Friday, April 26, 2024
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ ប្ដីទាញ កាំបិតកាប់ ក្បាល ប្រពន្ធធ្លាយខួរស្លាប់ នៅ ស្រុកវាលវែង

ភ្លើងប្រចណ្ឌ ប្ដីទាញ កាំបិតកាប់ ក្បាល ប្រពន្ធធ្លាយខួរស្លាប់ នៅ ស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ ស្រី្តវ័យ៤០ឆ្នាំ ម្នាក់ បានស្លាប់បាត់ បង់ជីវិតយ៉ាងរន្ធត់ ចោលកូនចំនួន ២នាក់ ក្នុងបន្ទុកគ្រួសារ ខណៈប្ដីចិត្តសាហាវ ព្រៃផ្សៃកាប់១ កាំបិតផ្គាក់ ដែលគេសង្ស័យលោកប្តីចិត្ត សាហាវរូបនេះ ស្រវឹងទាំងស្រាទាំងសារធាតុញៀនផងនោះ ហើយក៍កើតរឿងក្តៅក្រហាយ ភ្លើងប្រចណ្ឌ  ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចត្រពងពង់ ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាល វែង ខេត្តពោធិ៍សាត់ ។

សមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលោកប្តីចិត្តព្រៃផ្សៃកាប់ខាងលើនេះ ឈ្មោះ សួន ធី អាយុ ៤០ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចនិងភូមិ-ឃុំកើតហេតុខាងលើ ។ស្រ្តីរង គ្រោះមានកូនចំនួន២នាក់ក្នុងបន្ទុកគ្រួសារ ប៉ុន្តែគេពុំបានបញ្ជាក់អំពីឈ្មោះ អាយុឬភេទនោះទេ។ ប្រភពបន្តថាការដែលស្រ្តីរងគ្រោះស្លាប់ចោលកូន២នាក់នេះ ដោយសារ លោកប្តីចិត្តសារហាវព្រៃផ្សៃរបស់គាត់ ទាញកាំបិតផ្គាក់កាប់ប្រពន្ធចំក្បាល ផ្នែកខាងក្រោយបណ្ដាលឲ្យធ្លាយខួរប្រកាច់ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាង រន្ធត់ ។ ប្តីចិត្តព្រៃផ្សៃនោះឈ្មោះ ឆេង សារិទ្ធ អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា រឿងហេតុនេះអាចផ្តើមចេញដោយជនដៃដល់(ប្តី) ឆេង សារិទ្ធ ស្រវឹងទាំងស្រាទាំងសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានភ្លាមៗរួមទាំងវត្ថុតាង ដើម្បីយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ។ សាកសពស្រ្តីជាប្រពន្ធបានប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សហការី

dfdfdffffdsdfs

RELATED ARTICLES