Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះអាវុធ ​រវាងទ័ពរដ្ឋាភិបាល និងពួកអាប៊ូសាយ៉ាស ស្លាប់៣នាក់

ផ្ទុះអាវុធ ​រវាងទ័ពរដ្ឋាភិបាល និងពួកអាប៊ូសាយ៉ាស ស្លាប់៣នាក់

ព័ត៌មានតំបន់​អាស៊ាន

ហ្វីលីពីន៖ មន្ត្រីសន្តិសុខ​បាន​​ ឲ្យដឹងថា​កងទ័ព រដ្ឋាភិបាល​ហ្វីលីពីន បាន​បើកការ បាញ់​ប្រហារ​ លើ​ក្រុម សកម្មប្រយុទ្ធ​អាប៊ូសាយ៉ាស ជាច្រើន ​នាក់​នៅ​តំបន់​ភាគ ខាងត្បូងប្រទេស​​ កាលពី ថ្ងៃព្រហស្បត្តិ៍​ដែល បណ្តាលឲ្យ​​ ទាហាន ម្នាក់​​និង ​យុទ្ធជន​ ឧទ្ទាម២នាក់ ស្លាប់​បាត់បង់ជីវិត​ និង៦នាក់ទៀត រងរបួស។

ការប្រយុទ្ធបាន ផ្ទុះឡើង​​​ស្រប ពេល​ដែល​កងទ័ព ​​ថ្មើរ ជើងមកពី ​កងវរសេនាតូច ​លេខ​២១​បាន ប៉ះទង្គិច​ជា មួយនិង​ក្រុមមេដឹកនាំ​ អាប៊ូសាយ៉ាស​៣នាក់នៅភូមិ Panglayahan ​ក្រុង Patikul ក្នុងខេត្ត Sulu ​ដែលជា​តំបន់ មួយ​គេទទួល ស្គាល់ថា​មាន​វត្ត មាន​ក្រុម សកម្មប្រយុទ្ធ នេះខ្លាំងៗ​ ដែលគេជឿ ជាក់ថា​មាន​ជាប់ ទំនាក់ទំនង ​ជា​មួយនិង​​​​​ក្រុម Jemaah Islamiyah (Jl) និង​ក្រុមអាយស៊ីស ។

​អ្នកនាំពាក្យ​ ទីបញ្ជាការ​ Western Mindanao លោកវរសេនីយ Filemon Tan Jr., បានថ្លែងការ​ប្រយុទ្ធគ្នា ​នេះ​មានរយៈ​ ពេល​៣០នាទី​ស្របពេល​ដែលកងទ័ព​ប្រយុទ្ធនិង​ក្រុមសកម្មប្រយុទ្ធ​១៥០​នាក់ ។

លោក Tan បានថ្លែងថា​ ក្រុមអាប៊ូសាយ៉ាស​ បានដកថយ បន្ទាប់ពី​ពួក គេ​រងរបួស​ និង​ស្លាប់​ធ្ងន់ធ្ងរ ដែលក្នុងនោះ គឺស្លាប់២នាក់ និងរបួស៦នាក់ ។

លោក​បានថ្លែងថា ​ទាហានរដ្ឋាភិបាល​​​ បាន​ដណ្តើម យក​តំបន់​កំពង់ផែ​​​ដែលក្រុម ​អាប៊ូសាយ៉ាស ​បោះបង់ ចោល​ហើយ ថែមទាំងបាន រកឃើញ​កាំភ្លើង​ស៊ីប M14 របស់​ក្រុម សកម្មប្រយុទ្ធ ។

យោធាបានឲ្យ​ដឹងថា ​​ក្រុម​សកម្មប្រយុទ្ធ​អាប៊ូសាយ៉ាស ​បាននិង កំពុង​គ្រប់គ្រង​ ឈ្លើយសឹក​​២៣នាក់​ រាប់បញ្ចូល​ជនជាតិ​ ហូឡង់ អាល្លឺម៉ង់ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ ធវៀតណាម ។

RELATED ARTICLES