

 

៥ មិនបោះបង់ចោល ឲ្យគេមានអារម្មណ៍កណ្តោចកណ្តែង

-បង្ហាញនូវការគាំទ្រគេក្នុងការកែប្រែ ទាំងផ្នែកសម្ភារៈនិង​ស្មារតីដែលចាំបាច់ចំពោះគេ។

-សន្យាជូនអំណោយមួយដែលអាចធ្វើបានដល់គេ បើគេធ្វើការកែប្រែបានជោគជ័យ។

 

ដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES