Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិអាយស៊ីស ដុត​ទាហាន តួកគី​ទាំងរស់

អាយស៊ីស ដុត​ទាហាន តួកគី​ទាំងរស់

អាយស៊ីស៖ ​​​ក្រុម​រដ្ឋអ៊ីស្លាម​បាន ​បញ្ចេញ​វីដេអូ​មួយ ​តាម​បណ្តាញអ៊ីនធើ រណេត​ដែល​គេ ​អះអាង​ថា​ជាកា រ​បង្ហាញ​ឲ្យឃើញ ថា​ទាហាន តួកគីពីរនាក់​កំពុងត្រូវបាន​ដុតទាំងរស់​ ។

ក្រុម​រដ្ឋអ៊ីស្លាមឬអាយស៊ីស​ បានថ្លែងថា​វីដេអូ នេះគឺ​បានមកពី​ ប្រតិបត្តិការ​នៅ ស៊ីរី​របស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ ​ថែមទាំងបាន​បង្ហាញ​ឲ្យ ឃើញផងដែរថា មានទាហាន​ពីរនាក់​ ត្រូវបាន​ចាប់ ឃាត់ខ្លួន​កាល ពីចុង​ខែ​វិច្ឆិកា ​កន្លងមកនេះ ។ ការ​សម្លាប់ពួកគេ​គឺដើម្បី​ ជាការ​សង​សឹក​ចំពោះ​ កងទ័ពតួកគីដែល សម្លាប់​ជនមូស្លីម​ ។

តួកគី​បាន​និងកំពុង​វាយប្រហារ​ក្រុម​រដ្ឋអ៊ីស្លាម​ទាំងផ្លូវគោក​និង​ផ្លូវអាកាស​ ។

វីដេអូ​នេះ​មិនត្រូវបាន​បញ្ជាក់ ​ដោយ​ឯករាជ្យភាព​ឡើយ​ ។​រហូតមកដល់ពេល នេះ​ពុំមាន​ការ​ អត្ថាធិប្បាយ​ពី​តួកគីឡើយ ។ មុននេះ​សេចក្តី រាយការណ៍​បញ្ជាក់ ​ថាកងទ័ព តួកគីមិន​ អាច​ទាក់ទង​ជា មួយ​ទាហាន ​ទាំងពីរ នាក់នោះឡើយ ​នៅ​ភាគខាង ជើង​ស៊ីរី​កាលពីខែមុន ។

ទោះជាយ៉ាង ណា​ភ្លាមៗនោះ មន្ត្រី​តួកគី​មិន បាន​ឆ្លើយតប​ទៅនឹ ង​ការ​បង្ហោះ​វីដេអូនេះ​ កាលពី​ល្ងាចថ្ងៃ ព្រហស្បត្តិ៍នេះឡើយ ។ អាយស៊ីស​បានបញ្ចេញ​នូវ​ វីដេអូ​នេះ​តាម​ រយៈ​គណនី ​អនឡាញ​មួយចំនួន និង​តាមរយៈកម្មវិធី​សារ​របស់ Telegram ផងដែរ ។

ក្នុងនោះ​មាន បង្ហាញឲ្យ ឃើញថា​បុរសពីរ នាក់​​ស្លៀកពាក់ ​ទាហាន​ ជាប់ច្រវ៉ាក់​នៅ​តំបន់ ​ដាច់​ស្រយាលមួយ ។ របាយការណ៍ ​មួយចំនួន​បាន​រាយការណ៍ថា ​តួកគី​ត្រូវ បាន​ដាក់​ កម្រិត​ក្នុងការ ​ប្រើ​ប្រាស់​ បណ្តាញសង្គម ​ដូចជា​  Twitter និង​ YouTube ជាដើម​។

កាលពីដើម សប្តាហ៍នេះ ទាហានតួកគី១៦នាក់ ​បាន​ស្លាប់​បាត់ បង់ជីវិត​ក្បែរ​ តំបន់​ភាគ​ខា​ង ​ជើង​ក្រុង​អាល់បាប ​របស់ស៊ីរី​ ដែលនេះ ជា​ការ​បាត់បង់​កងកម្លាំងតួកគី ​​ដ៏ច្រើន បំផុត​ក្នុង​ យុទ្ធនាការ​ ប្រយុទ្ធជា មួយក្រុម អាយស៊ីស​ក្នុង​តំបន់ ។

គួររំលឹកថា​ទាហាន តួកគី ​បាននិងកំពុង​ប្រតិបត្តិការ ​ក្នុងតំបន់​នេះ ​ចាប់តាំងពី​ខែ​សីហា​មក ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES