Friday, April 19, 2024
Homeព័ត៌មានជាតិដាច់​ខ្សែ​ស្ទូច​របាំង​ថ្ម​ដាក់​ទ្រូវ​ផ្លូវ របួស​កម្មករ​ម្នាក់

ដាច់​ខ្សែ​ស្ទូច​របាំង​ថ្ម​ដាក់​ទ្រូវ​ផ្លូវ របួស​កម្មករ​ម្នាក់

ភ្នំពេញ ៖ កម្មករ រៀបថ្មធ្វើទ្រូងផ្លូវម្នាក់ជួបនូវសំណាង១ក្នុង១០០០គ្រោះថ្នាក់ គ្រាន់តែរងរបួសស្រាល បន្ទាប់ពីរថយន្តស្ទូច ស្ទូចផ្ទាំងថ្ម ដើម្បីតម្រៀបធ្វើជារបាំងទ្រូងផ្លូវ ចៃដន្យខ្សែពុកផុយ ត្រូវបានដាច់ធ្លាក់ ផ្ទាំងថ្ម ត្រូវចំជើង កម្មករ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មិនត្រូវបាន ក្រុមការងារ សំណង់ខាងលើប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយ ក្នុងស្ថានភាព​រងរបួសជើង ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលើកំពុងស្ថាបនា ពង្រីកផ្លូវ ស្ពានឆ្លងផ្លូវសម្រាប់ថ្មើរជើង និងមានដាក់របាំងថ្ម ធ្វើជាទ្រូង ពុះចែកផ្លូវ ហើយនៅវេលាម៉ោង​ខាងលើ កម្មករ សាងសង់មិនទាន់បានបញ្ចប់នៅឡើយ រថយន្តស្ទូច បន្តស្ទូច ផ្ទាំងថ្ម ដើម្បីធ្វើជារបាំង​ពុះចែកទ្រូងផ្លូវ ហើយមានកម្មករ ច្រើននាក់ទៀតរងចាំ តម្រង់សម្រួល ក៏ប៉ុន្តែ ខណៈដែល​រថយន្ត​កំពុង​ស្ទូច ផ្ទាំងថ្មដាក់ចុះ ជាចៃដន្យ ខ្សែសម្រាប់យោង សង្ស័យពុកផុយ ទ្រាំទ្រនូវទម្ងន់ថ្ម មួយដុំរាប់តោនមិន​ឈ្នះ ទើបដាច់ខ្សែធ្លាក់ចុះ ធ្វើឲ្យកម្មកររត់ចែកជើងគ្នា តែត្រូវចំជើងកម្មករម្នាក់ រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានខាងក្រុមហុ៊នម៉ៅការសាងសង់ ដឹកតាមរថយន្ត ក្រុមហ៊ុនយ​ក​ទៅគ្លីនិកដោយខ្លួនឯង ៕

RELATED ARTICLES