ព័ត៌មានវិភាគអន្តរជាតិ
ចិន៖ អ្នកជំនាញ សហរដ្ឋអាមេរិកមួយ រូបបានឲ្យដឹង ថាចិនអាចធ្វើ លំហាត់សម យុទ្ធវេតូ ប្រឆាំងនិងការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហ ប្រជាជាតិលើ កូរ៉េខាងជើង ដោយមិនអើ ពើនិងការ ដាក់ទណ្ឌកម្មដែលមានស្រាប់ហើយថែម ទាំងទទួល ស្គាល់អ្នកជិត ខាងដែលកាន់ លទ្ធិកុម្មុយនិស្តមួយនេះជា រដ្ឋនុយក្លេអែរមួយ ប្រសិនជារដ្ឋបាល របស់លោក ដូណាល់ ត្រាំ នៅពេលខាង មុខនេះលេង សន្លឹកបៀរ កោះតៃវ៉ាន់ ។
លោក ដូណាល់ ត្រាំ បានបញ្ឆេះ កំហឹងដល់ចិន តាមរយៈការ ទទួលទូរស័ព្ទពី ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen កាលពីដើម ខែនេះដែលជាការ ធ្វើឲ្យប្រេះ ស្រាំនូវទំនាក់ ទំនងការ ទូតជា ប្រពៃណីជាច្រើនទសវត្សន៍នេះដែល សហរដ្ឋអាមេរិក បានរក្សា ក្រោមគោល នយោបាយចិន តែមួយចាប់ តាំងពីមានភាពតានតឹងនៃចំណង ទំនាក់ទំនង ជាមួយកោះ តៃវ៉ាន់ជាមួយ និងក្រុងប៉េកាំង ។
ចិនបានចាត់ទុក ថាកោះតៃវ៉ាន់ ជាខេត្តបះបោរមួយ របស់ខ្លួនដែលត្រូវ តែបង្រួបបង្រួម ជាដាច់ខាត ជាមួយនិងចិនដីគោក ហើយថែម ទាំងប្រឆាំង ដាច់ អហង្ការ ចំពោះ ការគាំទ្រ ឯករាជ្យភាព របស់កោះតៃវ៉ាន់ឬក៏សញ្ញាណ ណាមួយ ដែលបង្ហាញថា កោះនេះមិន មែនជា ផ្នែកមួយ របស់ចិន ។ បើទុកជាពុំមានទំនាក់ទំនង ការទូតផ្លូវកា រយ៉ាងណាក្តី ក៏សហរដ្ឋអាមេរិក បានរក្សា ទំនាក់ ទំនងមិត្តភាពជាមួយកោះតៃវ៉ាន់ផងដែរ ។
កាលពីថ្ងៃអាទិត្យ លោកដូណាល់ ត្រាំ បានដើរ មួយជំហាន ទៀតដោយ លើកឡើង ថាលោក មិនយល់ថាតើមូល ហេតុអ្វីបាន ជាយើង ចាំបាច់ ត្រូវជាប់ ខសន្យាតាម រយៈគោល នយោបាយ ចិនតែមួយ នោះឡើយ វៀរលែងតែយើង បង្កើតកិច្ចព្រម ព្រៀងជា មួយចិនក្នុង ការធ្វើរឿង ដទៃទៀត រាប់បញ្ចូល កិច្ចព្រមព្រៀងពាណិជ្ជកម្មជាដើម ។ ជាការកត់សម្គាល់គឺលោក ត្រាំ អាចប្រើប្រាស់ សន្លឹកបៀរ កោះតៃវ៉ាន់ ក្នុងការ ដោះដូរជាមួយចិន ។
