Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិចិនអាច ផលិតអាវុធនុយក្លេអែរ បន្ថែម​ត្រៀម ឆ្លើយតបនឹងត្រាំ

ចិនអាច ផលិតអាវុធនុយក្លេអែរ បន្ថែម​ត្រៀម ឆ្លើយតបនឹងត្រាំ

ចិន៖​ តាមកាសែត ក្នុងស្រុករបស់ ចិនមួយ​បាន ឲ្យដឹងកាលពី ថ្ងៃព្រហស្បត្តិ៍ថា​ ចិន​អា​ច​បង្កើន ​ការ​ចំណាយ ផ្នែកយោធា​ និង​ផលិត ​អាវុធ នុយក្លេអែរ​បន្ថែមទៀត​​​ ជាការ​ឆ្លើយតប នឹង​ប្រធានាធិបតី ជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់​ ត្រាំ ។

សារព័ត៌មានមួយ នេះថែមទាំង បាន​ចេញផ្សាយ ទៀតថា​ចិន​អាច ​នឹង ​ផលិត​អាវុធនុយក្លេអែរ​ យុទ្ធ​សាស្ត្រ​កាន់ តែច្រើន​និង​ ពន្លឿន ការ​ដាក់ ពង្រាយ​មីស៊ីលផ្លោងឆ្លងអន្តរទ្វីបម៉ូដែល DF-41 ​ដើម្បីការ​ពារផលប្រយោជន៍របស់ខ្លួន​។  ជាងនេះទៅ ទៀត​ការ ចំណាយ​ផ្នែក​ យោធា ​របស់ចិន​ក្នុង ​ឆ្នាំ​២០១៧​គួរតែ​ត្រូវបាន​បង្កើនបន្ថែម​ជាពិសេសផងដែរ ។ តែយ៉ាងណា​ កាសែតនេះគឺ​មិន​ មែន​ជា​ផ្នែក​មួយ​ នៃសារព័ត៌មាន រដ្ឋ​ឡើយ ​​​​ប៉ុន្តែមាន ទំនាក់ទំនង​ជិតស្និទ្ធ​ និង​បក្សកុម្មុយនិស្ត​ ដែលកាន់អំណាច ។

ប្រធានាធិបតី​ ជាប់ឆ្នោត​សហរដ្ឋអាមេរិក​ តែងតែ ប្រើពាក្យពេចន៍​ វាយប្រហារ​មក លើចិន​​យ៉ាង​ ចាស់ក្នុងយុទ្ធនា ការ​ឃោសនា ​របស់លោក​ ដោយ​ហៅ​ចិនជា​សត្រូវ របស់អាមេរិក ​ទៀតផង​។

ចំណែកពាក់ព័ន្ធនិង ការ​សន្ទនារវាង លោក​ ដូណាល់ ត្រាំ និង​លោកស្រី  Tsai Ing-wen មេដឹកនាំ​ កោះតៃវ៉ាន់​ រដ្ឋាភិបាល ក្រុងប៉េកាំង ចាត់ទុក​​កោះតៃវ៉ាន់​ជា ខេត្ត​មួយ​​របស់ចិន​ ដែលកំពុង​ ទន្ទឹម​រង់​ចាំ ​​ការ​បង្រួបបង្រួម​ ។

ទន្ទឹមនិងនេះកាលពី ថ្ងៃពុធ​លោក ដូណាល់ ត្រាំ បាន​ជ្រើសរើស​ អភិបាលរដ្ឋ Lowa លោក Terry Branstad ដែលជា អ្នក​មានទំនាក់ ទំនង​ជិតស្និទ្ធ​ជាមួយ​និងប្រធានាធិបតី​ ចិន​ស៊ី ជីនពីង គិតចាប់ តាំងពី​ពាក់ កណ្តាលទសវត្សរ៍ ឆ្នាំ​១៩៨០ ជា​ឯកអគ្គរដ្ឋទូត ប្រចាំប្រទេសចិន​ ដែល​ ក្រុងប៉េកាំង​បានស្វាគមន៍ ​​និង ហៅលោក ថាជាមិត្តចាស់ ។

 

RELATED ARTICLES