Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិអ្នកជំនាញ ថាចិនអាច​ប្រើ សន្លឹកបៀរកូរ៉េខាងជើង​ ប្រសិនត្រាំ​ប្រើ សន្លឹកបៀរតៃវ៉ាន់

អ្នកជំនាញ ថាចិនអាច​ប្រើ សន្លឹកបៀរកូរ៉េខាងជើង​ ប្រសិនត្រាំ​ប្រើ សន្លឹកបៀរតៃវ៉ាន់

ព័ត៌មាន​វិភាគអន្តរជាតិ

ចិន៖ អ្នក​ជំនាញ​​ សហរដ្ឋអាមេរិក​មួយ​ រូប​បាន​ឲ្យដឹង ថា​ចិន​អាច​ធ្វើ លំហាត់សម យុទ្ធ​វេតូ​ ប្រឆាំង​និង​ការ​ដាក់ទណ្ឌកម្ម​ថ្មីរបស់អង្គការ​សហ ប្រជាជាតិ​លើ​ កូរ៉េខាងជើង​ ដោយមិន​អើ ពើ​និងការ​ ដាក់ទណ្ឌកម្ម​ដែលមា​នស្រាប់​ហើយ​​ថែម ទាំង​ទទួល​ ស្គាល់​អ្នកជិត ខាង​ដែល​កាន់ ​លទ្ធិកុម្មុយ​និស្ត​មួយនេះ​ជា ​រដ្ឋនុយក្លេអែរមួយ​ ប្រសិនជា​រដ្ឋបាល របស់លោក ដូណាល់​ ត្រាំ នៅពេល​ខាង មុខនេះ​លេង សន្លឹកបៀរ​ កោះតៃវ៉ាន់ ។

​លោក ដូណាល់ ត្រាំ បាន​បញ្ឆេះ ​កំហឹង​ដល់​ចិន​ តាមរយៈ​ការ​ ទទួល​ទូរស័ព្ទពី​ ប្រធានាធិបតី​កោះ​តៃវ៉ាន់​​លោកស្រី Tsai Ing-wen កាលពីដើម ខែនេះ​​​ដែលជាការ​ ធ្វើឲ្យ​ប្រេះ ស្រាំ​នូវ​ទំនាក់ ​ទំនង​ការ ទូត​ជា ប្រពៃណី​ជាច្រើនទសវត្សន៍​នេះ​ដែល ​សហរដ្ឋអាមេរិក​ បាន​រក្សា ​ក្រោម​គោល​ នយោបាយចិន តែមួយចាប់ តាំងពី​មានភាព​តានតឹងនៃចំណង ទំនាក់ទំនង​ ជាមួយកោះ តៃវ៉ាន់​ជាមួយ និងក្រុងប៉េកាំង ។

ចិន​បាន​ចាត់ទុក ថា​កោះតៃវ៉ាន់ ​ជាខេត្ត​បះបោរមួយ របស់ខ្លួន​ដែលត្រូវ តែ​​បង្រួបបង្រួម ​ជាដាច់​ខាត ​ជាមួយនិង​ចិនដីគោក​ ហើយ​ថែម ទាំងប្រឆាំង​ ដាច់ អហង្ការ ចំពោះ ការគាំទ្រ​ ឯករាជ្យភាព ​របស់​កោះតៃវ៉ាន់​ឬក៏​សញ្ញាណ ណាមួយ ដែល​បង្ហាញថា ​កោះនេះមិន មែនជា ផ្នែកមួយ របស់​ចិន​ ។​ បើទុក​ជា​ពុំមាន​ទំនាក់​ទំនង​ ការទូតផ្លូវកា រ​យ៉ាងណាក្តី ក៏សហរដ្ឋអាមេរិក​ បានរក្សា​ ទំនាក់ ​ទំនង​​​មិត្តភាព​ជាមួយកោះ​តៃវ៉ាន់ផងដែរ ។

​កាលពីថ្ងៃអាទិត្យ លោកដូណាល់ ត្រាំ បាន​ដើរ មួយជំហាន​ ទៀត​ដោយ ​លើកឡើង ថា​លោក ​មិន​យល់​ថាតើមូល ហេតុអ្វីបាន ជាយើង ​ចាំបាច់ ត្រូវ​ជាប់​ ខសន្យា​តាម រយៈ​គោល នយោបាយ​ ចិន​តែ​មួយ នោះឡើយ​ វៀរលែងតែ​យើង ​បង្កើតកិច្ចព្រម ព្រៀង​ជា មួយចិន​ក្នុង ការ​ធ្វើ​រឿង ​ដទៃទៀត រាប់បញ្ចូល ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាដើម ។ ជាការ​កត់សម្គាល់​គឺ​លោក ត្រាំ អាច​ប្រើ​ប្រាស់​​ សន្លឹកបៀរ កោះតៃវ៉ាន់​ ក្នុងការ ​ដោះ​ដូរ​ជាមួយចិន ។

អ្នក​វិភាគ ​បាន​បង្កើនក្តី បារម្ភ​ថា​ការ​ ផ្លាស់ប្តូរ​មួយ ចំនួន​ក្នុងគោល នយោបាយ ​ចិន​តែមួយ ​នឹង​​​ធ្វើ​ឲ្យ​​ប្រេះស្រាំ នូវ​ទំនាក់ទំនង ​សហរដ្ឋអាមេរិក ​ជាមួយចិន ​ហើយ​​ក៏ ជាការ​ធ្វើ​ឲ្យ អន្តរាយ​ ដល់​កិច្ចសហ​ប្រតិបត្តិការ​យ៉ាងធ្ងន់ធ្ងរ​រវាង​ ភាគីទាំងពីរ​ លើ​បញ្ហា មួយចំនួន​រាប់ បញ្ចូល​ការ ប្រឈមមុខ ដាក់គ្នា​​ លើ​បញ្ហា​អាវុធនុយ​ក្លេអែរ​របស់ ​កូរ៉េខាងជើង ។

​លោក Daniel R បានថ្លែងថា​ ប្រសិនជា​សហរដ្ឋអាមេរិក​​ សុខចិត្ត​លេង ​សន្លឹកបៀរកោះ តៃវ៉ាន់​ដើម្បី ​ផ្ចាញ់​ចិន វាគឺជា​រឿង ដែលមិនអាច យល់​បាន ​​ដែល​រដ្ឋាភិបាល ​ក្រុងប៉េកាំង ​នឹង​ចាត់វិធាន​​​ ចំពោះការ ​ប្រមាថ​មកលើខ្លួន ។

លោក Depetris អ្នកវិភាគ​របស់ Wikistrat បាន​ថ្លែងថា​ជាការ ពិតណាស់ ​តើចិន​អាច ​​ឆ្លើយតប​រឹត តែ​ខ្លាំង​ឡើង​តាមរយៈ​ការ​ លេងសន្លឹក បៀរកូរ៉េ ខាងជើងឬ? បញ្ហា មួយដែល រដ្ឋាភិបាល ក្រុង​វ៉ាស៊ីនតោន​ បង្ហាញ​ឲ្យឃើញ​ពីភាពគ្មាន អំណាច​ដោយ ខ្លួនឯងនោះ​​ នឹង​ធ្វើ​ឲ្យ​សោះ កក្រះ​ដោយគ្មាន ​ការ​រង្គោះរង្គើ ពីមេដឹកនាំចិន ។

ជំហាន ដំបូងចិន​អាច ​ប្រើឋានៈ​របស់ ខ្លួនជា​សមាជិក អចិន្ត្រៃយ៍​របស់ ក្រុមប្រឹក្សាសន្តិ សុខ​អង្គការ​សហ​ប្រជាជាតិ​ ។

អ្នកជំនាញ ដដែលនោះបាន​ លើកឡើង​ថា​ ប្រសិនជា ​ក្រុងវ៉ាស៊ីន តោន​ចាប់ ផ្តើម​​ធ្វើនិយតកម្ម​ នៃការ​អញ្ជីញ​រដ្ឋមន្ត្រី​កោះ តៃវ៉ាន់​​មក​ ទស្សនកិច្ចផ្លូវការ​ ក្នុងក្របខណ្ឌរដ្ឋាភិបាល ​សហរដ្ឋអា​មេរិក​ ឬការអនុញ្ញាត ​ឲ្យមន្ត្រី​ជាន់​ខ្ពស់ សហរដ្ឋអាមេរិក​ ចូល​ទឹកដីកោះតៃវ៉ាន់​នោះ ។ ចិននឹង​​គ្មាន ការ​ស្តាយស្រ ណោះ​ឬ រារែក ចិត្ត​ក្នុងកា​រប្រើ​ប្រាស់ ​អំណាច​វេតូ​ របស់ ខ្លួន​ក្នុងកា រ​រាំង​ខ្ទប់​ការ​ ដាក់ទណ្ឌកម្ម​ បន្ថែម​ប្រឆាំង និងកូរ៉េខាង ជើង​នោះ​ឡើយ ។

​ទន្ទឹមនិងនេះ​ ចិន​ថែមទាំង អាច​ទទួលស្គាល់ ​អាវុធនុយក្លេអែរ​ របស់​រដ្ឋាភិបាល ក្រុងព្យុងយ៉ាង​ ទៀត​ផង ។ ចិន​បាន​និង កំពុង​​រួមរស់ ជាមួយនិង​ អាវុធនុយក្លេអែរ ​របស់កូរ៉េខាង ជើង​​រួចមក ហើយ​ដែរ​រយៈ​ ពេល​១០ឆ្នាំមកនេះ​ ហើយកម្មវិធី អាវុធនុយ ក្លេអែរនេះដែរ ​ក៏បាន​ផ្តល់ឲ្យ ដល់​ក្រុងប៉េ កាំងនូវ​គន្លឹះ​ មួយបន្ថែមទៀត​ក្នុងការ​ផ្តួល សហរដ្ឋអាមេរិក​ ដែល ច្រើនតែ​​រុកកួន ​ផល​ប្រយោជន៍ចិន ។​

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES