Friday, April 26, 2024
Homeព័ត៌មានជាតិតូចចិត្ដគ្មានលុយរៀបចំការកូនស្រីពៅ រត់ទៅចងកសម្លាប់ខ្លួនថ្ងៃចូលរោង

តូចចិត្ដគ្មានលុយរៀបចំការកូនស្រីពៅ រត់ទៅចងកសម្លាប់ខ្លួនថ្ងៃចូលរោង

ភ្នំពេញ៖ បុរសម្នាក់ពិបាកចិត្តរឿងអត់លុយកាក់សម្រាប់រៀបចំការកូនស្រីពៅដាច់ចិត្តចងកសម្លាប់ខ្លួននៅដើមព្រីងកណ្តាលវាលស្រែនៅថ្ងៃចូលរោងការកូនស្រីបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៧ ខែធ្នូនៅចំណុចវាលស្រែក្នុងភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ ។

បុរសដែលដាច់ចិត្តចងកសម្លាប់ខ្លួននេះឈ្មោះនន់ សុខជា អាយុ៥៣ឆ្នាំ មុខរបរកសិករ
ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានប្រពន្ធមានកូន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុ មានប្រជាពលរដ្ឋបានដើរទៅមើលស្រែនៅក្បែរកន្លែងខាងលើ ស្រាប់តែមើលទៅដើមព្រីងកណ្តាលដីវាលបានឃើញបុរសខាងលើឡើងទៅចងកនឹងមែកព្រីងដោយយកក្រមាមកចងឃើញដូចនោះក៍បានរាយការណ៍ប្រាប់សមត្ថកិច្ចទើបបង្កភ្ញាក់ផ្អើលតែម្តង ។

តាមសំដីយុវជនឈ្មោះ បូរ រតនា អាយុ២២ឆ្នាំត្រូវជាក្មួយបុរសដែលចងកសម្លាប់ខ្លួនបានប្រាប់សមត្ថកិច្ចថាប៉ុន្មានថ្ងៃកន្លងមកនេះអ៊ុំគាត់ចេះតែត្អូញត្អែរប្រាប់ម្តាយគាត់ថាជិតដល់ថ្ងៃការកូនស្រីហើយនៅជាប់ខ្លួនមិនមានលុយកាក់អ្វីទេ ពេលនោះម្តាយគាត់បានប្រាប់វិញថាបងកុំឲ្យពិបាកចិត្តអីរឿងលុយកាក់មិនបាច់គិតទេ។

យុវជនខាងលើបានប្រាប់ទៀតថាកាលពីយប់មុនកើតហេតុអ៊ុំគាត់ក៍បានទៅអង្គុយលេងជាមួយម្តាយគាត់ម្តងទៀតហើយព្រឹកឡើងត្រូវចូលរោងការម្នាក់ៗជាប់រវល់នៅផ្ទះស្រាប់តែទទួលដំណឹងថាអ៊ុំគាត់ទៅចងកសម្លាប់ខ្លួនបាត់ទៅហើយ ។

ក្នុងករណីខាងលើនេះ ក្រោយពីសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច្ឆ័យហើយបានប្រាប់ថាបុរសខាងលើ បានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែនហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ជាមួយគ្នានោះដែរសមត្ថកិច្ចបានបញ្ជាក់ថាមុនដំបូងក្រុមគ្រួសារបម្រុងយកសពទៅធ្វើបុណ្យនៅវត្តដោយសារតែថ្ងៃនេះជាថ្ងៃដែលកូនស្រីពៅរបស់គាត់ចូលរោងការ ។ បន្ទាប់ពីគិតចុះឡើងក្រុមគ្រួសារបានសម្រេចចិត្តលើកថ្ងៃការទៅថ្ងៃក្រោយទៀតហើយយករោងដែលសាងសង់សម្រាប់ការកូនស្រីពៅនោះធ្វើបុណ្យសពឪពុកតែម្តង ៕

ដោយ៖ សុខ ស៊ីឌី

fgfgf

dfdssfd

dfsfdsfd

RELATED ARTICLES