អ្នកវិភាគ បានបង្កើនក្តី បារម្ភថាការ ផ្លាស់ប្តូរមួយ ចំនួនក្នុងគោល នយោបាយ ចិនតែមួយ នឹងធ្វើឲ្យប្រេះស្រាំ នូវទំនាក់ទំនង សហរដ្ឋអាមេរិក ជាមួយចិន ហើយក៏ ជាការធ្វើឲ្យ អន្តរាយ ដល់កិច្ចសហប្រតិបត្តិការយ៉ាងធ្ងន់ធ្ងររវាង ភាគីទាំងពីរ លើបញ្ហា មួយចំនួនរាប់ បញ្ចូលការ ប្រឈមមុខ ដាក់គ្នា លើបញ្ហាអាវុធនុយក្លេអែររបស់ កូរ៉េខាងជើង ។
លោក Daniel R បានថ្លែងថា ប្រសិនជាសហរដ្ឋអាមេរិក សុខចិត្តលេង សន្លឹកបៀរកោះ តៃវ៉ាន់ដើម្បី ផ្ចាញ់ចិន វាគឺជារឿង ដែលមិនអាច យល់បាន ដែលរដ្ឋាភិបាល ក្រុងប៉េកាំង នឹងចាត់វិធាន ចំពោះការ ប្រមាថមកលើខ្លួន ។
លោក Depetris អ្នកវិភាគរបស់ Wikistrat បានថ្លែងថាជាការ ពិតណាស់ តើចិនអាច ឆ្លើយតបរឹត តែខ្លាំងឡើងតាមរយៈការ លេងសន្លឹក បៀរកូរ៉េ ខាងជើងឬ? បញ្ហា មួយដែល រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន បង្ហាញឲ្យឃើញពីភាពគ្មាន អំណាចដោយ ខ្លួនឯងនោះ នឹងធ្វើឲ្យសោះ កក្រះដោយគ្មាន ការរង្គោះរង្គើ ពីមេដឹកនាំចិន ។
ជំហាន ដំបូងចិនអាច ប្រើឋានៈរបស់ ខ្លួនជាសមាជិក អចិន្ត្រៃយ៍របស់ ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ ។
អ្នកជំនាញ ដដែលនោះបាន លើកឡើងថា ប្រសិនជា ក្រុងវ៉ាស៊ីន តោនចាប់ ផ្តើមធ្វើនិយតកម្ម នៃការអញ្ជីញរដ្ឋមន្ត្រីកោះ តៃវ៉ាន់មក ទស្សនកិច្ចផ្លូវការ ក្នុងក្របខណ្ឌរដ្ឋាភិបាល សហរដ្ឋអាមេរិក ឬការអនុញ្ញាត ឲ្យមន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក ចូលទឹកដីកោះតៃវ៉ាន់នោះ ។ ចិននឹងគ្មាន ការស្តាយស្រ ណោះឬ រារែក ចិត្តក្នុងការប្រើប្រាស់ អំណាចវេតូ របស់ ខ្លួនក្នុងកា ររាំងខ្ទប់ការ ដាក់ទណ្ឌកម្ម បន្ថែមប្រឆាំង និងកូរ៉េខាង ជើងនោះឡើយ ។
ទន្ទឹមនិងនេះ ចិនថែមទាំង អាចទទួលស្គាល់ អាវុធនុយក្លេអែរ របស់រដ្ឋាភិបាល ក្រុងព្យុងយ៉ាង ទៀតផង ។ ចិនបាននិង កំពុងរួមរស់ ជាមួយនិង អាវុធនុយក្លេអែរ របស់កូរ៉េខាង ជើងរួចមក ហើយដែររយៈ ពេល១០ឆ្នាំមកនេះ ហើយកម្មវិធី អាវុធនុយ ក្លេអែរនេះដែរ ក៏បានផ្តល់ឲ្យ ដល់ក្រុងប៉េ កាំងនូវគន្លឹះ មួយបន្ថែមទៀតក្នុងការផ្តួល សហរដ្ឋអាមេរិក ដែល ច្រើនតែរុកកួន ផលប្រយោជន៍ចិន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា