Tuesday, April 23, 2024
Homeព័ត៌មានជាតិនាយក​រដ្ឋ​មន្ត្រី​កម្ពុជា ថ្លែង​សារ​អប​អរ ពិធី​បុណ្យ​សមុទ្រ​លើក​ទី៥

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ថ្លែង​សារ​អប​អរ ពិធី​បុណ្យ​សមុទ្រ​លើក​ទី៥

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរ ពិធីបុណ្យសមុទ្រលើកទី៥  នៅខេត្តព្រះសីហនុ ដោយបញ្ជាក់ថា ពិធីបុណ្យសមុទ្រ មិនត្រឹមតែ ចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្ត តំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំងចូលរួម គាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយ និរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

សារលិខិតរបស់សម្តេចហ៊ុនសែននោះ មានខ្លឹមសារថា “ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ កម្ពុជាបានឆ្លងកាត់នូវការផ្លាស់ ប្តូរយ៉ាងច្រើនទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិ- សុខ សេដ្ឋកិច្ច និងសង្គម។ កម្ពុជាបានផ្លាស់ប្តូរ រូបភាពយ៉ាឆាប់រហ័សពីអ្វីដែលធ្លាប់ស្គាល់ថា ជា ទឹកដីនៃវាលពិឃាដ និងសង្គ្រាមមកជាកម្ពុជា ដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ព្រមទាំងបានក្លាយជាគោលដៅ ទេសចរណ៍លំដាប់ពិភពលោក ប្រកបដោយក្តី សង្ឃឹមឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង និង ត្រចេះត្រចង់។ រាជរដ្ឋាភិបាលចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពជា “មាសបៃតង” រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើត និងបង្កើន ឱកាសការងារបង្កើនប្រាក់ចំណូលជូនប្រជា- ពលរដ្ឋដោយផ្ទាល់និងដោយប្រយោល ជំរុញការ នាំចេញនៅនឹងកន្លែងទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ពិសេសចូលរួមជួយដល់ការ អភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធន- ធានធម្មជាតិរបស់យើងប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ វិស័យទេសចរណ៍បាននិង កំពុងលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជា- ណាចក្រកម្ពុជា លើឆាកអន្តរជាតិផងដែរ ជាក់ ស្តែងក្នុងឆ្នាំ២០១៦ នេះ ក្រុមប្រឹក្សាពាណិជ្ជ- កម្ម និងទេសចរណ៍អឺរ៉ុប បានជ្រើសរើសយក ព្រះរាជាណាចក្រកម្ពុជា ជា “គោលដៅទេស- ចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០១៦” និង ជា “គោលដៅវប្បធម៌ពេញនិយមក្នុងឆ្នាំ២០១៦” ដែលនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពី សភាពការណ៍ពិតរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអច្ឆរិយភាពរបស់កម្ពុជា ជាគោលដៅទេស- ចរណ៍ “វប្បធម៌និងធម្មជាតិ” ហើយកម្ពុជាបាន និងកំពុងក្លាយជាបេះដូង និងជាគោលដៅទេស- ចរណ៍ដ៏ទាក់ទាញនៃតំបន់អាស៊ីនិងអាស៊ីអាគ្នេយ៍។ កាលពីឆ្នាំ២០១១ តំបន់ឆ្នេរសមុទ្រកម្ពុជា បាន ក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសាកលលោក ហើយបាននិងកំពុងរួមចំណែក យ៉ាងសកម្មក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោល ដៅទេសចរណ៍ប្រកបដោយឧត្ថមភាពនិង ប្រជាប្រិយភាពខ្ពស់ ព្រមទាំងចូលរួមចំណែក សម្រេចចក្ខុវិស័យអាស៊ានជាគោលដៅទេស- ចរណ៍លំដាប់ពិភពលោក និងប្រកបដោយភាព កក់ក្តៅ “ASEAN The World-Ciass Des- tination” និង “ASEAN : Feel the War- mth”។ កត្តានេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជា ដើរ តួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិ- យោគនិងត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅ កម្ពុជា និងក្នុតំបន់។

ក្នុងបរិបទនេះ ការប្រារឰពិធីបុណ្យសមុទ្រ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវខ្ពស់ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋានដូចដែលត្រូវ បានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យ សមុទ្រលើកទី៥នេះ គឺ “ទីក្រុងបៃតង ឆ្នេរ ស្អាត សមុទ្រខៀវស្រងាត់”។ ជាក់ស្តែងតំបន់ ឆ្នេរសមុទ្រទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង១៥% នៃចំនួនទេសចរសរុបមក កម្ពុជា ដែលចំណែកទីផ្សារនេះ បាននិងកំពុង កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ឈរលើមូលដ្ឋាននៃកំណើននេះ ក៏ទាមទារ ឱ្យមានការគិតគូរ និងគ្រប់គ្រងឱ្យហ្មត់ចត់ដោយ ត្រូវមានផែនការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ ពិសេសស្របពេលដែលពិភពលោកទាំង មូល បាននិងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥត ឈប់ឈរទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមការយកចិត្ត ទុកដាក់ដល់ទស្សនទាននៃភាពស្អាតនិងបៃតង គឺពិតជាមានភាពចាំបាច់ ខណៈពេលដែលពិភព- លោកកំពុងបោះជំហានទៅមុខនៅក្នុងសម័យ កាលបៃតង។ ការអភិវឌ្ឍទេសចរណ៍តំបន់ ឆ្នេរទាមទារចាំបាច់ឱ្យមានការអភិវឌ្ឍទីក្រុង ស្អាត ទីក្រុងបៃតង ឆ្នេរស្អាត និងកោះបៃតង ដែលជាការគិតគូរខ្ពស់ដល់ការអភិរក្សថែរក្សា សម្បត្តិវប្បធម៌ ធនធានធម្មជាតិ និងបរិស្ថាន ប្រកបដោយនិរន្តរភាព។ ទីក្រុងជាប់ឆ្នេរគួរតែ ជាទីក្រុងបៃតង ទីក្រុងស្អាត មានន័យថា ទីក្រុងដែលមានបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់ល្អ គួបផ្សំនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ គ្រប់គ្រាន់ដែលផ្តល់នូវភាពកក់ក្តៅនឹងមជ្ឈដ្ឋាន រស់នៅល្អប្រសើរដល់ប្រជាជននិងភ្ញៀវទេសចរ។ ការអភិវឌ្ឍទីក្រុងតំបន់ឆ្នេរឱ្យក្លាយជាទីក្រុង បៃតងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ជា អវិជ្ជមានដល់និរន្តរភាពនៃធនធានតំបន់ឆ្នេរ ប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើនភាពទាក់- ទាញដល់ភ្ញៀវទេសចរឱ្យមកទស្សនា និងកម្សាន្ត កាន់តែច្រើនថែមទៀតផង”។

សារលិខិតរបស់សម្តេចហ៊ុន សែន បាន បន្តថា “ក្នុងន័យនេះ យើងចាំបាច់ត្រូវ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យមាននិរន្តភាព ហើយទីក្រុងឆ្នេរត្រូវតែជោគជ័យលាភី ទីក្រុងស្អាត និងជ័យលាភីទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ស័ក្តិសមជា “ឆ្នេរសមុទ្រកម្ពុជា” តារារះនាទិសនិរតី។

ឆ្លៀតក្នុងឱកាសនៃពិធីដ៏វិសេសវិសាល នេះ ខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងអស់ វិស័យ ឯកជនចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យសមុទ្រនៅ ឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។ លើសពីនេះទៀត ខ្ញុំក៏សូមអំពាវនាវដល់ប្រតិ- បត្តិករទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចូល រួមឱ្យកាន់តែសកម្មក្នុងចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិ- សណ្ឋាកិច្ចល្អ” និងសហការថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន ដែលជាកត្តាចម្បង មិនអាចខ្វះបានក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រ ឱ្យស្រស់ស្អាតគង់វង្សយូរអង្វែង ដើម្បីបន្តទុក ជាមរតកដល់កូនចៅជំនាន់ក្រោយ។

ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ការប្រារឰ ពិធីបុណ្យសមុទ្រនឹងជាកាលានុវត្តភាពដ៏ប្រសើរ ថ្មី មួយសម្រាប់កម្ពុជា ក្នុងការធ្វើឱ្យឆ្នេរសមុទ្រ កម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយ គុណភាពដែលជាកត្តាចូលរួមចំណែកការពារ បរិស្ថាន ការពារធនធានធម្មជាតិ ការផ្តល់ចំណូល ដោយផ្ទាល់ការបង្កើនការងារ ការចូលរួមកាត់ បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ ឆ្នេរ ពិសេសចូលរួមចំណែកធ្វើឱ្យសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំង បង្កើនស្មារតីស្រលាញ់ជាតិមាតុភូមិសាមគ្គីភាព និងមិត្តភាពផងដែរ។ ខ្ញុំសូមជូនពរឱ្យការប្រារឰ ពិធីបុណ្យសមុទ្រនាឆ្នាំ២០១៦ នេះ ប្រព្រឹត្ត ទៅយ៉ាងអធិកអធម និងប្រកបដោយភាព សប្បាយរីករាយ”៕

ដោយ ៖ ខៀវទុំ 

 

RELATED ARTICLES