Thursday, April 18, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ប៉ះស្រីស្អាតសាច់សខ្ចី KANDOM JEAN កក្រើកឆាកប៉ុស្ដិ៍លេខ៥

ខេមរៈ សិរីមន្ដ ប៉ះស្រីស្អាតសាច់សខ្ចី KANDOM JEAN កក្រើកឆាកប៉ុស្ដិ៍លេខ៥

ដើម្បីអបអរឆ្នាំសាកលដែលខិតជិតមកដល់ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដែលធ្លាប់តែរៀបចំកម្មវិធីប្រគំតន្រ្ដីដ៏ពេញនិយមសម្រាប់មិត្តយុវវ័យ ”ខ្មែរញញឹមConcert” ដែលតែងតែរៀបចំធ្វើរៀងរាល់ដើមខែនីមួយៗហើយរៀបចំនៅ Tiffy Arena នោះ ស្រាប់តែកាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦

លោកខេមរៈ សិរីមន្ត

បានធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិកម្ដង ដោយមានទស្សនិកជនជាច្រើនបានចូលទៅទស្សនាផ្ទាល់ ព្រោះតែមានតារាច្រៀងល្បីៗរបស់កម្ពុជានិងតារាមកពីព្រះរាជាណាចក្រថៃ ប៉ះគ្នាលើឆាកតន្ដ្រីតែមួយ ទើបធ្វើឲ្យកក្រើកទាំងកណ្ដាលរាត្រីតែម្ដង។ តារាកម្ពុជាដែលឡើងឆាកតន្ដ្រី ”ខ្មែរញញឹមConcert” នោះ មានដូចជាលោកខេមរៈ សិរីមន្ដ កញ្ញាសុខ ពិសី កញ្ញាលីនដា ជាដើម។ ចំណែកតារាមកពីថៃ មានលោក Flame (Show Drum, Guitar and Bass) និងស្រីស្អាតសាច់សខ្ចី KANOM JEAN។

កញ្ញា KANDOM JEAN

សុខ ពិសី បានច្រៀង៦បទ ដែលសុទ្ធតែជាបទកំពុងពេញនិយម មានដូចជាបទ ”មនុស្សដូចបងមិនស្គាល់ទឹកភ្នែក”, ”ធ្លាប់គិតដល់អូនខ្លះទេ”, ”អូនមិនល្អស្រលាញ់អូនអត់?”, ”មនុស្សទី៣”,” រអ៊ូ” និង ”រាងរៅ”។
តារាសាច់សខ្ចីរូបនេះទទួលបានការគាំទ្រច្រើនពីក្រុមអ្នកគាំទ្រនាងដែលទៅហែហមពិសី ដល់ឆាកតែម្ដង ទើបធ្វើឲ្យស្រីស្អាតរូបនេះសប្បាយចិត្តជាខ្លាំង។ គេកត់សម្គាល់ថា សុខ ពិសី មានក្បាច់រាំកាន់តែរស់រវើកជាងមុន ហើយសម្រស់ក៏កាន់តែទាក់ទាញដែរ គ្រាន់តែឡើងគីឡូជាងមុនបន្ដិច។

កញ្ញាសុខ ពិសី

ដោយឡែក ស្រីស្អាតសាច់សខ្ចីមកពីព្រះរាជាណាចក្រថៃ នាងKANOM JEANនិងលោកFlame ក៏ទទួលបានការគាំទ្រមិនធម្មតាដែរ គឺមានទស្សនិកជនខ្មែរបានស្គាល់អ្នកទាំង២យ៉ាងច្បាស់តែម្ដង ហើយថែមទាំងច្រៀងតាមនិងរាំពេញឆាកទៀតផង ទើបធ្វើឲ្យ Kanom Jean និងលោកFlame មានចិត្តរីករាយណាស់ ហើយស្រីស្អាតប្រុសសង្ហាច្រៀង១៣បទឯណោះ ដែលធ្វើឲ្យទស្សនិកជនហ៊ោពេញស្តាតតែម្ដង។
ដោយឡែក នៅវគ្គបញ្ចប់ តារាប្រុសរូបសង្ហារបស់ផលិតកម្មសាន់ដេ ខេមរៈ សិរីមន្ដ ក៏បានចេញបិទឆាកតន្ត្រី តាមរយៈការលើកយកបទចម្រៀង៦បទ មកអុកឡុកឆាកតន្រ្ដី ”ខ្មែរញញឹមConcert“ មានដូចជាបទ ”មនុស្សអាក្រក់ជាងគេគឺបង”, ”រាំតាមពូ”, ”រលឹមស្រិចៗ”, ”បេះដូងអ្នកប្រដាល់”, ”រាំកាឡុក” និងបទ ”អត់ខ្វល់”។

កញ្ញា KANDOM JEAN និងលោក Flame

ខេមរៈ សិរីមន្ដ ទទួលបានការគាំទ្រច្រើន ហើយគេចាប់អារម្មណ៍ថា ពេលដែលសិរីមន្ដ ប៉ះស្រីស្អាត Kanom Jean នោះ អ្នកទាំង២មានការរាប់អានគ្នាយ៉ាងស្និតស្នាល ហើយថែមទាំងបានថតរូបជាមួយគ្នាទៀតផង ដែលនេះបង្ហាញពីមិត្តភាពដ៏ជិតស្និតរវាងតារាប្រទេសទាំង២។
បើតាមអ្នករៀបចំការប្រគំតន្រ្ដីប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា កម្មវិធីប្រគំតន្ដ្រី ”ខ្មែរញញឹមConcert” តែងតែអញ្ជើញតារាល្បីៗរបស់កម្ពុជានិងថៃ មកច្រៀងរាំលើឆាកតន្រ្ដីតែមួយរួមគ្នា ដើម្បីឲ្យបងប្អូនទស្សនិកជនទាំងអស់បានរីករាយដោយមិនគិតពីការចំណាយថវិកាអស់យ៉ាងច្រើននោះទេ តែយើងចង់ឲ្យទស្សនិកជនបានប្លែកអារម្មណ៏តាមរយៈការទស្សនាតន្រ្ដីនេះនៅរៀងរាល់ដើមខែនីមួយៗ។ នៅពេលខាងមុខនេះ ប៉ុស្ដិ៍លេខ៥ នឹងបន្ថែមការប្រគំតន្រ្ដីថែមទៀត តាមការសំណូមពរនិងគាំទ្រពីមហាជន ហើយក្រៅពីរៀបចំនៅរាជធានីភ្នំពេញ យើងក៏មានរៀបចំតាមបណ្ដាខេត្តផងដែរ៕

RELATED ARTICLES