Friday, March 29, 2024
Homeព័ត៌មានជាតិចាក់មួយកន្ត្រៃហូរឈាមជោកខ្លួន ប្លន់យកម៉ូតូពីតាម៉ូតូឌុបបាត់​

ចាក់មួយកន្ត្រៃហូរឈាមជោកខ្លួន ប្លន់យកម៉ូតូពីតាម៉ូតូឌុបបាត់​

ភ្នំពេញ៖ អ៊ុំប្រុសចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុបត្រូវជនសង្ស័យហៅឌុបហើយធ្វើសកម្មភាពចាក់មួយកន្រ្តៃចំក្បាលហូរឈាមជោកពេញខ្លួនរងរបួសធ្ងន់ កាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែធ្នូ តាមបណ្តោយផ្លូវបេតុងនៅចំណុចជិតកន្លែងវាយកូន ហ្គោលស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះមានឈ្មោះ ណៃ នេង ភេទប្រុស អាយុជាង៦០ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប
ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុជាងរៀងរាល់ថ្ងៃគាត់តែងតែចេញមករត់ម៉ូតូឌុបនៅម្តុំសាលាបឋមពញ្ញាក្រែកដើម្បីចិញ្ចឹមជីវិតខណៈពេលកើតហេតុក៏មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានហៅម៉ូតូគាត់អោយឌុបទៅម្តុំកន្លែងកើតហេតុខាងលើដោយមិនទាន់និយាយថ្លៃគ្នាទេ ខណៈពេលគាត់ឌុបជនសង្ស័យទៅដល់ក្បែរកន្លែងវាយកូនហ្គោលជនសង្ស័យបាន ហៅឲ្យឈប់ហើយធ្វើដូចជាបម្រុងយក ប្រាក់ឲ្យអញ្ចឹងតែតាមពិតបានវាយគាត់មួយដៃ ហើយបានយកកន្រ្តៃមុខស្រួចចាក់ចំក្បាលគាត់មួយកន្រ្តៃហូរឈាមជោកពេញខ្លួនហើយជនសង្ស័យបានប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅសេរី២០១២មិនចាំស្លាកលេខយក ទៅបាត់ដោយមិនបានរំខានទៅដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែឡើយ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា លាងរបួសរួចហើយទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ៖ ឥន សាន់ស៊ីដេត

img_2747 ffgfgfd

RELATED ARTICLES