Saturday, April 20, 2024
Homeព័ត៌មានជាតិឃើញប្ដីគេ មិននៅ បន្លំចូល បន្ទប់ ច្របាច់ដោះ ប្រពន្ធគេ ប៊ិះគុក

ឃើញប្ដីគេ មិននៅ បន្លំចូល បន្ទប់ ច្របាច់ដោះ ប្រពន្ធគេ ប៊ិះគុក

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប្ដីស្រ្តីរងគ្រោះម្នាក់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដោយសង្ស័យធ្លាប់លបចូលបន្ទប់ច្របាច់ដោះពេលដែលប្តីអត់នៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែធ្នូ នៅចំណុចបន្ទប់ជួលសំណង់មិនរៀបរយ តាមផ្លូវ៤៣៤ ស្ថិតនៅភូមិប្អៀរ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ អ៊ុន គង់រស្មី ភេទស្រី អាយុ២២ឆ្នាំ មុខរបរស្នាក់នៅបន្ទប់ជួលសំណង់មិនរៀបរយបានប្រាប់ថាមានប្ដីឈ្មោះ សូ ដូធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររើសអេសចាយ មានកូនស្រីម្នាក់ អាយុ១១ខែ ។

ស្រ្តីរងគ្រោះបានឲ្យដឹងថា កន្លងមកប្រមាណជាកន្លះឆ្នាំមកហើយកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានជនសង្ស័យម្នាក់ បានជួលបន្ទប់នៅក្បែរគាត់ដែរបានលបចូលបន្ទប់ជួលរបស់គាត់ដែលមិនមានទ្វារទេហើយឆ្លៀតពេលប្ដីគាត់ចេញទៅរើសអេតចាយបាត់ ស្រាប់តែជនសង្ស័យបានលបចូលក្នុងបន្ទប់ដេកធ្វើដូចជាប្ដីគាត់ហើយលូកដៃចូលក្នុងអាវរួចច្របាច់ដោះគាត់ដោយប្រើកម្លាំងខ្លាំងទើបគាត់ដឹងថា មិនមែនជាប្ដីគាត់ទេ ក៏ស្រែកផ្អើលឆោឡោជនសង្ស័យរត់គេចខ្លួនបាត់ប៉ុន្តែភ្លាមៗនោះគាត់មិនបានដាក់ពាក្យបណ្ដឹងទេដោយមិនបានឃើញជនសង្ស័យច្បាស់ ។

ស្រ្តីរងគ្រោះបន្តទៀតបន្តទៀតថា កាលពីវេលាម៉ោងកើតហេតុខាងលើឃើញជនសង្ស័យបានដើរកាត់បន្ទប់ជួលគាត់ទៀតហើយប្ដីគាត់ឃើញខ្លាចជនសង្ស័យមកប្រព្រឹត្តអ្វីទៀតក៏ឃាត់ប្រគល់ឲ្យសមត្ថកិច្ច ធ្វើការអប់រំនិងកិច្ចសន្យាឈប់ប្រព្រឹត្តដូចកន្លងមកទៀត ព្រោះគាត់ភ័យខ្លាចប្ដីគាត់ឧស្សាហ៍ចេញទៅរកស៊ីរើសអេតចាយបាត់ ជនសង្ស័យលួចចូលបន្ទប់របស់គាត់ទៀត ។

ជនសង្ស័យមានឈ្មោះ សឹង រាជ ភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិប្អៀរ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ស្រុកកំណើតស្រុកគីរីវង្ស ខេត្តតាកែវមិនបានសារភាពខ្លួនបានប្រព្រឹត្តទេ សព្វថ្ងៃគាត់មានប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែហើយដែរកាលពីថ្ងៃនោះគ្រាន់តែធ្លាប់ផឹកស្រវឹងហើយចូលច្រលំបន្ទប់ជួលនេះទៅអង្គុយចុងជើងស្រ្តីនោះមែន ពេលនារីរងគ្រោះស្រែកទៅទើបគាត់ដឹងថាច្រលំក៏រត់ចេញមកតែមិនបានប្រព្រឹត្តរហូតដល់ច្របាច់ដោះនោះដូចការចោទប្រកាន់ទេ ។

នគរបាលប៉ុស្តិ៍សង្កាត់ទំនប់ទឹក បានប្រាប់ថាដោយរឿងកន្លងហួសហើយស្រ្តីជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេនិងគ្មានវត្ថុតាងជាក់ស្ដែង គ្រាន់តែប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ ៕

គួន ចំរើន

fdfdsd

RELATED ARTICLES