Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិលោកបាន គីមូន បង្ហើបថា លោកអាច​ឈរ ឈ្មោះជាប្រមុខរដ្ឋកូរ៉េខាងត្បូង

លោកបាន គីមូន បង្ហើបថា លោកអាច​ឈរ ឈ្មោះជាប្រមុខរដ្ឋកូរ៉េខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍បំផុត

កូរ៉េខាងត្បូង៖ អគ្គលេខាអង្គ​ ការ​សហប្រជាជាតិ​ លោក បាន គីមូន បាន​ប្រលយ​ពាក្យ​ ថា​លោក​អាច​ឈរឈ្មោះ​ បោះ​ឆ្នោត​​តំណែង ​ប្រធានាធិបតី កូរ៉េខាងត្បូង​ ក្នុង​ពេល​យ៉ាង ខ្លី​ខាងមុខនេះ ។

លោក បាន គីមូន នឹងត្រូវផុត អាណត្តិជា​អ្នក​កា រទូតជាន់ខ្ពស់ របស់ពិភព លោក​នៅ​ ដំណាច់ខែ​ធ្នូខាងមុខនេះហើយ ។ នៅក្នុង​​​សន្និសិទ ​កាសែត​ចុង ក្រោយ​របស់​លោក​​ក្នុង ​តំណែង​ជាប្រធាន​អង្គការ​សហប្រជាជាតិ​ លោកបាន ​ថ្លែងថា​បន្ទាប់ពី​សម្រាក​ បាន​ខ្លះនោះ លោក​នឹង​វិល ត្រឡប់​ចូល​កូរ៉េ ខាងត្បូង​វិញ​ហើយ​ពិចារណា​​ថាតើ​ លោកគួរធ្វើ ដូចម្តេចដើម្បី​​ ជួយប្រទេស ​របស់លោក​ ឲ្យបាន​ប្រសើរបំផុត ។

ការបោះឆ្នោត​ ជ្រើសរើសប្រធា នាធិបតី​ជំនាន់ ក្រោយ​របស់​កូរ៉េ ខាងត្បូង​ត្រូវ បាន​កំណត់ ​កាល​បរិច្ឆេទ​ប្រារព្ធ​នៅ​ខែធ្នូ​ ឆ្នាំ​២០១៧ ។ ទោះជាយ៉ាង ណា​ការបោះឆ្នោត ​មួយ​អាច​ធ្វើ ឡើង​នៅក្នុង​ រយៈ​ពេល​ពីរ ខែ​បន្ទាប់ពី​សភា​ជាតិ​ បោះ​ឆ្នោត​ ដកសេចក្តី​ ទុក​ចិត្ត​លើ ​ប្រធានាធិបតី ​បច្ចុប្បន្ន​គឺ ​លោកស្រី Park Geun-hye ​លើ​​រឿង​អាស្រូវ​ដ៏​មាន​ឥទ្ធិពល​ ។​

ប្រសិនជា​តុលា ការធម្មនុញ្ញ​របស់កូរ៉េ ខាងត្បូង​​គាំទ្រ​នូវ​ ការបោះឆ្នោត​ដក សេចក្តីទុកចិត្ត​ កាលពី​សប្តាហ៍មុន​ លោកស្រីនឹង ​ក្លាយជា​អ្នកអង្គុយ កៅអីប្រធានាធិបតី​ កូរ៉េខាងត្បូង ​ដំបូងបំផុត ​ដែល​នឹងត្រូវបាន​ដកចេញពីតំណែង​ក្នុង ​យុគសម័យ ​ប្រជាធិបតេយ្យ​ របស់ប្រទេសនេះ ហើយ​ការបោះ​ ឆ្នោតប្រធានាធិបតី​ថ្មី​នឹងត្រូវបា្ររព្ធធ្វើ ឡើង​នៅ ក្នុង​រយៈ​ពេល​៦០ថ្ងៃ ។

ចំណែក​តុលាកា រ​ធម្មនុញ្ញ​ត្រូវការ​រយៈ​ ពេល​១៨០​ថ្ងៃ​ ដើម្បី​ចេញ​​សេចក្តី​សម្រេច​ ចុងក្រោយ​ មួយ​អំពី​ការ​គាំទ្រ​ឬ​មិនគាំទ្រ​លើ​​ ការ​បោះឆ្នោត​ ដកសេចក្តី​ ទុកចិត្ត​កាល ពីពេលថ្មីៗនេះ ។

ទោះជាយ៉ាងណា ​​មេធាវី​របស់​លោក ស្រី​ Park លោក Lee Joong-hwan បាន ថ្លែងថា​តុលាការ​ គួរ​តែ​​ប្រគល់​នូវ​អំណាច​ដល់ ​ប្រធានាធិបតី​ ឡើង វិញ​ដោយ សារតែ​ពុំមាន​ ភស្តុតាង​គ្រប់ គ្រាន់​ក្នុង​ការ​​ដាក់ បន្ទុក​ដើម្បី​ដកលោក ស្រីចេញ ពី​តំណែងនោះ ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា​

RELATED ARTICLES