យុវវ័យ១៨+
១ សូមធ្វើខ្លួនអ្នកក្លាយជាចំណែកមួយនៃបញ្ហាដែលកំពុងតែចង់រិះគន់ជាមុនសិន
-តើអ្នកអាចនឹងឈឺចាប់ធ្ងន់ធ្ងរដែរឬទេ ប្រសិនជាមានគេរិះគន់បែបនេះ?
-តើពាក្យសម្តីដែលអ្នកប្រើ នឹងប្រមាថដល់កត្តិយសនិងភាពថ្លៃថ្នូររបស់គេដែរឬទេ?
២ រក្សាចិត្តស្ងប់ និងតែងតែប្រើសម្តីគ្រប់កាលៈទេសៈក្នុងរលកសម្លេងពីរោៈពិសា
-តើបេះដូងនរណាម្នាក់ ដែលមិនចូលចិត្តស្តាប់សម្តីផ្អែមល្ហែម?
-សម្តីគ្រោតគ្រាតមិនត្រឹមតែធ្វើឲ្យគេខឹងទេ គឺគេនឹងរឹតតែផ្គើនដាក់ត្រឡប់វិញ។
៣ ជូនអំណោយនូវការសរសើរដល់គេសិនមុននឹងធ្វើការរិះគន់
-លើកសរសើរនូវចំណុចល្អវិជ្ជមានរបស់គេ ដើម្បីឲ្យគេមានអារម្មណ៏កក់ក្តៅ។
-បង្ហាញថាអ្វីដែលគេបានធ្វើគឺមានប្រយោជន៍ នោះគេនឹងត្រៀមខ្លួនយកនូវការរិៈគន់។
៤ ធ្វើការរិះគន់ក្នុងជំហរកណ្តាលដោយក្តីស្រឡាញ់
-ផ្តើមលើកទឹកចិត្តគេ ថាគេមិនមានកំហុសទេ ចំពោះបញ្ហាដែលដែលបានកើតឡើង។
-បង្ហាញពីគុណប្រយោជន៍ដ៏ល្អដែលគេនឹងទទួលបាន បើគេធ្វើការកែប្រែកំហុស។
៥ មិនបោះបង់ចោល ឲ្យគេមានអារម្មណ៍កណ្តោចកណ្តែង
-បង្ហាញនូវការគាំទ្រគេក្នុងការកែប្រែ ទាំងផ្នែកសម្ភារៈនិងស្មារតីដែលចាំបាច់ចំពោះគេ។
-សន្យាជូនអំណោយមួយដែលអាចធ្វើបានដល់គេ បើគេធ្វើការកែប្រែបានជោគជ័យ។
ដោយ៖ អុីវ វិចិត្រា